កាសុីណូ !
វត្តមានរបស់ស៊ុកជីនធ្វើអោយទូទាំងកាសុីណូមានភាពភ្ញាក់ផ្អើលក៏ព្រោះតែជីនមិនដែលមកជាន់ក្នុងម៉ោងនេះ បើល្ងាចរឺមួយក៏យប់វាមិនមេនជារឿងចម្លែកឡើយ តែក៏មានដំណឹងខ្លះលិចលឺថាម្ចាស់កាសុីណូមកដាក់ទោសជនអាក្រក់ទើបមិនសូវជាមានការឆោឡោប៉ុន្មាន ។
« កើតអី ? » វ៉ាយអូលែតសួរទៅកាន់អ្នកដែលអង្គុយធ្មឹងថ្មានដូចជាមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួន ថ្មើរនេះវ៉ាយអូលែតមិនទម្លាប់ភ្ញាក់ពីគេងនៅឡើយព្រោះនាងតែងតែបណ្តោយអោយខ្លួនឯងធ្វើការដល់យប់ជ្រៅជ្រុល តែដោយមានការរំខានពីប្អូនស្រីធម៍ហើយទើបវ៉ាយអូលែតមិនក្រោកមកនិយាយជាមួយនាងគឺមិនបាន ។
« មក...មកប្រាប់បងថាចៅហ្វាយមកកាសុីណូ » រ៉ូសលី
« ចៅហ្វាយមករឺ ? មកទាំងព្រឹក » វ៉ាយអូលែតក៏ភ្ញាក់ផ្អើលដូចគ្នាហើយក៏សប្បាយចិត្តចម្លែកខុសធម្មតាផងដែល
« ចាស៎ ! លឺថាមកដាក់ទោសអ្នកទោសដែលលោករ៉ាហ្វតនឹងកូនចៅលោកប្រុសថេយ៉ុងយកមក »
« មានរឿងអីកើតឡើង ? »
« ព្រឹកមិញស្រីបងស្អប់ត្រូវគេ..អឹមមម...គេចាក់ »
« ពិតមេនរឺ ? ហើយវាស្លាប់ដែលទេ » វ៉ាយអូលែសប្បាយចិត្តជាលើកទីពីរព្រោះតែលឺដូចច្នោះ ព្រឹកនេះសំបូរដំណឹងល្អៗដល់ហើយធ្វើអោយនាងញញឹមបិទមាត់មិនជិតទេនេះ ។
« មិនដឹងទេ គិតថាវាសំណាងល្អច្រើនជាងព្រោះ... »
« ព្រោះអី ?! » ខណះពេលដែលវ៉ាយអូលែតកាន់តែជម្រិតសួរក៏ធ្វើអោយទឹកមុខរបស់រ៉ូសលីកាន់តែតានតឹងអាក្រក់ទៅៗ
« ព្រោះលឺថាវាផុតគ្រោះថ្នាក់ហើយ »
« មិនព្រមស្លាប់តែម្តងទៅស្រីចង្រៃនេះ »
« ខ្ញុំក៏គិតថាវាស្លាប់ដែល តែស្បែកវាស្វិតខ្លាំងណាស់ »
« តែហេតុអីក៏ទឹកមុខរបស់ឯងអាក្រក់ខ្លាំងម្លេះ ? » វ៉ាយអូលែតសង្កេតឃើញថាទឹកមុខរបស់រ៉ូសលីដូចជាអាក្រក់ទៅៗដូចជាមនុស្សភ័យបន្តិចអីបន្តិចមើលមិនដឹងទាល់តែសោះ ។
« មានឯណាខ្ញុំគ្រាន់តែមិនស្រួលខ្លួនប៉ុណ្ណោះ បងធ្លាប់ឃើញចៅហ្វាយដាក់ទោសមនុស្សអាក្រក់ដែលទេ ? សាហាវខ្លាំងប៉ុណ្ណាទៅខ្ញុំចង់ដឹងខ្លាំងណាស់ »
« សាហាវខ្លាំងចុងក្រោយមានតែស្លាប់តែប៉ុណ្ណឹង » វ៉ាយអូលែតនាងសុាំទៅហើយចំពោះរូបភាពដាក់ទោសមនុស្សអាក្រក់ សូម្បីតែនាងក៏ធ្លាប់ធ្វើនៅពេលអ្នកណាមានបំណងអុកឡុកក្រឡុកក្នុងកាសុីណូនេះរឺមួយក៏មិនព្រមបង់ប្រាក់តាមវិក័យបត្របំណងចង់បំបាត់គឺនាងតែងតែដាក់ទោសបើមិនស្លាប់ក៏ពិការដូចគ្នា ។
YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
