ស្ថិតក្នុងជីវិតជាអូមេហ្គាប៉ុន្ដែរស់ក្នុងគ្រួសារដ៏មានស្ដុកស្ដម្ភថែម
ទាំងជាគ្រួសារដែលមានទ្រព្យសម្បិត្ដិហូហៀយ៉ាងមហាសាល
ទៀតទោះបីជានាងចាយមួយជីវិតក៏មិនអស់ រាល់ថ្ងៃនេះរាងតូច
គឺរស់ក្នុងជីវិតដែរគ្រប់គ្នាតែងតែប្រាថ្នាចង់បានព្រោះថានាងរស់
នៅប្រកបទៅដោយភាពស្រណុកសុខស្រួលប៉ុណ្ណោះមិនដែលស្គាល់ឡើយពាក្យថាលំបាក។
« អរុណសួស្ដីលោកប៉ាអ្នកម៉ាក់និងបងប្រុសជេយ៏ » សម្លេងតូច
ស្រទន់មានទម្ងន់ស្ដាប់ហើយកាន់តែចង់ស្ដាប់ទៀតនោះក៏លាន់
លឺឡើងបន្ទរពេញវិមានទាំងមូលរបស់ត្រកូលហ្រ្គេតុន។
និយាយដល់ត្រកូលហ្រ្គេតុនគ្រប់គ្នាច្បាស់ជាបានស្គាល់ហើយ
ថាជានរណាមានអំណាចខ្លាំងក្លាកម្រិតណានៅក្នុងតំបន់ជំរុំនេះអាចនិយាយបានថាត្រកូលហ្រ្គេតុនគឺជាអ្នកគ្រប់គ្រងឬជាប្រមុខធិបតីរបស់ជំរុំនេះតជំនាន់មកតែម្ដងព្រោះថាបច្ចុប្បន្នការរស់នៅរបស់មនុស្សគឺមានបែងចែកជាបណ្ដុំក្រុមឬទៅតាមជំរុំនីមួយៗ។
ដោយនៅប្រចាំជំរុំនីមួយៗក៏តែងតែត្រូវបានដឹកនាំដោយអ្នក
គ្រប់គ្រងជំរុំនេះដោយគ្រប់គ្នាឲ្យឈ្មោះថាជាប្រមុខអាល់ហ្វា
ហើយចំណែកភរិយារបស់ប្រមុខអាល់ហ្វាវិញគឺជាលូណា។
ជំរុំសព្វថ្ងៃនេះគឺមានច្រើនណាស់ប៉ុន្ដែជំរុំដែលគ្រប់គ្នាតែងតែ
ស្គាល់និងហៅថាជាជំរុំធំនោះគឺមានតែបីជំរុំប៉ុណ្ណោះដោយក្នុង
នោះក៏មានជំរុំហ្គោដឺលែនដែរគ្រប់គ្រងដោយលោកហ្រ្គេតុន
ដូចគ្នាចំណែកឯជំរុំពីរផ្សេងទៀតគឺមានឈ្មោះថាជូដូលែននិង
វ៉ាតូនៀស៍។
« ស្រីហានហេតុអីក៏រត់ចុះមកបែបនេះម៉ាក់ប្រាប់កូនហើយ
មែនទេថា.... »
« ថាប្រយ័ត្នដួល!! អ្នកម៉ាក់ចង់និយាយបែបនេះមែនទេ
ហិហិ? » ក្មេងកំហូចនិយាយបន្ដពីអ្នកម៉ាក់ថែមទាំងសើច
ចេញធ្មេញស្រស់ដាក់គាត់ទៀតអត់មិនធ្វើឲ្យអ្នកជាម្ដាយ
គ្រឺតខ្នាញ់មិនបាន។
« កូនក្បាលខូចឯងនេះ!! បើដឹងហើយថ្ងៃក្រោយប្រយ័ត្នផង
លឺទេ? បើកូនកើតអ្វីទៅម្ដាយប្រេះទ្រូងស្លាប់ហើយ »
YOU ARE READING
[The Alpha's Mate] Bbangsaz
Romanceម៉េតប្រែថាជាដៃគូរដែលព្រហ្មលិខិតជាអ្នកកំណត់មកតែចុះបើ សិនជាគេមិនបានពេញចិត្ដម៉េតដែលព្រហ្មលិខិតកំណត់មកឲ្យ គេវិញនោះតើគេនឹងព្រមទទួលយកនាងដែរឬទេ?? « មិនថាទោះនាងជាម៉េតរបស់ខ្ញុំក៏ដោយតែខ្ញុំមិនចាប់អារម្មណ៏ នាងទេដូច្នេះឈប់ធ្វើខ្លួនតាមរំខានខ្ញុំទៀតទៅហាននី ហ្រ្គេ...
![[The Alpha's Mate] Bbangsaz](https://img.wattpad.com/cover/386686840-64-k470242.jpg)