part5:ស្នាមជាំនេះសមនឹងអូនបំផុត❤️‍🔥

Start from the beginning
                                        

"ញុាំទៅមិនបាច់ក្រែងចិត្តទេ"ហុីសុឹងឃើញជុងវ៉ុនហាក់ដូចជាក្រែងចិត្តនាយ នាយក៏ចាប់ដៃជុងវ៉ុនដាក់នំប៉ាវលើដៃនាយតូចតែម្តង

"អឺ-បាទ លោកអរគុណលោកគ្រូចាំខ្ញុំទិញសងលោកគ្រូវិញអញ្ចឹង"នាយសើចមិនសូវសម ក្រែងចិត្តនឹងហុីសុឹងដោយប្រាប់នាយក្រាស់ថានាយនឹងសងគេវិញ

"មិនអីទេញុាំចុះក្រែងឃ្លានរៀនមិនចូល"ហុីសុឹងពោលឡើងទាំងការបារម្ភទៅ កែវភ្នែកនៅតែទន់ភ្លន់ពោរពេញដោយមនោសញ្ចេតនាដដែលមិនប្រែប្រួល

"បាទ"នាយតូចញញឹមស្ទើរតែលិបភ្នែក រួមជាមួយនឹងថ្ពាល់ខួចទៀតធ្វើអោយអ្នកម្ខាងទៀតគ្រឺតខ្នាញ់នឹងនាយខ្លាំងណាស់ ក្មេងនេះពិតជាមិនបាច់ធ្វើអ្វីសោះក៏គួរឱ្យស្រឡាញ់ពិតមែន

"លោកគ្រូ អញ្ចឹងខ្ញុំទៅថ្នាក់ហើយណាបាទ"នាយតូចញញឹម បក់ដៃលាតិចៗថ្ងៃនេះកាលវិភាគថ្នាក់ជុងវ៉ុនគ្មានមុខវិជ្ចារបស់ហុីសុឹងត្រូវបង្រៀនថ្នាក់ជុងវ៉ុនទេដូច្នេះទើបនាយលាគេជាការគោរព

"អឹម"នាយក្រាស់លើកដៃលានាយតូចដែលដើរចេញទៅឆ្លៀតញញឹមដាក់ស្នេហ៍នាយនាយតាមមើលមិនព្រមឈប់សោះ

ទន្ទឹមនឹងអ្នកទាំងពីរសន្ទនាគ្នា ក៏មានមនុស្សពីរនាក់កំពុងសម្លឹងមកពួកគេជាប់កែវភ្នែកក្តៅក្រហល់ក្រហាយ ហាក់មិនសមបំណងអ្វីមួយ

ប៉ុន្តែហុីសុឹងក៏ក្រឡេកមកមើលពួកគេវិញដូចជាសង្ស័យនឹងពួកគេ
តែនាយក៏ដើរទៅអូហ្វីសរបស់ខ្លួនបាត់

"ពិតជាគួរអោយរំខានមែន"មនុស្សដែលលួចមើលពួកគេអម្បាញ់មិញក៏បន្តសន្ទនា
"មិនអីទេរងចាំពេលប្រឡងឆមាសរួចចាំចាត់ការគេចេញក៏មិនហួសពេលដែរធ្វីសន្សឹមៗកុំបំបោល អាក្មេងនេះគម្រាមតែបន្តិចវាលែងហ៊ានហើយ ណាមួយបងប្រុសឯងគាត់កំពុងរវល់ដែរមិនអញ្ចឹងហេស?"
"យើងខ្លាចតែម្យ៉ាងនោះគឺបងប្រុសយើងអាចនឹងលង់ស្រឡាញ់វាពេលឃើញវា ឯងក៏ដឹងថាអាក្មេងនឹងវាទាក់បានទាំងប្រុសទាំងស្រី"
"តែបងឯងមិនស្រឡាញ់ស្រីឯណាហី"
"មិនប្រាកដទេ"
"មោះចូលថ្នាក់ទៅរងារណាស់"

________________

នាយតូចដើរចូលថ្នាក់រៀនធម្មតាតែក្រឡេកឃើញកំពូលមិត្តកំពុងតែញុាំស្អីទេរញ៉េរញ៉ៃពេញតុមានតាំងពី នំកញ្ចប់ស្កគ្រាប់ ទឹកដោះគោរ សូកូឡា នំបុ័ងកញ្ចប់ផងអីផងគ្រប់សព្វតែម្តង

Between Us (រវាងយើង)Where stories live. Discover now