"ហេតុអ្វីបងធ្វើបែបនេះអ៊ុនឈី!!!ហេតុអ្វីបងទិញខ្សែដៃនោះឲ្យវាហេតុអ្វីទៅហេតុអ្វីបានតែងតែជាវាដែលទទួលបានកាដូពីបង"ស៊ូស៊ូស្រែកស្ដីឲ្យអ៊ុនឈីយ៉ាងលឺហើយចាប់ផ្ដើមរ្កលចង់យំជីមីនមានការភ្ញាក់ផ្អើលនិងមិនយល់ជាខ្លាំងតើមានរឿងអ្វីឲ្យប្រាកដទៅ
"ស៊ូស៊ូ!!!ស្ដាប់បងសិនអូនយល់ច្រឡំហើយបងមិនបានទិញអ្វីឲ្យគេទេអូនយល់ច្រឡំលើបងហើយស៊ូស៊ូ"អ៊ុនឈីព្យាយាមទាញស៊ូស៊ូមកអោបនិងនិយាយលួងលោមដោយសម្ដីយ៉ាងផ្អែម
"បើបងមិនទិញឲ្យវា!!!ចុះវាបានមកពីណាបងឆ្លើយមក~ឈប់សិនអ៊ុនឈីតើវាបានដឹងថាពួកយើងទាក់ទងគ្នាហើយមែនទេតើវាធ្វើដើម្បីបញ្ឈឺអូនមែនទេបងគិតបែបនេះដែរទេ"ស្រាប់នោះស៊ូស៊ូស្រាប់តែនិយាយឡើងមកដោយអារម្មណ៍ខឹងសម្បោនេះធ្វើខុសហើយមិនដឹងខ្លួនទៀត
"ខ្ញុំមិនបានដឹងទេ~លី ស៊ូយូឯងនិងឆា អ៊ុនឈីក្បត់យើងពួកអ្នកទាំងពីរពិតជាថោកទាបណាស់"ជីមីនចេញមុខទៅនិយាយទាំងអារម្មណ៍ឈឺចាប់នរណានឹកស្មានដល់ថាមិត្តសម្លាញ់ខ្លួនឯងនិងសង្សារលួចក្បត់មកទាក់ទងគ្នាក្រោយខ្នងនោះ
"ឯងកុំធ្វើដូចមិនដឹងផាក ជីមីនឯងជាមនុស្សដែលមានល្បិចឯងសម្ដែងជារាប់អានជាមួយយើងព្រោះតែចង់ឲ្យគេគ្រប់គ្នាសរសើឯងប៉ុណ្ណោះ!!!ឯងធ្វើព្រោះចង់ឲ្យគ្រប់មើលមកឯងជាមនុស្សល្អបរិសុទ្ធ"មិនដឹងខ្លួនខុសហើយនៅហ៊ានស្រែកគំហកឲ្យជីមីនទៀតនាយតូចបានលឺហើយទឹកភ្នែកស្រក់ចុះមកដោយមិនអាចហាមឃាត់បាន
"ស៊ូស៊ូ!!!កន្លងមកក្នុងភ្នែកក្នុងចិត្តឯងយើងជាមនុស្សបែបនោះមែនទេហេតុអ្វីបានជាឯងគិតបែបនេះមកលើយើងហាសហេតុអ្វីឆ្លើយនិងយើងមក!!!បើឯងអន់ចិត្តនិងយើងព្រោះរឿងអ៊ុនឈីឯងអាចនិយាយប្រាប់យើងត្រង់បានយើងអាចឲ្យគេទៅបានស៊ូស៊ូហេតុអ្វីឯងមិននិយាយអ្វីសោះកន្លងមកហេតុអ្វី"កាន់តែនិយាយទឹកភ្នែកកាន់តែហូរសម្លឹងមើលស្នេហារបស់ខ្លួនឈរក្បែរលួងលោមអ្នកដទៃហើយសម្លឹងមើលមកខ្លួនដោយក្រសែភ្នែកស្អប់ខ្ពើម
"ឈប់!!ឈប់សម្ដែងទៅឯងកុំធ្វើពារឯងកន្លងមកមិនដែរយ់ពីអារម្មណ៍យើងទេឯងតែងតែប្រជែងនិងយើងឯងតែងតែធ្វើឲ្យយើងអន់ជាងឯងជានិច្ចផាក ជីមីនបើឯងពិតជារាប់អានហើយចាត់ទុកយើងជាមិត្តពិតមែននោះឯងច្បាស់ជាមិនព្រមទាក់ទងជាមួយអ៊ុនឈីតាំងពីដំបូងមកម្ល៉េះឯងសម្ដែងឯងធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯងប៉ុណ្ណោះ"ស៊ូស៊ូនិយាយទាំងក្រសែភ្នែកខឹងស្អប់និងច្រណែនពេលនេះគេបញ្ចេញវាមកទាំងអស់ហើយអារម្មណ៍ដែលលាក់ទុកមកជាយូរ
ភាគទី២៣:អាថ៌កំបាំង
Start from the beginning
