Part6(2/2):គេងទៅប្រយ័ត្នបងទ្រាំមិនបាន✨

268 29 34
                                        


Vote សិនអលណប់

សុងហ៊ុនរាងកំហកបន្តិចទៅនាយតូចដែលកំពុងអង្គុយចាំស្តាប់នាយនិយាយ គ្រាន់តែឮនាយក្រាស់កំហកប៉ុន្មានម៉ាត់មុននេះជុងវ៉ុនក៏ពេបមាត់យំយកតែម្តង

"ហុឹកៗ"ជុងវ៉ុនក៏ផ្តេកក្បាលយំខ្សឹកខ្សួលលើទ្រូងនាយក្រាស់ឯនាយក្រាស់ក៏ស្ងៀមត្រឹងដូចមនុស្សរុក្ខជាតិជាហេតុធ្វើអោយជុងវ៉ុនងើបមុខឡើងមកសម្លឹងមើលនាយកែវភ្នែកពោពេញនឹងថ្ពាល់ប៉ោងៗរបស់នាយជោគទៅដោយទឹកភ្នែក

"ហុឹក ហេតុអីមិនលួង?"គួរអោយចង់សើចណាស់នាយតូចយំសុខៗក៏ងើបមកមើលនាយសួរថាហេតុអីមិនលួងរួចក៏យំបន្ត ឯនាយក្រាស់ឃើញបែបនេះក៏រៀងអស់សំណើចនឹងនាយតូចដែរ ហើយក៏លែងចង់ធ្វើបាបក្មេងនេះទៀត

"ឈប់យំទៅបងឈប់ខឹងហើយមើលចុះឡើងស្រមេកស្រមកអស់ហើយ មើស"សុងហ៊ុនលើកប្រអប់ដៃស្អាតទៅជូតទឹកភ្នែកលើថ្ពាល់នាយតូចពោលពាក្យលួងលោមប៉ុន្មានម៉ាត់ ហើយក៏អង្អែលក្បាលលួងលោមជុងវ៉ុនដែលកំពុងយំព្រោះមិនបានចំណាប់អារម្មណ៍ នាយមិនលួងនាយតូចនឹងយំដល់តែគេងលក់មិនខាន

"ហុឹក បើបងខឹងនឹងរឿងខ្សែករនោះបងក៏យកបោះចោលហើយអស់ដែរហើយជុងវ៉ុនក៏មិនបានថាអី ចុះហេតុអីក៏នៅតែខឹងនឹងជុងវ៉ុនទៅវិញ "សម្លេងងុលៗសឹងតែស្តាប់មិនបានរបស់នាយតូចបញ្ចេញឡើងទាំងមាត់នៅពេបមិនព្រមបាត់ នាយមិនយល់បើខឹងនឹងរឿងខ្សែកក្រែងនាយក្រាស់ដោះគប់ចោលបាត់ទៅហើយទេតើ ហើយនៅខឹងនាយរឿងអីទៀត

"អីឡូវនេះប្រាប់បងមកអូនមានចិត្តលើជេយ៍ម្នាក់នោះមែនទេ?"នាយក្រាស់មិនខ្វល់នឹងអ្វីដែលនាយតូចនិយាយមុននេះទេក៏សួរត្បកនៅអ្វីដែលខ្លួនចង់ដឹងឯភ្នែកក៏សម្លឹងមុខជុងវ៉ុនមិនដាក់ នាយចង់ដឹងបើនាយតូចស្រឡាញ់អាម្នាក់នោះមែននាយនឹងចាប់នាយតូចរៀបការយកតែម្តងទោះជាត្រូវប្រឈមមុខនឹងអ្នកម៉ាក់របស់នាយក៏ដោយក៏នាយមិនខ្វល់ដែរសំខាន់ជុងវ៉ុនត្រូវតែជារបស់គេតែម្នាក់គត់
ក្រហម ក៏ បៃតង អីឡូវនឹង

"អត់ទេ"ជុងវ៉ុនក្រវីក្បាលតតាត់បញ្ជាក់ថានាយមិនបានស្រឡាញ់នរណាទេមិនបានមានចិត្តលើជេយ៍ ឯសុងហ៊ុនហាក់ធូរស្រាលពេលលឺជុងវ៉ុនឆ្លើយមក នាយញញឹមបន្តិចរួចទាញកាយនាយតូចមកក្រសោបអោបជាប់ទ្រូង

Between Us (រវាងយើង)Where stories live. Discover now