JEON JUNGKOOK X PARK JIMIN
@រយៈពេលបីថ្ងៃបន្ទាប់
ជីមីនមិនអាចសូម្បីតែឈានជើងចេញពីគ្រែបានមួយជំហានឡើយព្រោះតែជុងហ្គុកនាយតូចគេងសម្លឹងមើលទៅពិនដានទាំងអារម្មណ៍មិនចង់ជឿនៅឡើយព្រោះនេះមិនមានក្នុងកិច្ចចចារពេលនោះផងម្យ៉ាងទៀតគេនៅតែមិនចង់ជឿថាជុងហ្គុកអាចបណ្ដោយឲ្យផ្នែកអាល់ហ្វារបស់គេគ្រប់គ្រងរាងកាយរបស់គេបានយូរដូច្នេះទេរាល់លើកនោះគឺគ្រាន់តែយកអាវឬខ្នើយរបស់របរគេទៅជាមួយសំងំក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់នាយម្នាក់ឯងតែបុណ្ណ៉ោះ
"អូនចង់ទៅណា!!"សម្លេងរបស់ជេខេបន្លឺឡើងរាល់ពេលដែលនាយតូចបម្រាស់
"បន្ទប់-ទឹកអាយ៎!!!ថ្នមដៃបន្ដិចបានទេខ្ញុំមិនមែនហឹម"មិនទាន់បានចចារផងបបូរមាត់ប៉ោងត្រូវបំបិតម្ដងទៀតទៅហើយ
"អូននិយាយម្ដងទៀត"រាងក្រាស់ដៃជីមីនដើរតម្រង់ទៅបន្ទប់ទឹកហាក់ដូចជាគ្មានអ្វីបានកើតឡើង
"អូន!!ស៊ឺត"រាល់ពេលដែលគេធ្វើតាមនិងត្រូវចិត្តជេខេនិងថើបថ្ពាល់របស់គេមិនខានឡើងដូច្នេះហើយជីមីនកាន់តែពិបាកនិងជឿថាមនុស្សត្រជាក់ដូចគេនេះមកទន់ភ្លន់ហើយផ្ដាច់ការបានយ៉ាងមិច
"មានអ្វីត្រូវការហៅបងដឹងទេ!!!បងទៅនិយាយការងារបន្ដិច"បន្ទាប់ពីលាយទឹកដាក់អាងរួចជេខេងាកមកក្រសោបមុខរបស់ជីមីនយ៉ាងថ្នាក់ថ្នម
"បាទ"ជីមីនបានត្រឹមតែឆ្លើយដោយសម្លេងតិចព្រះអើយគេពិតជាអៀនខ្លាំងណាស់ចងើតែជ្រែកដីគេចចេញពីស្ថានការណ៍នេះទេ
ជីមីនអង្គុយត្រាំទឹកក្ដៅបណ្ដើរតាមមើលសកម្មភាពរបស់ជេខេបណ្ដើរព្រោះពេលដែលនាយប្រែជាបែបនេះគួរឲ្យទាក់ទាញម្យ៉ាងដែលមិនដូចទឹកកកប៉ុន្មានទេពេលនឹកដល់សកម្មភាពលើគ្រែនោះជីមីនកាន់តែក្រហមមុខព្រោះថារាងក្រាស់ពិតជាទន់ភ្លន់ពិតមែនសម្អាតខ្លួនឲ្យគេជានិច្ចមុននិងស្លៀកពាក់អាវHoodieឲ្យគេផងដែលទោះដឹងថានេះជាផ្នែកអាល់ហ្វារបស់ជុងហ្គុកប៉ុណ្ណោះតែគេពិតជាពេញចិត្តខ្លាំងណាស់កាន់តែគិតមុខនិងខ្លួនប្រាណរបស់គេកាន់តែក្រហម
