ភាគ25. ស្អុយណាស់

1.8K 139 32
                                        

ពេលវេលាកន្លងផុតដល់ម៉ោងជុងគុកចេញពីសាលារៀន គេមិនបានទៅរកថេយ៉ុងនៅក្រុមហ៊ុនឡើយ ហើយក៏មិនបានទៅណាជាមួយមិត្តគេដែរ .

ងឺត ជុងគុកចតម៉ូតូទុកក្នុងចំណតរួចដើរចូលក្នុងវិមានទាំងដើរបណ្ដើរហួចបណ្ដើរ មើលទៅដូចសប្បាយចិត្តខ្លាំងណាស់ , តែថាទៅក៏មិនខុសដែរ មនុស្សមានក្ដីសុខតែប៉ុណ្ណឹង

" មើលទៅមានក្ដីសុខណាស់ន៎ "
" ហឹម មនុស្សមានក្ដីសុខគឺបែបនិង យ៉ាងមិចច្រណែន " ជុងគុកលើកដៃក្រព័ទ្ធចូលគ្នាដាក់លើដើមទ្រូងហាប់មាំរបស់ខ្លួនពោលសួរស្រីស្រស់ទាំងញញឹមតិចៗឌឺនាង ខំតាំងចិត្តឲ្យស្ងប់កុំឲ្យខឹងក្រោធដាក់នាង ប៉ុន្តែនាងដូចជាចង់មករករឿងខ្លួនមិចមិនដឹង
" ហេតុអីត្រូវច្រណែន ហឹសៗ ឯងត្រឹមស្រមោលយើងនោះ រាល់ថ្ងៃដើរជាន់ដានយើងដើម្បីយកចិត្តថេយ៍ ចង់បានគេឡើងញ័រខ្លួន "
" អរ ... ត្រឹមស្រមោលនាងគ្រប់គ្រាន់ហើយព្រោះmommy អា៎ ព្រោះប៉ារាល់ថ្ងៃចាប់អារម្មណ៍ខ្វល់ខ្វាយតែស្រមោលដូចខ្ញុំប៉ុណ្ណោះ មានចំណាប់អារម្មណ៍ចង់ធ្វើស្រមោលតាមខ្ញុំទេក្រែងបានប៉ាចាប់អារម្មណ៍ខ្លះ បើនិយាយទៅ អាណិតនាងណាស់ខ្ញុំមិនចង់ដូចនាងទេត្រឹមស្រមោលបានហើយ  " ជុងគុកធ្វើមុខកំសត់ៗដាក់នាង ឯយ៉ុនហេចាប់ផ្ដើមក្ដៅឆេះឆួលកាន់តែខ្លួន នាយមិនខ្វល់ស្រាប់ហើយអ្នកណាប្រើឲ្យមករករឿងខ្លួន

" សម្បត្តិត្រឹមបញ្ញើក្អែកគេយកមកចិញ្ចឹមថ្នាក់ថ្នមបន្ដិចក៏ធ្វើឡើងរឹក ជាហង្ស ការពិតខ្លួនជាក្អែក "
" បើខ្ញុំជាក្អែកនាងក៏មិនខុសពីខ្ញុំដែរ យើងខុសគ្នាតែម្យ៉ាងប៉ុណ្ណោះ ខ្ញុំជាសំណព្វចិត្ត ចំណែកនាងជាសម្អប់បេះដូងដែលគេទុកត្រឹមអរូប បញ្ញើក្អែកដូចខ្ញុំធ្វើអ្វីបានច្រើនណាស់ អាចថាពីកូនទៅជា ...នែក៎ ក៏ថាបាន ហឹសៗ កំប៉ិកកំប៉ុកដូចនាងយើងផ្ទាត់តែម្រាមដៃក៏ខ្ទាតចេញពីវិមាននេះដែរ " ជុងគុកក្រវីក្បាលសើចបន្ដិចមុនឡើងទៅបន្ទប់ខ្លួនមិនខ្វល់ពីយ៉ុនហេឈរទន្រ្ទាំជើងស្រែកឡូឡាមិនសុខចិត្តផ្អើលវិមាន ចំណែកអ្នកបម្រើក៏គ្មានអ្នកណាហ៊ានចូលមកមើលដែរ វាសឹងតែក្លាយទៅជាទម្លាប់ហើយដែលពួកគេទាំងពីរឈ្លោះគ្នា .

🐰លោកប្ដី Hybird🐰Where stories live. Discover now