ភាគទី១៣:ក្មេងលួចលាក់

460 58 9
                                        

JEON JUNGKOOK X PARK JIMIN

+JEON-PARK GROUP

បុគ្គលិកគ្រប់គ្នាត្រង់ត្រាប់ស្ដាប់និងកក់ត្រាយ៉ាងយកចិត្តទុកដាក់អំពីផែនការថ្មីសម្រាប់ផ្នែករបស់ពួកគេដោយឡែកតែជីមីនប៉ុណ្ណោះតែមានអារម្មណ៍មោនមូលព្រោះតែមិនបានញុំាអាហារពេលព្រឹកឲ្យបានច្រើនជាទូទៅគេតែងតែញុំានំបន្ថែមពេលមកដល់ក្រុមហ៊ុនតែថ្ងៃនេះរវល់តែភ័យខ្លាចចូលប្រជុំមិនទាន់គេទើបមិនបានត្រៀមអ្វីសោះហើយភ្លាមនោះស្រាប់តែ

"ញុំានំនេះទ្រប់សិនទៅមីន!!!នេះទទួលយកទៅ"ជុនដូនិយាយខ្សឹបខ្សាវដាក់នាយតូចទាំងដៃខាងក្រោមហុចកញ្ចប់នំទន់ៗឲ្យជីមីន

"អរគុណខ្លាំងជុនដូ~ហ្យុង!!!!"នាយតូចពិតជារំភើបនិងធូចិត្តខ្លាំងណាស់ទីបំផុតអាចរួចខ្លួនមួយគ្រារហើយ

"ផាក ជីមីន!!!ធ្វើស្អីនិង!!!មិនយកចិត្តទុកដាក់និងផែនការក្រុមហ៊ុនទេហេស"សម្លេងយ៉ាងខ្លាំងរបស់អេណាបំភ័យទាំងជីមីននិងបុគ្គលិកឯទៀតសូម្បីតែជុងហ្គុកដែលអង្គុយនៅខាងមុខនោះក៏ភ្ញាក់ផ្អើលផងដែរ

"នេះញុំាផឹកសិនទៅ~មួយៗណា"ជីមីនឆ្លក់ព្រោះតែភ័យពេកសម្លេងក្អកនិងទឹកមុខដ៏ពិបាករបស់នាយតូចបានឆក់ឲ្យជុងហ្គុកដែលនៅឆ្ងាយនោះរង្គោះរង្គើរផងដែរតែព្យាយាមទប់អារម្មណ៍តែថានាយប្រហែលជាច្រណែននិងជុនដូច្រើនជាងព្រោះបានស្និតស្នាលខ្លាំងនិងអូមេហ្គាខ្លាំង

"ខ្ញុំ~មិនអីទេ-ខ្ញុំអូខេទេ"រាងតូចព្យាយាមសម្រួលឥរិយាបថគេពិតជាពិបាកក្នុងខ្លួនពិតមែនស្រីម្នាក់នេះប្រុងតាមចងកម្មជាមួយគេមែនទេបានចាំមើលណាថាផាក ជីមីននេះគេចាត់ការនាងវិញយ៉ាងណា

"អេណា!!!លើកក្រោយនាងនិយាយធម្មតាបានហើយធ្វើនេះគួរឲ្យរំខានណាស់ដឹងទេ"ជុនដូនិយាយទាំងទឹកមុខកាចមិញនេះគេភ័យមិនស្ទើរដែលហើយបុគ្គលិកទៀតបាននាំគ្នាសម្លឹងមើលមកនាងដូចគ្នា

"តែ-នេះខ្ញុំមិនបានធ្វើខុសអ្វីឯណាហេតុអ្វីចោលក្រសែភ្នែកបែបនេះមកយើង!!!ផាក ជីមីនជាអ្នកខុសគេលួចញុំានៅម៉ោងការងារហេតុអ្វីមិននាំគ្នាស្ដីបន្ទោសគេផងទៅ"អេណាខឹងស្ទើតែស្លាប់ទៅហើយនាងមិនយល់ទេនាងមិនបានខុសធ្ងន់ធ្ងរទេហេតុអ្វីថាស្ដីឲ្យនាង

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜDonde viven las historias. Descúbrelo ahora