ភាគ១៨

24 4 0
                                        

រឿង : ដែនគំនូរអច្ឆរិយៈ
សរសេរដោយ: ដុំថ្មតូច

ភាគ១៨
____________

       °°°°°
      អ្នកកំលោះអង្គុយជ្រុបមើលទៅដាវដែល ប៉ាយលីតុងជីន គូរឡើងនៅលើតុ ពេលនេះនាយកំពុងតែច្របូកច្របល់នៅក្នុងចិត្តដ្បិតមិនដឹងថា ការជ្រើសរើសមួយនេះត្រូវឬមួយក៏ខុស ។

     "ខ្ញុំមិនមែន យៀកសៀវហ្វាន ទេ ហេតុអ្វីខ្ញុំត្រូវគិតពីអារម្មណ៍របស់គេដែរ ! ហើុយ...!! " នាយដកដង្ហើមធំមួយសំឡេងដោយភាពតានតឹង ។

      // សំណាក់ប៉ាយលី //

      ប៉ាតលីតុងជីន បានមករកបងប្រុសរបស់ខ្លួនដើម្បីសួរនាំអំពីរឿងរបស់ ប៉ាយសៀវសឹង នាយតូចនៅមិនទាន់ដឹងឡើយថា ប៉ាយសៀវសឹង គឺជាអ្នកណា ។ បានបន្តិច ប៉ាយលីថាង ក៏បានដើរចូលមក ។

      " តុងជីន ! " នាយចូលមករករាងតូចទាំងញញឹម ។

      " ឯងមិននៅក្នុងបន្ទប់សម្រាកមករកបងតើមានការអ្វីមែនទេ ? " ប៉ាយលីថាង

      " ខ្ញុំជំពាក់ពាក្យសន្យាមួយជាមួយ យ៉េតិញជឺ គេសុំឱ្យខ្ញុំជួយមនុស្សម្នាក់ ! " ឮរាងតូចនិយាយបែបនេះ ប៉ាយលីថាង ដឹងបាត់ទៅហើយថាគេនិយាយពីអ្នកណា ។

     " បងប្រុស ! " ប៉ាយលីតុងជីន

     " ហ៎ាស ! អ៎  ឯងទើបតែត្រឡប់មកជាមនុស្សវិញមិនគួរប្រើកម្លាំងធាតុនោះទេ ចាំរាងកាយរបស់ឯងបានប្រសើរឡើងជាងនេះចាំជួយគេក៏មិនយឺតពេលដែរ ! " ប៉ាយលីថាង

      " ខ្ញុំមិនអីនោះទេ បងអាចនាំខ្ញុំទៅជួបគេបានទេ ខ្ញុំពិតជាចង់ដឹងថា មនុស្សដែលអាចធ្វើឱ្យគេផ្លាសប្ដូរបាន មានមុខមាត់បែបណា ! " ប៉ាយលីតុងជីន

      " តុងជីន ! តើឯង នឹងបន្ទោសបងដែរទេ ? " សំណួររបស់នាយធ្វើឱ្យ ប៉ាយលីតុងជីន ងឿងឆ្ងល់ជាខ្លាំង ។

     " ម៉េចក៏បងសួរបែបនេះ ? " ប៉ាយលីតុងជីន

     " ដើម្បីជួយឯង បងបានប្រើវិជ្ជាហាមឃាត់របស់ណានអ៊ីន បង្កើតអាយ៉ងឡើងមក ! " ប៉ាយលីថាង

     " បងលួចរៀនវិជ្ជាហាមឃាត់ ? " ប៉ាយលីតុងជីន

     " រាជវង្សណានអ៊ីនដួលរលំ នៅសល់ត្រឹមតែគំនូរមួយផ្ទាំង ទោះបីជាបងមានឈាមជ័ររបស់ណានអ៊ីន ប៉ុន្តែអ្នកដែលអាចប្រើអាគមខ្មៅបានគឺមានតែឯងប៉ុណ្ណោះ ! សំណាងល្អបងបានជួបនឹង ស៊ូឆាង គេនាំបងមកទីនេះ គឺដើម្បីជួយឯងរួបរួមអាគមខ្មៅស្រោចស្រងរាជវង្សណានអ៊ីនឡើងវិញ ! " ប៉ាយលីថាង

រឿង : ដែនគំនូរអច្ឆរិយៈDove le storie prendono vita. Scoprilo ora