ភាគទី ៥៧ : ឆាប់ក្រោកឡើងមកទទួលជីវិតថ្មី

153 11 3
                                        

" នេះហើយកម្មពារដែលបានធ្វើដាក់ឡរ៉ា " ហ្វីលលីពនិយាយបន្ទាប់ពីឡានរបស់ក្រុមប៉ូលីសបានបរនាំថេយ៉ុងចាកចេញទៅបាត់ អាណិតវាក៏អាណិតហើយតែធ្វើយ៉ាងមិចបើនេះជាកម្មពារ ថេយ៉ុងបានធ្វើដាក់ឡរ៉ាច្រើនណាស់ល្មមហើយដែលលុបលាងកម្មសងឡរ៉ាវិញ ។
" អាហ្វីលកុំជាន់ថែម " លាវជឺ
" មិនជាន់ទេ តែនិយាយការពិត ឯងកុំភ្លេចពីទង្វើរដែលចៅហ្វាយបានធ្វើដាក់នារីកំសត់ម្នាក់ ឯងនៅឆ្ងាយឯងបែបជាមិនដឹងច្បាស់ឡើយ តែយើងនៅជិតបង្កើយនេះណាយើងដឹងគ្រប់យ៉ាង "
" ហឹមម ហើយយើងគួរធ្វើបែបណាបន្ត ? " លាវជឺសួរទៅកាន់ហ្វីលលីពក៏ព្រោះតែលាវរកលែងឃើញគំនិតថ្មីៗដែលអាចជួយចៅហ្វាយបានហើយ លាវសំងំតែក្នុងបន្ទប់ផលិតថ្នាំ ពុំសូវបានចេញមកស្គាល់សង្គមខាងក្រៅច្រើនដូចជាហ្វីលលីពនោះឡើយ ។
" មិនដឹងទេ តែបន្តិចទៀតដឹងតែមានការតវាក្តីលើសាវនាការហើយ អញ្ចឹងឯងទៅចាត់ការរកមេធាវីប្រចាំត្រកូលលោក ហាវទីង អោយជួយការពារក្តីចៅហ្វាយអោយហើយមក យើងមានជីវិតមនុស្សម្នាក់ត្រូវមើលថែយើងមិនអាចយកខ្លួនពាក់ព័ន្ធជាមួយរឿងនេះបាននោះឡើយ លាហើយ ! សំណាងល្អណាសម្លាញ់ " បន្ទាប់ពីនិយាយចប់ហ្វីលក៏បានដើរចេញភ្លាមៗមិនខ្វល់ការសុំជំនួយពីលាវជឺនោះឡើយ ជីវិតប្អូនស្រីរបស់គេស្ថិតក្នុងដៃពេទ្យទាំងមូលរឿងអីដែលថាគេត្រូវចំណាយពេលគិតលើរឿងផ្សេង ? ហ្វីលលីពតឹងទ្រូងស្ទើរធ្លាយទៅហើយ គេវីសតែនឹងស្រែកខ្លាំងៗបន្ទាប់ពីឃើញគ្រូពេទ្យសែងឡរ៉ាចេញមកតែថាគេក៏ព្យាយាមទប់វិញ ព្រោះពេលនេះរឿងរវាងយើងថាជាបងប្អូនបង្កើតនឹងគ្នាមិនទាន់អាចបង្ហាញប្រាប់អ្នកណាអោយដឹង ។ ហ្វីលលីពប្រញាប់ទៅតាមពីក្រោយគ្រូពេទ្យព្រោះបារម្ភពីឡរ៉ាជាខ្លាំង នាងជាប្អូនស្រីបង្កើតរបស់គេសាច់ញាតិពិតប្រាកដរបស់គេតែម្នាក់ អ៊ីចឹងហើយគេពិតមិនអាចអោយឡរ៉ាកើតអ្វីបាននោះឡើយ !!!
" ហើុយយ ! ឆ្កួតក្នុងពេលនេះហើយអាលាវ តែថាយើងមិនអាចអោយចៅហ្វាយកើតអ្វីបាននោះឡើយ " លាវមិនខុសអ្វីពីទូកដែលនៅកណ្តាលទន្លេមិនដឹងថាគួរទៅខាងណាអីខាងនៃអោយប្រាកដ ? តែមិនថាយ៉ាងណាក៏ដោយក៏លាវប្តេជ្ញាថានឹងជួយចៅហ្វាយអោយដល់ទីបំផុត ហើយក៏ជួយអោយអស់ពីសមត្ថភាព ...។ 

♛ កំណាន់ចិត្តបងធំ ♛Onde histórias criam vida. Descubra agora