ភាគ១៥

18 3 0
                                        

រឿង : 💖 ដែនគំនូរអច្ឆរិយៈ 🖼️
សរសេរដោយ: ដុំថ្មតូច

ភាគ១៥
___________

       °°°°°°

      ទំហ៊ានជើងបោះចូលមកក្នុងបន្ទប់ដែលជាកន្លែងរបស់ ប៉ាយលីតុងជីន ។ នៅក្នុងដែនគំនូរមួយនេះ ស៊ូឆាង ក៏ទុកថាជាអ្នកខ្លាំងម្នាក់ដែរ អតីតរបស់គេគឺជាកូនប្រុសរបស់មេទ័ពរាជវង្សណានអ៊ីន ក្រោយណានអ៊ីនដួលរលំនាយក៏ត្រូវបូជាជីវិតឱ្យផ្ទាំងគំនូររបស់ប៉ាយលីតុងជីនជាមនុស្សដំបូង អ្នកដែលត្រូវបូជានឹងក្លាយជាអ្នកថែរក្សាផ្ទាំងគំនូរនេះនឹងរកមនុស្សមកបូជាជាបន្តបន្ទាប់ ។

     " ព្រះបុត្រាតូច ! " ស៊ូឆាង ធ្វើការគោរពទៅកាន់អ្នកម្ខាងទៀតដែលកំពុងតែឈរសម្លឹងមើលទៅទេសភាពនៅក្នុងក្រុងពីទីខ្ពស់ទៅ ។

     " ណានអ៊ីន ដួលរលំមកយូរហើយ ខ្ញុំមិនមែនជាជាព្រះបុត្រាទៀតនោះទេ ! " ប៉ាយលីតុងជីន ឆ្លើយទាំងមិនបានដកក្រសែភ្នែកពីក្រុងធានអ៊ូនោះឡើយ ។ ក្រុងធានអ៊ូ ដែលជារាជវាំងរបស់ណានអ៊ីន ពេលនេះក្លាយជាជាគំនូរមួយផ្ទាំង បើទោះបីជាមានជីវិតប៉ុន្តែក៏គ្មានអ្នកណាបានដឹងថាមានក្រុងមួយនេះនៅក្នុងលោក ។

     " ព្រះបុត្រាគឺជាព្រះបុត្រា ទោះបីជាលែងមានរាជវង្សណានអ៊ីនក៏ដោយ ក៏ព្រះបុត្រានៅតែជាខ្សែលោហិតរបស់ក្សត្រដែរ ! " ស៊ូឆាង

     " ឆ្នាំនោះព្រោះតែចង់រក្សាផ្ទាំងគំនូរមួយនេះ ខ្ញុំយកឯងមកបូជាជាមនុស្សដំបូង តើឯងមិនខឹងនឹងខ្ញុំទេឬ ? " ប៉ាយលីតុងជីន

     " ស៊ូឆាងគឺជាមនុស្សរបស់ព្រះបុត្រា ទូលបង្គំស្ម័គ្រស្លាប់បម្រើទ្រង់ដោយចិត្តស្មោះ កុំថាឡើយក្លាយជាគំនូរមួយផ្ទាំង ទោះបីជាត្រូវរលាយបាត់ពីលើលោកនេះក៏ ស៊ូឆាង មិនរុញរាដែរ ! " ស៊ូឆាង

     "ខ្ញុំដឹងថា ឯងគឺមានចិត្តស្មោះចំពោះខ្ញុំ ប៉ុន្តែខ្ញុំរំលឹកឯង ហាមមិនឱ្យឯងគិតអ្វីលើសមកលើខ្ញុំជាដាច់ខាត ! " ប៉ាយលីតុងជីន ងាកមកសម្លឹងមុខរបស់នាយចំៗ គេដឹងច្បាស់ថាក្នុងចិត្តរបស់ ស៊ូឆាង គឺស្រឡាញ់គេរហូត មកដល់ពេលនេះគឺនៅតែមិនព្រមដាក់ចុះ ។

រឿង : ដែនគំនូរអច្ឆរិយៈTahanan ng mga kuwento. Tumuklas ngayon