ថ្ងៃថ្មីជាបន្ត ៖
( ពួកគេនឹងសួរចម្លើយលោក លោកឆ្លើយតែចំពោះសំនួរដែលពួកគេសួរបានហើយ ហាមឆ្លើយអ្វីផ្សេង លោកនិយាយកាន់តែតិចទោសកំហុសលោកកាន់តែស្រាល ព្រោះគ្មានផស្តុងតាងបទល្មើសអ្វីមកចងលោកបានឡើយ )
វាជាសារសំខាន់ដែលលោកនាយហាន់តូបានក្រោកមកប្រាប់ថេយ៉ុងតាំងពីព្រលឹមអុល ក៏ព្រោះតែបានលឺដំណឹងពីរថ្នាក់លើមកថាថ្ងៃនេះក្រុមប៉ូលីសនឹងសួរចម្លើយថេយ៉ុង ! មួយវិញទៀតក្រោយពីការចាប់ខ្លួន សុងជិនខាយ៍ អមជាមួយនឹងសំណុំឯកសារជាច្រើនខាងប៉ូលីសក៏មានការសង្ស័យថាវាមានពាក់ព័ន្ធជាមួយនឹងថេយ៉ុងដូចគ្នា ។
ក្នុងបន្ទប់សួរចម្លើយនៅពេលនេះគឺមានតែបួនអ្នកប៉ុណ្ណោះ ថេយ៉ុងមានសិទ្ធពិសេសអាចអោយមេធាវីរបស់គេមកជួយការពារពីការជម្រិតសួររបស់ប៉ូលីស ចំណែកឯភាគីម្ខាងទៀតគឺជាប៉ូលីសទាំងពីរអ្នកដែលម្នាក់អាចជាអ្នកពូកែខាងសួរចម្លើយនឹងម្នាក់ទៀតរងចាំកត់ត្រា ។
« សួស្តី ! ខ្ញុំនឹងសួរចម្លើយលោក លោកមានសិទ្ធនិយាយនឹងឆ្លើយរាល់សំនួរដែលខ្ញុំសួរ ហើយរាល់ចម្លើយដែលលោកនិយាយពួកយើងនឹងកត់ត្រាទុកដូចគ្នា » ប៉ូលីស
« ហើយក៏អាចនឹងមានសិទ្ធនិយាយបើមិនចាំបាច់ » លោកហាវទីងបន្តជាមួយនឹងទឹកមុខមិនសូវជាចូលចិត្តប៉ូលីស តាមក្រសែរភ្នែករបស់លោកទាយមិនអោយខុសទេប៉ូលីសដែលនិយាយអម្បាញមិញនេះគេអាចនឹងសួរសំនួរជាច្រើន មុខឌឺ នឹងឆ្លាតមិនធម្មតា ។
« លោកថេយ៉ុងឡូសហ្គេនណូ ! តើលោកស្គាល់សុងជិនខាយ៍ដែលទេ » ប៉ូលីស
« ស្គាល់ » ថេយ៉ុង
« លោកហើយនឹងសុងជិនខាយ៍ត្រូវជាអ្វីនឹងគ្នា »
« គ្មានទេ »
« សូមឆ្លើយអោយត្រូវសំនួរ »
« កូនក្តីខ្ញុំឆ្លើយតាមលោកប៉ូលីសសួរហើយតើ គឺស្គាល់តែមិនមានពាក់ព័ន្ធអ្វីនឹងគ្នានោះទេ » លោកហាវទីងជាមេធាវីប្រចាំត្រកូលក៏បានឆ្លើយជំនួសព្រោះលោកមានសិទ្ធ ។
« មួយអាទិត្យមុនពេលកើតហេតុ នឹងបន្តមកដល់ថ្ងៃនេះ សុងជិនខាយ៍បានផ្តល់ចម្លើយនឹងឯកសារសំខាន់ៗជាច្រើន តើលោកស្គាល់របស់នេះថាជាអ្វីដែលទេ » ប៉ូលីស
« សុំកាត់បន្តិចលោកប៉ូលីស ! មិនយល់ថាលោកហៅកូនក្តីខ្ញុំមកសួរចម្លើយពាក់ព័ន្ធនឹងរឿងក្តីមួយណាដែល ព្រោះមើលទៅដូចជាច្របូលច្របល់ » លោកហាវទីង
« រឿងក្តីផលិតទឹកកកខៀវ » ប៉ូលីស
« ..... » លោកហាវទីងក៏ស្ងាត់មាត់ហើយក៏ងាកបែរមុខទៅសម្លឹងថេយ៉ុងវិញ លោកហាវទីងជាមេធាវីប្រចាំត្រកូលទៅហើយមិនមេនមិនដឹងថាតាំងពីដើមឡើយត្រកូលឡូសហ្គេនណូប្រព្រឹទ្ធអ្វីខ្លះ រកសុីជំនួញអ្វីខ្លះឯណា គ្រាន់តែថាតាំងពីដើមឡើយមកមិនដែលអោយមានបញ្ហាចន្លោះប្រហោងហើយក៏មិនដែលមានប៉ូលីសមកពីណាហិតក្លិនដឹងដល់ដូចគ្នាតែលើកនេះប៉ូលីសមានផស្តុងតាងមកចោទប្រកាន់ចំៗកណ្តាលមុខទើបលោកហាវទីងរាងភ្ញាក់ផ្អើលបន្តិច តែថាក្រោយពីឃើញអកប្បកិរិយារបស់ថេយ៉ុងធម្មតាៗថែមទាំងលួចញញឹមដាក់លោកទៀតលោកហាវទីងក៏រៀងមានសង្ឃឹមឡើងវិញថានឹងមិនរងសម្ពាធពីខាងប៉ូលីស ។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន
