នាពេលយប់ :
ដើរដេកឈរអង្គុយនឹកគឹតឥតឈប់ នឹកឃើញសព្វគ្រប់ត្បិតតែវាមានរូបភាពនឹងការឈឺចាប់ដល់ថ្នាក់ទ្រាំទទួលយកលែងបានព្រោះតែទង្វើរឃោឃៅហួសប្រមាណ តែនាយហ្វីលលីពនៅតែចិត្តមិនដាច់ពីចៅហ្វាយចាស់ ! ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាតាំងពីកុមារភាពមកទល់នឹងពេលនេះគឺ២៨ឆ្នាំទៅហើយដែលហ្វីលលីពបានជ្រកកោនក្នុងត្រកូល "ឡូសហ្គេនណូ" ក្រោយពីលោកអេដេនបានជម្លៀសចេញពីផ្ទះដោយការដឹងមុនថានឹងមានឃាតកម្មកើតឡើង ។ ហ្វីលលីពបានចេញពីផ្ទះតាំងពីអាយុ៦ឆ្នាំ ដឹងក្តី ចេះដើរស្ទាត់ ចេះនិយាយ អាចស្តាប់យល់ជាការបាន លោកអេដេនក៏បានបញ្ជួនកូនប្រុសបង្កើតតែមួយអោយទៅសម្លាញ់មើលថែ បង្វិក បង្ហាត់អោយក្លាយជាតោកំណាចមួយក្បាលព្រោះកាលនោះលោក វុិចទ័រឡូសហ្គេនណូ ពិតជាមានអំណាចខ្លាំងនឹងធំលើសនរណាៗទាំងអស់ហើយក៏ជាមេបក្សកាន់អំណាចឈរឈ្មោះគ្មាននរណាហ៊ានងើបក្បាលពើងដាក់នោះឡើយ ហើយក៏គ្មាននរណាហ៊ានធ្វើសុីទម្លាក់ដំណែងក្រៅពីរស់ក្រោមដំបូលសន្តិភាពដែលលោកវុិចទ័របានរៀបចំអោយ ។ ក្រោយពីបញ្ជួន ហ្វីលលីពអេដេន អោយទៅរស់នៅក្នុងត្រកូល ឡូសហ្គេនណូ រួចរាល់ពេលនោះក៏ចាប់ផ្តើមផ្តាច់ទំនាក់ទំនង កូនលែងស្គាល់ឪពុក ឪពុកក៏លែងស្គាល់កូនចង់មានជីវិតត្រូវតែរៀនចិត្តដាច់ ត្បិតតែជីវិតក្រោយការរស់នៅគ្មានកូនប្រុសដែលជាដំណក់ឈាមដំបូងលោកស្រីហេស៊ូដែលជាម្តាយតែងតែយំឥតឈប់ឈរ តែថាជីវិតគឺតម្រូវអោយបែបនេះដើរក្នុងសម្ព័ន្ធបក្សបងធំត្រូវតែរៀនចិត្តដាច់ រៀនទទួលយក រៀនបាត់បង់ ហើយក៏ត្រូវរៀនត្រៀមចិត្តទុកមុនព្រោះថាជីវិតក្នុងវិស័យនេះរស់បានមួយថ្ងៃៗចាប់ទុកថាសំណាង ។
ហ្វីលលីពមិនដែលស្រមៃថានឹងចួបរឿងបែបនេះ គេដឹងតែត្រឹមថាគេយល់សម្តីឪពុកបាននិយាយ រយះពេល១០ឆ្នាំកន្លងមកហ្វីលលីពតែងតែគិតថាវាជាការស្រមើរស្រមៃឆ្កួតឡប់គេមិនបានបាត់បង់ឪពុកម្តាយ សំណាងណាស់ដែលពេលនេះរកប្អូនស្រីតែមួយដែលបានបាត់ខ្លួនតាំងពីកើតហេតុទើបតែបានរកឃើញមិនអញ្ចឹងគេច្បាស់ជាឆ្កួតម្នាក់ឯងដល់ថ្ងៃស្លាប់រស់នៅរកកោះត្រើយមិនឃើញដឹងតែម្យ៉ាងខ្លួនមានតែក្បាលមួយគ្មាននរណាក្នុងជីវិត ។ តែពេលនេះវាប្រែអស់ហើយ ត្បិតតែគ្មានអ្នកមានគុណ តែគេនៅមានឡរ៉ាម្នាក់ទៀតអោយមើលថែ ! ពេលនេះហ្វីលលីពរឹងមាំដូចតែលោកប៉ាបានរំពឹងទុកមិនត្រឹមតែរឹងមុាំទេ គេថែមទាំងពូកែថែមទៀតផងបើលោកប៉ានៅគាត់ប្រហែលជាមានមោទនភាពលើកូនប្រុសមិនស្ទើរទេ ។ ហ្វីលលីពក៏នៅស្តាយ ស្តាយដែលមើលថែរគ្រួសារមិនបាន កាលនោះនៅក្មេងខ្ចីខ្លាំងណាស់ហ្វីលមិនបានគិតច្រើនដឹងតែម្យ៉ាងព្យាយាមរៀនតាមលោកពូវុិចទ័របង្រៀន បង្រៀនអោយគេចេះសព្វមុខ គេបានតែត្រឹមប្រាប់ខ្លួនឯងថាពេលគេជោគជ័យនឹងក្លាយជាបងធំម្នាក់ខ្លាំងពូកែពេលណាគេនឹងវិលទៅមើលថែរគ្រួសារវិញហើយ តែនៅពេលដែលជោគជ័យការបាត់បង់ក៏ជ្រៀតចូលមកក្នុងពេលតែមួយបែរជាបាត់បង់អ្នកមានគុណដល់ទៅ៤អ្នកផ្ទួនៗ កាលនោះគេស្ទើរតែរត់ទៅស្លាប់តាមលោកប៉ាអ្នកម៉ាក់នឹងលោកពូអ្នកមីង ក៏ប៉ុន្តែដោយសារតែគេមានអាយុច្រើនជាងថេយ៉ុងទៅដល់៤ឆ្នាំ គេក៏បាត់បង់ហើយថេយ៉ុងក៏បាត់បង់ទើបហ្វីលលីពត្រូវបោះបង់គំនិតចង់ស្លាប់ចោលនឹងព្យាយាមគិតសារជាថ្មីសាងជីវិតថ្មីចាប់ដៃជាមួយថេយ៉ុងចាប់ពីពេលនោះមកថាគេនឹងតាមធ្វើជាអង្គរក្សជារៀងរហូត នឹងសន្យាអូសក្បាលឃាតកម្មចូលគុកអោយបានមិនអោយវារួចខ្លួនរស់នៅបានសុខឡើយ ។
VOCÊ ESTÁ LENDO
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន
