ភាគ២៨
°°°°°°
រាត្រីយប់ស្ងាត់ខ្យល់ត្រជាក់បក់មកប៉ីៗ ប៉ាយលីតុងជីន ឈរនៅក្បែរមាត់បង្អួចសម្លឹងមើលកូនសំពៅមាសនៅក្នុងដៃ ។ បានបន្តិច សឺខុង ក៏ដើរចូលមករក ប៉ាយលីតុងជីន គេដឹងយ៉ាងច្បាស់ថា ប៉ាតលីតុងជីន នៅតែមានក្ដីសង្ឃឹមទៅលើ យ៉េតិញជឺ ។
" ដឹងច្បាស់ថាគេមិនមែនជាលោកម្ចាស់ទេ ឯងនៅតែរំពឹងថាគាត់ត្រឡប់មកវិញទៀតឬ ? " សឺខុង
" ខ្ញុំនៅសល់ពេលមិនច្រើននោះទេ ! ពេលនេះរឿង យ៉េតិញជឺ គឺជា យៀកសៀវហ្វាន ឬមួយក៏អត់នោះវាលែងសំខាន់ទៀតហើយ ! " គេក៏យកកូនសំពៅមាសនោះទុកវិញ ។
" ពេលនេះ ប៉ាយសៀវសឹង ត្រូវបិសាចចាប់យកទៅ ក្នុងខ្លួនរបស់គេមានកំហឹងខ្ញុំខ្លាចថាគេនឹងគ្រប់គ្រងខ្លួនឯងមិនបាន ត្រូវកំហឹងទាំងនោះវាយប្រហារគេច្បាស់ជាមានគ្រោះថ្នាក់មិនខាន ! " ប៉ាយលីតុងជីន
" រួនប៉ាយជា សារភាពហើយ ! អ្នកដែលចាប់ខ្លួន ប៉ាយសៀវសឹង ទៅគឺជា ស៊ូឆាង គោលបំណងរបស់គេគឺចង់ជួយឯង ! " សឺខុង
" ស៊ូឆាង គឺជាអ្នកយាមគំនូរ មិនចម្លែកទេដែលគេអាចឆ្លងរនាំហាមឃាត់បាន ! " ប៉ាយលីតុងជីន
" ស៊ូឆាង គឺជាអ្នកយាមគំនូរ បើឯងមានចិត្តប្រឆាំងហើយបើកច្រកទ្វារដែនបិសាចនោះ ក្រុងធានអ៊ូ ប្រាកដជាត្រូវបិសាចគ្រប់គ្រងមិនខាន ! " សឺខុង
" មានខ្ញុំនៅ ! អ្នកណាក៏គ្មានសិទ្ធិគ្រប់គ្រងគំនូរនេះបានដែរ ! " ប៉ាយលីតុងជីន និយាយយ៉ាងម៉ឺងម៉ាត់ គេគឺជាព្រះបុត្រាណានអ៊ីន គេមិនអាចបណ្ដោយឱ្យ ក្រុងធានអ៊ូ ត្រូវរលាយសាបសូន្យម្ដងទៀតនោះទេ ។
// ដែនបិសាចនៃពិភពវិញ្ញាណ //
រាងកាយរបស់ ប៉ាយសៀវសឹង ដេកស្ដូកស្ដឹងនៅលើគ្រែដោយមានច្រវាក់ដាក់ដៃជើងរបស់គេជាប់ ។ ស្ថិតនៅក្នុងសភាពលង់លក់មិនដឹងខ្លួន រាងតូចស្រាប់តែជ្រួញចិញ្ចើមឡើងហាក់បីដូចជាសុបិន្តអាក្រក់មួយ ។
រូបភាពក៏បានទាញយើងឱ្យទៅដល់ទីកន្លែងខ្មៅងងឹតមានត្រឹមតែពន្លឺមួយដែលជះមកចំរាងកាយរបស់ ប៉ាយសៀវសឹង ដែលកំពុងតែដើរមិនដឹងទិសតំបន់ ។
