ភាគទី២៤:ឯកសារ

Start from the beginning
                                        

"លើកនេះឯងចប់មិនខាន"សម្លេងរបស់បុគ្គលិកមួយចំនួនតូចតែនាយតូចមិនព្រឺឡើយចាំមើលថានរណាជាអ្នកចប់ឲ្យពិតប្រាកដ

"មីនមីន!!!អា៎ម៉ាក់មានរំខានកូនដែលទេ"អ្នកស្រីចនដែលមានទឹកមុខមាំប្រែមកជាស្រស់ពេលក្រលេកឃើញវត្តមានរបស់កូនប្រសារ

"បាត!!!ម៉ាក់កូនទំនេរតើ~នេះអ្នកម៉ាក់មានអ្វីមែនទេរឺពួកអ្នកស្រីអស់ទាំងនោះរករឿងឲ្យម៉ាក់កង្វល់ទៀតហើយមែនទេ"ក្នុងនាមជាកូនប្រសារនិងជាកូនប្រុសអភិជនផងនោះជីមីនយល់យ៉ាងច្បាស់អំពីបរិបទរបស់សង្គមអភិជន

"មែនហើយមីនមីន!!!កូនពិតជាដឹងពីម៉ាក់ពិតមែនគឺអ្នកស្រីយ៉ុននោះណាគេកុំនិយាយលេងជាមួយម៉ាក់តែសុខៗមិនដឹងជាកើតអ្វីទេមកលូកលាន់ចូលដល់រឿងកូនរឿងចៅម៉ាក់ស្ដាប់ហើយមែនជាមិនអាចស្ងប់ចិត្តបានទេ"អ្នកស្រីចនគាត់ជាខឹងមែនព្រោះទូទៅហើយគ្មាននរណាដែលហ៊ានមកឌឺដងគាត់រឿងចឹងទេ

"អ្នកស្រីយ៉ុន~ភរិយាលោកយ៉ុន ជុងស៊ូមែនទេម៉ាក់ក្រែងមួយរយៈមុនមានលេចលឺដំណឹងថាស្វាមីគាត់លួចលាក់ទាក់ទងស្រីផ្សេងថាមិនចឹង!!!អ្នកម៉ាក់កុំគិតច្រើនប្រហែលជាគាត់គ្រាន់តែស្ដ្រេសរឿងផ្ទាល់ខ្លួនហើយរំចានម៉ាក់ឲ្យស្រ្ដេសដូចគាត់មិនខានទេ!!!ម៉ាក់ទៅស្ប៉ាជាមួយមីនមីនល្អទេ"នាយតូចនិយាយយ៉ាងផ្អែមលួងលោមម្ដាយក្មេកទោះយ៉ាងណាពេលរួចរាល់ពីការងារក្រុមហ៊ុនគេនិងស៊ើបបន្ថែមទៀត

"អួយមានតែមីនមីនរបស់ម៉ាក់ទេទើបយល់ច្បាស់ពីម៉ាក់"អ្នកស្រីចនអង្អែលថ្ពាល់របស់នាយតូចទាំងអារម្មណ៍ក្នាញ់តែថាបុគ្គលិកដែលទើបនិងបានលួចមើលបែជាឃើញថាអ្នកស្រីចនកំពុងតែគំរាមរាងតូច

[ចឹងបានថារឿងខ្លះបើមិនដឹងសាច់រឿងទាំងមូលទេកុំចេះតែស្មាន]

"នោះយើងថាហើយថាក្មេងនិងគេចមិនផុតទេលើកទីមួយត្រជាក់ជាមួយមិនព្រមចាំមើលលើកនេះ"យូតានិងគ្នីគ្នាជជែកបន្ដឯអ្នកដែលមានញញឹមមានគំណួចជាងគេនោះគឺអេណា

"យើងច្បាស់ជាអ្នកឈ្នះ"នាងញញឹមយ៉ាងស្រស់រង់ចាំតែបន្ដិចទៀតទេជុងហ្គុកនិងត្រឡប់មកជារបស់នាងវិញពុំខាន

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now