ភាគ40. ស៊ូច ....ក្មេងល្អស្ដាប់បង្គាប់

493 49 16
                                        

#ម៉ោង12យប់

យប់ជ្រៅណាស់ទៅហើយជុងគុកនៅតែគេងមិនទាន់លក់គេនៅគិត រឿងនិយាយជាមួយមិត្តភក្ដិរបស់គេកាលពីថ្ងៃ ....

* យ៉ាងមិចហើយកូនទន្សាយ *
ជាថ្មីម្ដងទៀតហើយសម្លេងអាថ៌កំបាំង បានបន្លឺឡើង ដាស់អារម្មណ៍អណ្ដែតអណ្ដូង របស់ជុងគុកធ្វើឲ្យគេកើតអារម្មណ៍ច្របូកច្របល់រសាប់រសល់នៅមិនសុខ .
" អ្នកណា "
* មិនបាច់ចង់ដឹងថាយើងជាអ្នកណាដឹងត្រឹមយើងជាអ្នកដែលអាចផ្ដល់ចម្លើយឲ្យឯងបានគ្រប់យ៉ាង *
" ឯងចង់បានអី "
* ឆ្លាត សាកសមជាមនុស្សថេយ៉ុងស្រឡាញ់ពិតមែនហឹសៗ *
" កុំនិយាយសុាំញុាំច្រើន ចង់បានអីនិយាយមក "
* ឯងត្រូវជួយយើង ... *
" ជួយអ្វី បើឯងនៅអូសបន្លាយពេលវេលាទៀត យើងលែងខ្វល់ជាមួយឯងហើយ " ជុងគុកនិយាយទាំងសង្រ្គឺតជើងធ្មេញ មនុស្សកំពុងតែតប់ប្រមល់ស្រាប់ផងផងមកនិយាយច្រំដែលមិនឈប់ ទោះជារឿងនេះចង់ដឹងយ៉ាងណាក៏លែងចង់ដឹងដែរ

* ជួយយើងចេញពីកន្លែងមួយ សិន រឿងបន្ដទៀតយើងនិងប្រាប់ឯងតាមក្រោយ *
" ឯងនៅទីណា ឲ្យយើងជួយយ៉ាងមិច "
ស្ងាត់បាត់សម្លេងលែងមានការឆ្លើយតប អត់ឲ្យជុងគុកនឹកក្ដៅក្រហាយថ្វេដង សន្ទនាគ្នាសុខៗបាត់ទៅក៏មិនប្រាប់
" ចង្រៃយ៍... "
កាត់មកដល់ព្រឹកប្រលឹម ជុងគុកចុះមកញុាំអាហារទាំងទឹកមុខមិនស្រស់ អត់ឲ្យអ្នកផ្សេងឆ្ងល់ពុំបាន
" កើតអី " ថេយ៍
" គ្មានអីទេ ... " ថារួចក៏បន្ដឆ្ងោកមុខនិងចានបាយរបស់គេវិញ
" កូនមិនទៅរៀនទេឬជុងគុក " ហេជុន ជ្រួញចិញ្ចើមសួរកូនប្រុសទាំងឆ្ងល់ព្រោះឃើញគេស្លៀកពាក់ធម្មតា
" មិនទៅទេ " ជុងគុក
" ក្រែងថាចង់ទៅរៀនណាស់ " យ៉ុងមីន
" ឥឡូវនេះលែងចង់ហើយ " វាចារួចជុងគុក ក៏ស្ទុះក្រោកឡើងដើរចេញពីតុអាហារទាំងកាយវិការមិនសមរម្យ , គេក៏មិនយល់ពីខ្លួនឯងដូចគ្នាថាកើតអីដឹងត្រឹមមិនសប្បាយចិត្ត មិនចង់និយាយជាមួយអ្នកណា.

កាត់រហូតមកដល់ពេល2ម៉ោងក្រោយមក តាំងពីពេលព្រឹករហូតដល់ពេលនេះគ្មានអ្នកណាដឹងថាជុងគុកនៅឯណា តាំងពីពេលគេក្រោកចេញពីតុអាហារមកម្ល៉េះ បាត់ស្រមោលឆឹងតែម្ដង , សូម្បីថេយ៉ុងប្រើញាណដើម្បីស្វែងរកក៏មិនឃើញ .

You've reached the end of published parts.

⏰ Last updated: Aug 12 ⏰

Add this story to your Library to get notified about new parts!

🐰លោកប្ដី Hybird🐰Where stories live. Discover now