JEON JUNGKOOK X JIMIN PARK
+ហាងកាហ្វេរបស់ក្រុមហ៊ុន
ពេលព្រឹកនេះដោយសារតែគេងខកទើបមិនបានឈៀងចូលទៅហាងកាហ្វេរបស់សម្លាញ់របស់ខ្លួននាយតូចត្រូវមកឈរតម្រង់ជួរជាមួយបុគ្គលិកឯទៀតដើម្បីទិញភេស្ជជះនិងកាន់តែធុញថប់ទៀតនោះគឺជុងហ្គុកមិនដឹងថាមានបំណងអ្វីទេទើបផ្ញើឲ្យគេទិញកាហ្វេរឲ្យដែរ
"សួស្ដី!!!iced americano!!!strawberry smoothie"លើកទី១ហើយដែលជីមីនចេញមកកម្ម៉ង់ដោយខ្លួនឯងនៅហាងកាហ្វេក្រុមហ៊ុន
"មើលចុះ!!!គេនិយាយហាក់ដូចជាមនុស្សដែលទើបសាកល្បងលើកទីមួយ"មិនថាជីមីនព្យាយាមយ៉ាងណាឡើយអ្នកចាំនិយាយអំពីគេតែងតែមាន
"ឯងមិនដឹងទេហេសក្មេងនេះមកហាត់ការតែ៣សប្ដាហ៍បង្ករឿងឡើងដល់អគ្គនាយក"និយាយបណ្ដើរលួចមើលដំណើររបស់ជីមីនបណ្ដើរ
"នែ៎!!!ហើយយើងមិនដែលឃើញគេមកញុំាអាហារនៅកង់ទីនទេឃើញតែប្រុសម្នាក់យកកញ្ចប់ឥវ៉ាន់មកឲ្យរហូតយើងសង្ស័យមករហូតថា"ពួកនាងអោនចុះទៅរកគ្នានិយាយកាន់តែតិច
"សង្ស័យថាគេសម្ដែងឥឡូវនេះឃើញច្បាស់ហើយថាសម្ដែងពិតមែន!!!ហាសហាសសមមុខហើយ"និយាយតិចសើចលឺមិនបានក៏ដឹងថាពួកនាងកំពុងនិយាយដើមអ្នកដទៃដែរ
"មិនថាគេប្រឹងបង្ហាញប្រឹងបញ្ចេញកម្រិតណាឡើយវានៅតែមិនអាចខ្លាំងអ្នកនាងអេណាឡើយហាសហាស"និយាយបណ្ដើរសើចបណ្ដើរតែពួកនាងមិនដឹងឡើយថាគ្រប់សកម្មភាពរបស់ពួកនាងត្រូវបានថតទុកឡើយ
+ការិយាល័យអគ្គនាយក
ជុងហ្គុកកំពុងជជែកជាមួយដៃគូសហកាដោយរលូនតាមរយៈអនឡាញម្ដងព្រោះដៃគូដែលមកផ្ទាល់គឺរស់នៅក្នុងប្រទេសស្រាប់ចំណែកឯដៃគូមួយចំនួនទៀតគឺកំពុងសិត្ថនៅក្រៅប្រទេស
"អរគុណសម្រាប់ការសហការ"អីបំផុតបានសម្រាកហើយរាងក្រាស់ទ្រេតកៅអ៉ីបន្ដិចដើម្បីសម្រួលចង្កេះតែថាកូនធ្មប់តូចរបស់គេនៅឯណា
"លេខាផាក!!!អេណានរណាឲ្យនាងចូលមក"រាងក្រាស់ភ្ញាក់ស្ទើរតែដួលពីលើកៅអ៉ីមិនដឹងថានាងចូលមកប៉ះស្មារបស់នាយតាំងពីពេលណា
