ភាគ22. ស្ដាយmommyជាAlpha

1.4K 89 27
                                    

" ជុងគុកធ្វើអី ... " ទន្ទឹមនិងពេលកំពុងធ្វើដំណើរ
ថេយ៉ុងសម្ងំគេងយកកម្លាំង ខុសពីកូនទន្សាយក្បាលខូចកំពុងតែសម្ងំលូកលាន់លោកប៉ាចិញ្ចឹមអត់ឈប់សោះធ្វើឲ្យគេភ្ញាក់ទៀត
" មានធ្វើអីផង "
" អត់ទៀតសម្ងំលិតពោះយើងហើយថាអត់ទៀតប្រយ័ត្នសុីក្រញ៉ " ថេយ៉ុងក្រវីក្បាលហួសចិត្តនិងក្មេងម្នាក់នេះជាខ្លាំង សម្ងំសសុលក្នុងអាវគេមិនទៅណាសោះនៅឆ្លៀតលិតហើយខាំញិចក្បាលពោះគេទៀត
" លិតតិចអត់បាន mommy ចិត្តអាក្រក់មេស "
" ហឺយ អស់និយាយជាមួយអាក្បាលខូចឯងហើយ យ៉ាប់មែន "

" ស្ដាយណាស់ mommy ជាAlpha មិនមែនomega " ជុងគុកពោលឡើងទាំងពេបមាត់អន់ចិត្ត
" ហើយយ៉ាងមិច "
" បើ mommy ជាOmegaអូននិងធ្វើឲ្យមានកូនទន្សាយតូចៗរត់លេងក្នុងពោះmommyហើយ
ហិហិ " ជុងគុកពោលឡើងទាំងច្រឡឺមយកចង្អុលដៃចុចក្បាលពោះរាបស្មើថេយ៉ុងតិចៗមិនខ្វល់ថាអ្នកខាងនោះកំពុងតែខាំមាត់សម្លក់ក្នក់ក្នាញ់នឹងខ្លួនឡើយ
" អាក្មេងច្រឡឺម សម្ដីឈ្លើយ " ផាច់ ទ្រាំមិនបានថេយ៉ុងលើកដៃទះមាត់ជុងគុករាងធ្ងន់ដៃគួរសម , មើលសម្ដីចុះមិនសមជាក្មេងទើបគ្រប់អាយុទេដូចជាចេះដឹងរឿងនេះសម្បើមណាស់

" វៃគេ អ្ហឹក... "
" ចរិកក្មេងតូចសម្បើមណាស់ "
" អូនក្មេងតូចតែជាមួយmommyទេ "
" បានហើយ ហៅយើងmommy តែពេលនៅពីរនាក់បានហើយ "
" មានលក្ខខណ្ឌ ឈប់ហៅខ្លួនឯងថាយើង ហៅអូនទើបស្វីតៗ សំណព្វចិត្ត "
" គិតខុសឬត្រូវទេហា៎ "
" អូនសម្លាញ់ឈ្លើយ "
" ហឺយ ... " ថេយ៉ុងដកដង្ហើមតឹងទ្រូងជាមួយក្មេងក្បាលខូចម្នាក់នេះជាខ្លាំង គាំងដល់ថ្នាក់រកពាក្យតបតអ្វីពុំបាន មនុស្សធ្លាប់តែខ្មើតគ្មានខ្វល់ក្បាលអ្នកណាអីឡូវបែរជាមកចាញ់ច្រាបក្មេងទើបនឹងកើតពីម្សិលម្ងៃរូបនេះទៅវិញហឺយ .

" មើលខិតឲ្យឆ្ងាយពីយើងបន្ដិចយើងត្រូវការដេក "
" អត់ ... និយាយសិន "
" ខិត ចេញពី អូ..អូនបន្ដិច ត្រូវការដេក " ថេយ៉ុងពោលឡើងរាងឆ្គងៗហាក់មិនទម្លាប់ដូចជារឹងអណ្ដាតគ្រលាស់មិនចង់ចេញយ៉ាងមិចមិនដឹង
" សឺត ... ហិហិ អូខេ ប្ដីក៏ងងុយដែរ " ថារួចជុងគុកខិតខ្លួនទៅជ្រុងម្ខាងតម្រេតខ្លួនសម្រាកបន្ដិចគេក៏អស់កម្លាំងដែរ ណាមួយមិនចង់ធ្វើបាបលោកប៉ាចិញ្ចឹមបន្ដទៀត អា៎មិនមែនទេប្រពន្ធថ្មីថ្មោង

🐰លោកប្ដី Hybird🐰حيث تعيش القصص. اكتشف الآن