"មិចក៏គ្មានក្លិននៃសារធាតុអរម៉ូនរបស់អូមេហ្គាចឹង!!!! គឺមានតែក្លិនរបស់អាល់ហ្វា មិនអាចនេាះទេហេតុអីទៅជាចឹង ......នេះអូនស្រាប់តែមករកអាគ្រូពេទ្យចង្រៃនេះភ្លាមៗ មិនមែនមកពីអូនឡេីងកម្តៅទេហេស" ជុងហ្គុកនិយាយក្នុងចិត្តរបស់់គេទាំងឆ្ងល់ បេីថេយ៉ុងមិនឡេីងកម្តៅក្លាយជាអូមេហ្កាទេ ហេតុអីក៏ថេយ៉ុងចាំបាច់មករកជីន មិចក៏មិនរត់ទៅ
" បងបានប្រាប់អូនប៉ុន្មានដងហេីយថាកុំឲមករកអាចង្រៃជីននេាះហាស មិចក៏អូនហ៊ានប្រងេីយកណ្តេីយនឹងសម្តីរបស់បងបែបនេះគីម ថេយ៉ុង " ជុងហ្គុកឈប់គិតហេីយក៏បែបមកកំហេាកឲថេយ៉ុងទាំងខឹង នេះគេបានហាមថេយ៉ុងជាច្រេីនដងមកហេីយមិចក៏មិនស្តាប់គេចឹង គេស្អប់ គេប្រច័ណ្ឌ គេមិនទុកចិត្តឡេីយនៅពេលដែលឃេីញមនុស្សរបស់គេនៅស្និតស្នាលជាមួយអ្នកផ្សេងក្រៅពីគេបែបនេះ
"លេាកម្ចាស់ជុងហ្គុកថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យលេាកមិនចឹង?? និយាយចឹងខ្ញុំមិនបានអបអរសាទរលេាកម្ចាស់នៅឡេីយទេ ខ្ញុំសូមជូនពរលេាកម្ចាស់ឲមានសុភមង្គលក្នុងថ្ងៃភ្ជាប់ពាក្យផងចុះ" ថេយ៉ុងបែបជានិយាយជូនពរជុងហ្គុកទាំងទឹកមុខធម្មតា ទាំងដែលក្នុងចិត្តគេវាសឹងតែខ្ទិចខ្ទាំគ្មានអីសេះសល់នេាះទេ នេះវាឈឺណាស់ដែលត្រូវមកនិយាយពាក្យជូនពរមនុស្សដែលខ្លួនស្រឡាញ់ជាមួយអ្នកផ្សេងបែបនេះ
"នេះអូនអាចនិយាយពាក្យទាំងនេះដាក់បងបានយ៉ាងមិចហាស??!!.......បេីសិនជាអូនចេះគិត ហេីយក៏ក្លាយជាអូមេហ្កាតាមបងនេាះ បងក៏មិនហត់ចាំបាច់ចំណាយកម្លាំងទៅភ្ជាប់ពាក្យចឹងដែរ" ជុងហ្គុក
"អ៎...!!!ចឹងមានន័យថាក្នុងចិត្តរបស់លេាក ខ្ញុំគឺជាអ្នកខុសចឹងមែនទេ" ថេយ៉ុងនិយាយក្នុងចិត្ត ទាំងអស់សង្ឃឹមនេះគេជាអ្នកខុសមែនទេ វាមិនគួរឲអស់សំណេីចពេកទេហ៎
"កុំមករកលេសចំពេាះការលួចក្បត់របស់លេាកនេាះ.....ទេាះលេាកចឹងភ្ជាប់ ចង់ទៅរៀបការជាមួយអ្នកណាក៏ដេាយក៏វាគ្មានអីត្រូវមកពាក់ព័ន្ធនឹងខ្ញុំនេាះទេ" ដេាយឃេីញថាជុងហ្គុកបម្រុងនឹងយកដៃរបស់គេ មកប៉ះខ្លួនថេយ៉ុងស្រាប់តែក្រវៀសចេញដេាយមិនចង់ឲគេប៉ះពាល់ខ្លួនរបស់គេទៀតនេាះទេ
" ព្រេាះតែពាក្យថាស្រឡាញ់ បេីខ្ញុំបន្ទាបខ្លួនឯងដូចជាសម្រាមចឹងសម្រាប់លេាក......ហេីយឥឡូវនេះខ្ញុំក៏ត្រូវមកចែកក្តីស្រឡាញ់ឲអ្នកដទៃទៀត ក៏ខ្ញុំមិនមានសិទ្ធិក្នុងការប្រកែកថាមិនព្រមមិនបានដែលមែនទេ" ថេយ៉ុងបានគិតក្នុងចិត្ត រួចបម្រុងនឹងបេីកទ្វារចេញម្តងទៀតតែក៏ត្រូវជុងហ្គុកចាប់ទាញមកវិញ
" តេីមិញនេះអូននិយាយថាយ៉ាងមិច" ជុងហ្គុកបានចាប់ដៃរបស់ថេយ៉ុងខ្លាំងៗហេីយស្រែកទាំងកំហេាកដាក់ថេយ៉ុង ព្រេាះពេលនេះគេខឹងខ្លាំងណាស់ ខឹងដែលថេយ៉ុងហ៊ានយកគេទៅជូនអ្នកដទៃបែបនេះ
" លែង....លែងខ្ញុំ...." ថេយ៉ុងខំប្រឹងរេីចេញពីជុងហ្គុក តែវាគ្មានផលនេាះទេ ជុងហ្គុករឹតតែបន្ថែមកម្លាំងដៃរបស់គេរឹតតែខ្លាំងឡេីង
" ខ្ញុំនិយាយថាទេាះលេាកចង់ទៅភ្ជាប់ពាក្យជាមួយអ្នកទៀតក៏ដេាយ ក៏វាគ្មានអីត្រូវមកពាក់ព័ន្ធនឹងខ្ញុំនេាះទេ" ថេយ៉ុង
នៅពេលដែលបានឮថាថេយ៉ុងកាន់តែឌឺខ្លួនបែបនេះកំហឹងដែលនៅក្នុងខ្លួនជុងហ្គុកគឺកាន់តែខ្លាំងឡេីងៗ ជុងហ្គុកបានចាប់ផ្តួលថេយ៉ុងទៅនឹងកៅអីខាងក្រេាយហេីយក៏បានចាប់ដៃទាំងពីររបស់ថេយ៉ុងលេីកឡេីងលេី
"លេាកឆ្កួតហេីយចន ជុងហ្គុក ....លេាកឆ្កួតមែនទែនហេីយ" ថេយ៉ុងចាប់ផ្តេីមភ័យ
" នេះអូននៅដឹងថាបងឆ្កួតដែលហ៎ថេយ៍.... !!!" ជុងហ្គុកបានចាប់ប្រលេះឡាវអាវថេយ៉ុងនៅខាងមុខម្តងមួយៗ
" កុំ....កុំអី.....!!!" ថេយ៉ុង
" ខ្ញុំមិនអាចដេកឬមានអីៗជាមួយគេបានទេ ព្រេាះឥឡូវនេះខ្ញុំកំពុងឡេីងកម្តៅ បេីទេាះបីជាពេលនេះខ្ញុំបានចាក់ថ្នាំទប់ស្កាត់ក្លិននៃអរម៉ូនខ្ញុំក៏ដេាយក៏ខ្ញុំមិនអាចឲគេប៉ះខ្លួនខ្ញុំបានដែលព្រេាះខ្ញុំអាចនឹងមានកូនបាន ប្រសិនបេីពិតជាមានកូនមែននេាះខ្ញុំនឹងមិនអាចក្លាយជាalphaក្នុងជីវិតពិតបាននេាះឡេីយ" ថេយ៉ុងបានត្រឹមគិតក្នុងចិត្ត តែមិនអាចធ្វេីអីឬក៏ហាមជិងហ្គុកបាននេាះ ព្រេាះតែពេលនេះសូម្បីតែរេីក៏គេមិនអាចផង
" លែងទៅ.....ខ្ញុំប្រាប់ឲលែង.....!!!" ថេយ៉ុង
ផាច់....!!!
ដេាយគ្មានជម្រេីសថេយ៉ុងក៏បានទះជុងហ្គុកមួយកំភ្លៀងភ្លាមៗ ព្រេាះថាគេពិតជាមិនអាចធ្វេីបានដេីម្បីឃាត់កុំឲជុងហ្គុកមកប៉ះពាល់ខ្លួនរបស់គេបាន
To be continun...!!!
by: lchy😘
YOU ARE READING
រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)
Romanceជាគូរស្នេហ៌ដែលស្រឡាញ់គ្នាដេាយមិនគិតថាពួកគេជាអាល់ហ្វាដូចគ្នាក៏ដេាយ។ តែអ្វីៗក៏ត្រូវប្រែប្រួល ដេាយសារតែត្រូវការអ្នកស្នងត្រកូល ? តេីនឹងមានអ្វីបន្តទៅ បេីពួកគេមិនអាចមានកូនបាន?
Ep7 ឈឺចាប់
Start from the beginning
