អេតមីននៅតែរំលឹកដដែលថាកុំចាញ់បោកTrailerអោយសោះ😙
Vote សិនមោ🫵🏻
___________///_________
ផ្ទៃបន្ទប់ទាំងមូលស្ងាត់ឆឹងលឺតែសម្លេងខ្យល់ដង្ហើមមិនដាច់ពីមួយនាទីទៅមួយនាទី
នាយតូចគេងសម្លឹងផែនខ្នងនាយទាំងមិនយល់ ចិត្តនាយក៏ចាប់ផ្តើមមិនសុខរាល់ដងនាយក្រាស់មិនដែលស្ងាត់បែបនេះទេ
"បងហ៊ុន?"នាយតូចសម្លឹងផែនខ្នងសុងហ៊ុនចិត្តមិនស្រណុកសោះក៏ដាច់ចិត្តហៅនាយនិយាយគ្នាអោយដឹងរឿង
"..."សុងហ៊ុនសំងំបិទភ្នែកមិនឆ្លើយនឹងអ្នកម្ខាងទៀត ខួរក្បាលមិនដឹងជាកំពុងគិតអ្វីទេ ទឹកមុខស្មើរធេងដដែល
"ហ៊ុននី!?"នាយតូចទល់តម្រឹះក៏លើកយកឈ្មោះសំណព្វរបស់សុងហ៊ុនដែលនាយក្រាស់តែងតែប្រាប់ថានាយចូលចិត្តពេលជុងវ៉ុនហៅនាយបែបនេះ ពេលនេះនាយតូចយកមកហៅបង្អូសអោយនាយតបនឹងខ្លួនវិញ ត្បិតសុងហ៊ុនលឺអាឈ្មោះនេះមិនបានទេដឹងតែញញឹមស្ញេញគ្រប់ពេលតែម្តង
"..."មិនដូចរាល់ដងទេនាយនៅតែស្ងាត់ឆឹងដែលជាហេតុធ្វើអោយនាយតូចដែលគេងសម្លឹងមើលនាយពីក្រោយនោះពេបមាត់ចង់យំទៅហើយសុខៗក៏ប្រងើយនឹងនាយ ថែមទាំងគេងបែរខ្នងដាក់នាយទៀត
"សុងហ៊ុន ហ្យុង! ហុឹក!"ក្មេងជិតយំហើយបងព្រងើយមិនឆ្លើយតបនឹងនាយមិនដឹងធ្វើយ៉ាងមិចទេ នាយដឹងថាសុងហ៊ុនមិនទាន់គេងទេតែហេតុអីគេមិនឆ្លើយនឹងនាយ នាយខំហៅគ្រប់ឈ្មោះទៅហើយ
"..."
"ផាក សុងហ៊ុន!!"នាយតូចដោយខឹងហៅមិនលឺវៃស្មើយកម៉ងឯកែវភ្នែកចាប់ផ្តើមក្រហមរកយំ
"...."នាយក្រាស់បើកភ្នែកឡើងតែនៅតែបន្តមិនតបតរនឹងនាយតូចដដែល
"ហុឹក!"នាយតូចដោយឃើញនាយក្រាស់នៅតែមិនតបនឹងនាយទៀតក៏ខិតមកកៀកនឹងសុងហ៊ុន ងើបក្បាលអើតមើលមុខនាយក្រាស់ដែលកំពុងបើកភ្នែកដូចគ្នា នាយតូចពេបមាត់តិចៗ កែវភ្នែករលីងរលោងមុខគួរអោយអាណិតខ្លោចចិត្ត
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
