JEON JUNGKOOK X JIMIN PARK
@កាលពី3ឆ្នាំមុនមហាវិទ្យាល័យសេអ៊ូល
រដូវផ្ការីកសិស្សនិស្សិតភាគច្រើនបានវិលត្រឡប់មកវិញបន្ទាប់ពីវិសម្សកាលមិនខុសពីអ្នកដទៃទៀតប៉ុន្មានឡើយនាយតូចជីមីនដែលជានិសិត្សដែលជាប់ឈ្មោះជាសិស្សពូកែលើសពីមិត្តរួមជំនាន់កំពុងតែដើរចូលទៅក្នុងបន្ទប់រៀនគ្រាន់តែវត្តមានរបស់ជីមីនតែម្នាក់ប៉ុណ្ណោះនិសិត្សដទៃទៀតនាំគ្នាក្រលេកមើលនិងតាមសម្លឹងដោយក្រសែភ្នែកជាច្រើនបង្កប់ដោយអារម្មណ៍ជាច្រើនមានទាំងកោតសរសើរទាំងគោរពទាំងប្រាថ្នានិងច្រណែននាយតូចសុំានិងក្រសែភ្នែកទាំងអស់នេះទៅហើយ
"ឈីម!!!អរុណសួស្ដី"សម្លេងស្រាលបន្លឺពីតុនៅជិតបង្អួតម្នាក់នោះគឺមិត្តស្និតស្នាលរបស់ជីមីនតាំងពីវិទ្យាល័យមកម្ល៉េះ
"ស៊ូស៊ូ!!!អរគុណឯងច្រើនណា"នាយតូចញញឹមយ៉ាងរុះរាយចូលទៅអង្គុយក្បែរនិងមិត្តសម្លាញ់
"ឈីម!!!វ៉ោនោះជាខ្សែដៃម៉ូតថ្មីកំពុងពេញនិយមណា~ឯងបានទិញហើយហ៎ឡូយមែនឯងទិញខ្លួនឯងមែនទេរឺមាននរណាជូន"ជីមីនញញឹមផងអៀនផងមិត្តគេពូកែសង្កេតមែនមើលឃើញលឿនពិតមែន
"អាក៎គឺ~អ៊ុនឈីជាអ្នកទិញជូនយើងណា!!យើងមិនជាមិនចង់ទទួលទេតែគេអង្វរពេក"ជីមីនឆ្លើយតបដោតភ្ជាប់និងស្នាមញញឹមតែនាយតូចមិនបានដឹងឡើយថាមិត្តដែលគេទុកចិត្តបំផុតនេះមានទឹកមុខប្រែប្រួល
"ស៊ូស៊ូ!!!ឯងកើតអីហេតុអ្វីស្ងៀមបែបនេះ"នាយតូចជ្រួញចិញ្ចើមព្រោះឃើញថាស៊ូស៊ូហាក់ដូចជាភ្លឹកអារម្មណ៍ហោះហើរទៅណាមិនដឹង
"យើងមិនមានអ្វីទេ!!!តោះសាស្រ្ដាចារ្យអញ្ជើញមកហើយ"ស៊ូស៊ូបង្វែប្រធានបទឯជីមីនគេមិនបានមានអារម្មណ៍ថាចម្លែកអ្វីដែរទើបផ្ដោតទៅការបង្រៀនរបស់សាស្រ្ដាចារ្យវិញ
បន្ទាប់ពីបញ្ចប់ម៉ោងទីមួយរួចហើយស្រាប់តែមានរឿងនឹកស្មានមិនដល់បានកើតឡើងនោះគឺស៊ូស៊ូនិងអ៊ុនឈីពួកគេទាំងពីកំពុងតែប្រវ៉ាយប្រតប់គ្នាតែនោះមើលទៅដូចជាជម្លោះរបស់គូរស្នេហ៍ច្រើនជាងជម្លោះរវាងបុគ្គលធម្មតា
