VOTEសិនមកអលណព្វ
ព្រលឹមស្រាងៗមិនទាន់ទេនាយតូចជុងវ៉ុនប្រញ៉ាប់ប្រញ៉ាលទៅសាលារៀនលឿនជាងរាល់ដងត្បិតនាយចង់គេចមុខសុងហ៊ុនដែលទាស់សម្តីគ្នាកាលពីយប់ នាយទៅទាំងមិនបានបាយទឹកអ្វីចូលពោះ
"អាវ! អ្នកប្រុសតូចទៅលឿនម្លេះកូនថ្ងៃនេះ?"អ៊ំយុនដែកកំពុងស្វាត់ស្វែងក្នុងការដាំស្លនោះដោយឃើញនាយតូចប្រញាប់ទៅរៀនចម្លែកក៏សួរនាំ ត្បិតរាល់ដងមិនលឿនដល់ថ្នាក់នេះដែរ
"បាទ ព្រឹកនេះជុងវ៉ុនអារម្មណ៍ល្អចង់ទៅអោយបានព្រលឹមនឹងណា"នាយតូចឆ្លើយដោះសារទៀតហើយទាំងដែលការពិតមិនចង់ជួបប្រុសចាស់សោះ
"ប្រញាប់យ៉ាងនេះរឺមិនគិតចង់ញុាំបាយញុាំទឹកអីសិនទេហេស?"
"មិនបាច់ទេម៉ែជុងវ៉ុនចាំញុាំនៅសាលាក៏បាន ជុងវ៉ុនទៅសិនហើយ ជម្រាបលាម៉ែដោះ"
"អេ...អីក៏ប្រញាប់យ៉ាងនេះ"នាយតូចឆ្លើយតបហើយក៏រហ័សដើរចេញទៅបាត់មិនអោយម៉ែដោះឃាត់ទាន់នោះទេ
នាយក៏ឡើងឡានដោយបើកដោយនាយខៃដូចតែរាល់ដងគ្រាន់តែរៀងលឿនជាងមុន
"អ៉ាវ!សួស្តីជុងវ៉ុនជុងវ៉ុនថ្ងៃនេះមកលឿនជាងរាល់ដងម្លេះ?"ហុីសុឹងគ្រាន់តែក្រឡេកឃើញនាយតូចភ្លាមក៏ចូលទៅរាក់ទាល់តែម្តង
"អ៎ បាទជម្រាបសួរលោកគ្រូ អឺ គឺ...គ្មានអីទេគ្រាន់តែចង់មកពីព្រលឹមបន្តិចនឹងណាលោកគ្រូ"ជុងវ៉ុនញញឹមរាក់ទាក់ទៅកាន់ហុីសុឹងវិញគេណាមួយនាយនិយាយត្រូវគ្នាជាមួយហុីសុឹង បែបនេះទើបគេមានអារម្មណ៍មិនទើសទាស់អ្វីនោះទេ
"អរ...ចុះជុងវ៉ុនញុាំអាហារពេលព្រឹកហើយរឺនៅ?"ហុីសុឹងសួរទៅនាយតូចសម្លេងរៀងស្អកៗណាមួយពេលព្រឹកផង សួរបណ្តើរជើងក៏ចេះតែបោះជំហានទៅមុខដោយពួកគេដើរបណ្តើរនិយាយគ្នាបណ្តើរ
"នៅទេបាទ"ជុងវ៉ុនធ្វើមុខជូរៗតបទៅអ្នកម្ខាងទៀតបូញមាត់តិចៗតាមទម្លាប់ខ្ចូតៗរបស់នាយ អ្នកទាំងពីរដើរយឺតៗដើម្បីអោយនិយាយគ្នាបានយូរព្រោះពួកគេនិយាយឆាប់ចូលគ្នា
"ហុឹស អញ្ចឹងយកនំប៉ាវរបស់លោកគ្រូទៅលោកគ្រូទិញមកពីរដែលទេតើ"នាយក្រាស់ហុីសុឹងសើចតិចៗខ្នាញ់នឹងចរិករបស់នាយតូចមិនបាច់ធ្វើអីក៏ខ្ចូតដែរ និយាយហើយក៏ដកនំ
ប៉ាវចេញពីហោប៉ៅអាវក្រៅហុចអោយជុងវ៉ុន
