New cover 😾
ចង់និយាយថារឿង៧ ៨ភាគហើយតែសាច់រឿងទើបតែដើរបាន ៣ ៤ថ្ងៃ😭
មានគម្រោងចង់កែសាច់រឿង គិតមិចដែរអលណព្វ?
រីករាយក្នុងការអាន
______
"បាទ?"នីគីភ្ញាក់ពីការភ្លឹកភ្លាំងអំបាញ់មិញនេះនេះប្រញ៉ាប់ងាកចេញតិចៗមិនហ៊ានសម្លឹងក្រសែភ្នែកចំនឹងនាយតូច
"ចាប់បានខ្លះទេ ព្រោះពាក្យនេះវែងខ្លាំងណាស់បើមិនយល់អីទៀតអាចសួរខ្ញុំម្តងទៀតបាន ខ្ញុំមិនកំណាញ់ទេ"ជុងវ៉ុនញញឹមទៅកាន់អ្នកម្ខាងទៀត នាយមើលទៅគេម្នាក់នេះក៏មិនមុខងាប់អីដូចជាគេនិយាយនោះទេនាយគួរអោយរាប់អានសោះ
"បាទ អរគុណ!"នាយញញឹមតិចៗបែរមុខទៅតុវិញទាំងអារម្មណ៍ហួសចិត្តនឹងខ្លួនឯងមិនគួរណាមើលគេដល់តែភ្លឹកបែបនេះសោះសំណាងគេមិនចាប់បានថានាយលួចមើលនោះ
"អ្នកទាំងអស់គ្នា ពិភាក្សាគ្នាកុំឡូឡាដូចផ្សារត្រីបែបនេះ!!"សម្លេងក្រលររបស់គ្រូហុីបានបញ្ចេញមកពញ្ញាក់អារម្មណ៍សិស្សដែលកំពុងសកម្មក្នុងការសរសេរនោះអោយក្រឡេកមើលនាយ លោកគ្រូសង្ហាហាក់ម៉ួម៉ៅចម្លែកទៀតហើយ រឺមួយមកពីពួកគេមាត់ឮៗពេក?
"ជុងវ៉ុន!"នាយហៅជុងវ៉ុនដោយសម្តីខុសពីអំបាញ់នេះឆ្ងាយណាស់ពីសំឡេងរឹងកំព្រឹសមកជាទន់ភ្លន់ភ្លាមមួយពព្រិចតែម្តង
"បាទ?"ជុងវ៉ុន
"ពេលដល់ម៉ោងប្រមូលយកទៅអោយលោកគ្រូនៅអូហ្វីសផង លោកគ្រូវិលមុខសុំទៅសម្រាកនៅបន្ទប់អូហ្វីសមុនសិន! ហើយមួយទៀតអ្នកទាំងអស់គ្នាខ្វះតែប៉ុន្មានថ្ងៃទៀតត្រូវប្រឡងបំណាច់ឆ្នាំហើយត្រូវមើលមេរៀនអោយបានច្រើនគ្រូដាក់វិញ្ញាសាររៀងលំបាកជាងមុនបន្តិចអញ្ចឹងខំអោយមែនទែន"ហុីសុឹង
និយាយត្រឹមនេះហុីសុឹងក៏ដើរចេញទៅបាត់
កន្លងទៅប៉ុន្មាននាទីក៏ដល់ម៉ោងដែលពួកគេត្រូវចេញញុាំអាហារថ្ងៃត្រង់ ឯនាយតូចក៏ត្រូវទៅដែរប៉ុន្តែត្រូវធ្វើកិច្ចការដែលគ្រូហុីប្រើអំបាញ់មិញនេះសិន
នាយតូចដើរប្រមូលក្រដាសម្តងម្នាក់ៗតាមជួរនាយទើបតែចាប់អារម្មណ៍ថាថ្ងៃនេះមិនឃើញថេយ៉ុនមករៀន តែនាយក៏មិនបានខ្វល់ច្រើនក៏ប្រមូលក្រដាសបន្តរហូតរួចអស់គេក៏បកមកតុគេវិញ
