Ep4 ក្លិននៃអរម៉ូន

Start from the beginning
                                        

   "ខ្ញុំពិតជាឡេីងក្តៅបែបនេះដេីម្បីអាចក្លាយជាអូមេហ្កាមែនទេ ......វាមិនអាចទៅរួចនេាះទេខ្ញុំគឺជាអាល់ហ្វាទេាះជាយ៉ាងណាក៏ខ្ញុំមិនអាចជាអូមេហ្កាបានដែល" ថេយ៉ុង

    ក្លិននៃសារធាតុអរម៉ូនដែលកំពុងតែបញ្ចេញរឹតក្នុងខ្លួនរបស់ថេយ៉ុងពេលនេះវាកាន់តែខ្លាំងៗឡេីងៗ ដេាយអាចឲក្លិនរបស់អរម៉ូនវាកាន់តែសាយពេលបន្ទប់ទាំងមូលរហូតដល់អាចចេញមកដល់នៅបរិវេននៃទីធ្លារខាងក្រៅដែលមានកម្មករដែលកំពុងតែកាត់ស្មៅ

   "ក្លិនអ្វីនឹងអីក៏ល្អ និងក្រអូបម្លេះ នេះជាក្លិនបែបណាទៅ.......នេះវាក្រអូនជាងក្លិនរបស់ផ្ការក្នុងសួនទៅទៀត..." កម្មករម្នាក់បាននិយាយព្រមទាំងព្យាយាមស្រង់ក្លិន

    "ហ្ហិ.....ពិបាកទ្រាំខ្លាំងណាស់រាងកាយរបស់ខ្ញុំវាពិតជាក្តៅខ្លាំងណាស់មិចក៏វាអាចក្លាយជាបែបនេះ?.....ខ្ញុំអាចឡេីងកម្តៅបានបែបនេះយ៉ាងមិចទៅ" ថេយ៉ុងព្យាយាមខ្ញាំខ្នេីយផង ពូកផងព្រេាះតែគេពិតជាពិបាកទ្រាំខ្លាំងពិតមែន នេះវាក្តៅពេញខ្លួនទៅអាចថាអាចឆេះខ្លួនទាំងរបស់គេក៏ថាបាន

   " អាក៎...អឺក...!!!.."

  "ពិតជា.....ខ្ញុំពិតជាបានផ្លាស់ប្តូរពីអាល់ហ្វាទៅជាអូមេហ្កាពិតមែនទេ.....នេះខ្ញុំគួរតែប្រាប់ជុងដែលទេ"ថេយ៉ុង

   "បេីគេបានដឹងគេប្រហែលជាសប្បាយចិត្តខ្លាំងណាស់មែនទេ?" ថេយ៉ុងព្យាយាមងេីបពីគ្រែទាំងលំបាកឈេាងដៃទាញទូរស័ព្ទបម្រុងនឹងផ្ញេីរសារទៅការជុងហ្គុក

    "ទេាះបីជាខ្ញុំស្អប់គេដែលបានប្រែខ្ញុំឲក្លាយជាអូមេហ្កាក៏ដេាយ....ប៉ុន្តែ...." ថេយ៉ុង

   In the past

    " ថេយ៍តេីអូនអាចក្លាយជាសង្សាររបស់បងបានដែលទេ" កាលដែលជុងហ្គុកតាមសុំស្រឡាញ់ថេយ៉ុង ជុងហ្គុកក៏បានទិញផ្កាមួយបាច់ដេីរសំដៅមកកាន់ថេយ៉ុងដេាយស្នាមញញឹម

  "អឹម.." ថេយ៉ុង

  "បងនឹងមេីលថែអូនឲបានល្អរហូតទៅណា" ជុងហ្គុក

   អារម្មណ៌ពេលនេាះវាមិនមែនក្លែងក្លាយនេាះទេ គឺវាពិតជាកក់ក្តៅខ្លាំងណាស់នៅពេលដែលខ្ញុំបាបនៅក្នុវង្វង់ដៃដ៏កក់ក្តៅរបស់គេ។ មកដល់ពេលនេះខ្ញុំនៅតែចង់នៅជាមួយគេ

   Now

   "នេះជាស្អី..."

    ដេាយសម្រេចចិត្តច្បាស់ហេីយ ថេយ៉ុងក៏បានទាញទូរស័ព្ទមកចុចបម្រុងនឹងផ្ញេីរសារទៅកាន់ជុងហ្គុកតែក៏បានឃេីញនៅអ្វីដែលខ្ញុំមិនគួរឃេីញនៅក្នុងបណ្តាញសង្គម នេះវាពិតជាព័ត៌មានដែលកំពុងតែវ៉ៃលុកក្នុងសង្គមខ្លាំងណាស់ត្រឹមរយៈពេលមិនដល់2ម៉េាងផង

    #ព័ត៌មានក្តៅហុយៗ

    អ្នកប្រុសចន ជុងហ្គុកដែលជាអ្នកស្នងដំណែងដ៏ធំបំផុតនៅប្រទេសកូរ៉េ និងអ្នកប្រុសណាន ជីវ៉ា ដែលជាអ្នកស្នងដំណែងនៃមន្ទីរពេទ្យគ្រប់សាខា បានចាប់ដៃគ្នា និងរៀបការព្រមជាគូរនឹងគ្នាមួយជីវិត

    "រៀបការ...!! " ពាក្យរៀបការពេលនេះវាកំពុងតែបានផុសចេញពេញខួរក្បាលរបស់ថេយ៉ុងទៅហេីយ នេះវាពិតជាមិនគួរឲជឿសេាះបុរសដែលតែងតែនិយាយថាស្រឡាញ់តែគេម្នាក់ ស្មេាះតែគេម្នាក់តែបែជាឥឡូវកំពុងតែមានព័ត៌មានថាកំពុងតែមានគម្រេាងរៀបការឆាប់ៗ

    "អត់ទេ....នេះប្រហែលជាខ្ញុំឡេីងក្តៅខ្លាំងនៅក្នុងខ្លួនហេីយបានជាមេីលច្រឡំបែបនេះនេាះ គេអាចរៀបការបានយ៉ាងមិចកេីតទៅ" ថេយ៉ុង

   ប្រាវ...!!!

    ថេយ៉ុងបានទម្លាក់ទូរស័ព្ទទាំងអារម្មណ៌ច្របូកច្របល់ ដេាយគេបានយកដៃទាំងពីរទៅជ្រេាកសក់ក្បាលរបស់គេ ទាំងអារម្មណ៌ស្មុគស្មាញ

   " គេធ្លាប់និយាយថាគេនឹងនៅជាមួយខ្ញុំ ស្រឡាញ់ខ្ញុំតែម្នាក់គត់ក្នុងមួយជីវិតនេះ....អត់ទេខ្ញុំអាចខុសហេីយ មិញខ្ញុំអានខុសប្រាកដណាស់" ថេយ៉ុង

    ដេាយគិតថាខ្លួនឯងអានខុសថេយ៉ុងបានព្យាយាមលេីកទូរស័ព្ទមកមេីលម្តងទៀតទាំងញ័រដៃ

   "មិនមែនខ្ញុំអាចខុសទេ នេះមិនមែនជាការស្រម៉ៃនេាះទេ ថ្ងៃនេះគឺជាថ្ងៃដែលជុងហ្គុក និងជីវ៉ារៀបការជាមួយគ្នាពិតមែន" ទឹកភ្នែកដែលប្រុងនេងស្រក់ចុះពេលនេះវាបានស្រក់ចុះហេីយ គឺវាស្រក់ទាំងការឈឺចាប់ត្រង់បេះដូង

   "ចឹងតេីទេីបបីថ្ងៃមកនេះគេមិនបានត្រឡប់មកផ្ទះវិញ.....តាមពិតគេមានមនុស្សនៅជាមួយសេាះ"ថេយ៉ុង

   " ហ្ហិក...មិញនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលខ្ញុំក្លាយជាអូមេហ្ហា.....គីម ថេយ៉ុងឯងពិតជាថេាកទាបខ្លាំងណាស់..ហ្ហឹក..." ថេយ៉ុង

   To be continue.....😘😘

រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)Where stories live. Discover now