ភាគ២០

20 3 0
                                        

រឿង : ដែនគំនូរអច្ឆរិយៈ
ភាគ២០

        នៅលើលោកនេះគ្មានរបស់អ្វីបានមកទាំងព្រមនោះទេ ចង់បានគឺត្រូវតែលះបង់ ប៉ុន្តែការលះបង់របស់ ប៉ាយលីតុងជីន មិនមែនត្រឹមតែជាបេះដូងរបស់គេពាក់កណ្ដាលនោះឡើយ គឺមានជីវិតជាច្រើនបានស្លាប់បាត់បង់នឹងស្វឹតស្រពោន ។

      // ភូមិគ្រឹះខ្លុយគុជ នៃដែនគំនូរ //

      វិមានថ្លាដូចកញ្ចក់អណ្ដែតខ្លួននៅលើអាកាស ទីនេះគឺជាកន្លែងរស់នៅរបស់អំបូរកញ្ជ្រោងកន្ទុយ៩ ដែលជាសត្វទេពរបស់ព្រះឥន្ទ្រ ។ នៅក្នុងវិមានសួគ៌ដែលអមដោយក្រណាត់ស្បៃល្អស្អាត នឹងជាកន្លែងសម្រាប់កញ្ជ្រោងជាន់ខ្ពស់តាំងសិល្ប៍នោះ យើងក៏បានឃើញអ្នកកំលោះម្នាក់កំពុងតែអង្គុយតាំងសមាធិ ។

       កញ្ជ្រោងទេពកន្ទុយ៩គឺជាម្ចាស់វិមានខ្លុយគុជដែលជាវិមានទេពនៅក្នុងដែនគូរមួយនេះ នាយមានរូបឆោមល្អស្អាតព្រាបបាននឹងព្រះអាទិត្យរះ រោមចិញ្ចើមពណ៌ខ្មៅ ច្រមុះស្រួច បបូរមាត់តូច នឹងមានកែវភ្នែកដូចជាដួងតារានៅលើមេឃ ។

     " សៀវរួហ្វឹង ! សៀវរួហ្វឹង ! " កំពុងតែតាំងសមាធិសុខៗ សំឡេងហៅឈ្មោះរបស់គេបានរសាត់ឮពេញត្រចៀកទាំងគូរ ដែលម្ចាស់សំឡេងនេះយើងស្គាល់យ៉ាងច្បាស់ថាជាសំឡេងរបស់ ប៉ាយលីតុងជីន ។

     " លោកគ្រូ !! " នាយតូច បើកភ្នែកឡើងជាមួយនឹងអារម្មណ៍អន្ទះសាជាខ្លាំង មិនចាំយូរឡើយនាយក៏ប្រញាប់ចេញទៅយ៉ាងលឿនហាក់បីដូចជាដឹងថា គ្រូរបស់គេត្រូវការជំនួយ ។

     // ក្រុងធានអ៊ូ //

      " ហុឺហុឺ...!! ឱ្យលោកម្ចាស់របស់ខ្ញុំមកវិញមក ! ឱ្យលោកម្ចាស់របស់ខ្ញុំមកវិញមក ! " សម្រែកនៃក្ដីឈឺចាប់របស់ពពួកកូនស្មៅតូចៗឮរង្គើប្រឹថពី ស្លឹកធ្លាប់តែខៀវខ្ចីចាប់ផ្ដើមប្រែជាក្រៀមស្វិតបន្តិចម្តងៗ តែក៏នៅមានស្មៅខ្លះនៅមានជីវិតដែរ ។

       បើយើងងាកមកមើលខាងដំណាក់ប៉ាយលី យើងក៏បានឃើញរាងកាយដែលគ្មានវិញ្ញាណនៅលើក្រែងនោះ ស្រាប់តែដកដង្ហើមឡើង ។ ប៉ាយសៀវសឹង បើកភ្នែកធំៗនឹងខំដកសង្ហើមញាប់ៗ គេហាក់បីដូចជាថប់ដង្ហើមមកយូរហើយ ទីបំផុតក៏ឆ្លងផុតពីសុបិនអាក្រក់មួយនោះ ។

រឿង : ដែនគំនូរអច្ឆរិយៈحيث تعيش القصص. اكتشف الآن