រឿង : ដែនគំនូរអច្ឆរិយៈ
សរសេរដោយ: ដុំថ្មតូច
ភាគ១៦
___________
មិនថាកន្លងទៅប៉ុន្មានភពប៉ុន្មានជាតិក៏ដោយចោះ ខ្ញុំជឿថាគេនៅតែអាចស្រឡាញ់ខ្ញុំ មិនថាជា យៀកសៀវហ្វាន ឬមួយក៏ យ៉េតិញជឺ នោះទេ ឱ្យតែគេនៅតែជាខ្លួនគេនោះក្ដីស្រឡាញ់មួយនេះនឹងមិនផ្លាស់ប្ដូរឡើយ ។
// សំណាក់ប៉ាយលី //
អ្នកកំលោះដើរចូលទៅក្នុងបន្ទប់សម្ងាត់របស់ខ្លួនដែលបានរក្សាទុករាងកាយរបស់ ប៉ាយសៀវសឹង នៅក្នុងនោះយ៉ាងល្អ ។ ប៉ាយលីថាង ដាក់ខ្លួនអង្គុយចុះក្បែរប្អូនប្រុសដែលដេកស្ដូកនៅលើគ្រែ ទោះបីជាគេគ្មានវិញ្ញាណក៏ដោយប៉ុន្តែមិនបានធ្វើឱ្យរាងកាយរបស់គេប្រែប្រួលនោះទេ សភាពគឺធម្មតាព្រាបបាននឹងមនុស្សដេកលក់អ៊ីចឹង។ នាយចាប់លើកដៃអ្នកម្ខាងទៀតមកប្រសព្វនឹងមុខរបស់ខ្លួន ក្រសែភ្នែកពោពេញទៅដោយភាពសោកសៅដែលបញ្ជាក់ពីចិត្តរបស់នាយបានយ៉ាងច្បាស់ ។
" ប៉ាយសៀវសឹង ! ឯងដឹងទេ ថ្ងៃនេះមានមនុស្សម្នាក់មករកបង គេសួរបងថា រយៈពេលមួយពាន់ឆ្នាំបងចំពោះឯងតើមានមនោសញ្ចេតនាឬមួយក៏អត់ ? សម្រាប់បង សំនួរមួយនេះ វាបីដូចជាកាំបិតមួយដើមដែលចាក់ទម្លុះបេះដូងយ៉ាងអ៊ីចឹង មួយពាន់ឆ្នាំ សំឡេងដែលតែងតែហៅបងថាបងប្រុស ស្នាមញញឹមដែលគ្មានទុក្ខកង្វល់វាគឺជារូបភាពមួយដែលស្រស់ស្អាតបំផុត និយាយពីមនោសញ្ចេតនាឯងគឺជាកែវភ្នែកខាងឆ្វេងរបស់បង ! " នាយនិយាយបណ្តើរហូរទឹកភ្នែកបណ្តើរ ។
" ប៉ុន្តែ របស់ដែលគ្មានរូបរាងពិត ទោះបីជាយើងមិនចង់បាត់បង់ប៉ុណ្ណាក៏ដោយ បើដល់ពេលវេលាហើយត្រូវតែប្រគល់ឱ្យម្ចាស់គេវិញហើយ ទោះចង់ឬមិនចង់ក៏ត្រូវតែធ្វើដែរ ! " ប៉ាយលីថាង បានត្រឹមតែសម្រក់ទឹកភ្នែកស្ដាយប្អូនប្រុសរបស់ខ្លួន ទោសបីជាដំបូងឡើយនាយគ្រាន់តែបង្កើតគេឡើងដើម្បីជួយ ប៉ាយលីតុងជីន ក៏ដោយចោះ ប៉ុន្តែក្ដីស្រឡាញ់របស់នាយ ចំពោះ ប៉ាយសៀវសឹង មានមិនចាញ់តុងជីននោះឡើយ ។
ក្រឡេកមកមើលក្នុងបន្ទប់របស់ ប៉ាយលីថាង ឯណេះវិញម្ដង ជំហានជើងបង្ហាញឱ្យឃើញត្រឹមតែជាយសំពត់ពណ៌ខៀវដើរចូលទៅខាងក្នុងសម្ដៅទៅរកកន្លែងដែលដាក់ឃ្លោកចាប់បិសាចរបស់ ប៉ាយលីថាង ។ អ្នកកំលោះលើកដៃយកឃ្លោកនោះទើបបង្ហាញឱ្យឃើញថាម្នាក់នេះគឺ ស៊ូឆាង នោះឯង
តើគេចង់ធ្វើអ្វីទៅ ?
