ភាគទី ៣០ : អ្នកណា ? វាជាអ្នកណា ?

215 4 1
                                        

មន្ទីរពេទ្យ !

   ខណះពេលដែលបានមកដល់មន្ទីរពេទ្យម៉ូទីយ៉ាក៏ត្រូវបានអូសចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ហើយប្លូក៏បានផ្តល់ដំណឹងជួនជីនដូចគ្នា ជីនបានទម្លាក់ការងារចោលគ្រប់យ៉ាងបើទោះជារវល់រឺសំខាន់ខ្លាំងយ៉ាងណាក៏ដោយ ហើយជីនក៏ខឹងឡើងញ័រសាច់ខ្លាំងដូចគ្នាតើអ្នកណាហ៊ានថ្លើមធំធ្វើបាបមនុស្សស្រីរបស់គេបែបនេះ !?
   ជួនអីមកដល់មន្ទីរពេទ្យក៏បានចួបនឹងសត្រូវចាស់ដូចគ្នា មិនដឹងថាបែកធ្លាយដោយរបៀបណា តែទស្សទាយថាពួកវាតាមដានប្រហែលត្រូវជាងទើបម៉ូទីយ៉ាចូលមន្ទីរពេទ្យភ្លាមក៏លេចក្បាលអូទ្រីមកភ្លាម វាសំងំក្បាលក្នុងទឹកដីកូរ៉េតាមដានម៉ូទីយ៉ាមករហូតមើលទៅ តែថាកូនចៅរបស់ហេវើលីកដែលបណ្តាក់គ្នាយាមកាមបរិវេណមន្ទីរពេទ្យមិនអោយក្រុមរបស់អូទ្រីអាម៉ាសាឡូសចូលទៅអុកឡុកដល់ក្នុងមន្ទីរពេទ្យបាននោះឡើយ ទើបស៊ុកជីនត្រូវបង្អាក់ការចូលទៅខាងក្នុងនឹងឈរជម្រះបញ្ជីរជាមួយពួកវានៅខាងក្រៅបន្តិច ។ 
   « អ្នកណាអោយឯងលេចក្បាលមកទឹកដីរបស់យើង » ស៊ុកជីន
   « យើងមកមើលកូនបំណុលរបស់យើង បើឯងគ្មានលទ្ធភាពមើលថែនាងអោយបានល្អទេឆាប់ប្រគល់នាងមកអោយយើងវិញ » ស្តាប់ចប់ហើយស៊ុកជីនខឹងជាខ្លាំងដល់ថ្នាក់លើកកាំភ្លើងមកភ្ជង់ចំកណ្តាលក្បាលអូទ្រីអាម៉ាសាឡូស៍ ។
   « ខឹងរឺ ? រឺមួយក៏មិនពិត ? នាងត្រូវគេចាក់ព្រោះតែអ្នកណា ព្រោះតែឯងមើលថែនាងមិនបានល្អនោះអីស៊ុកជីនហេវើលីក »
   « បិទមាត់ដ៏សែនស្អុយរបស់ឯងទៅអាសម្រាម ស្រីរបស់យើង យើងចេះមើលថែមិនចាំបាច់អោយឯងមកដាស់តឿនយើងទេ »
   « មើលថែដោយរបៀបណា ហេតុអ្វីក៏នាងចូលមន្ទីរពេទ្យ ? »
   « យើងព្រមានឯងហាមមករវល់ជាមួយម៉ូទីយ៉ាទៀត ហើយបញ្ឈប់គំនិតរបស់ឯងទៅឯងគ្មានផ្លូវយកម៉ូទីយ៉ាចេញពីយើងបានទេ »
   « ឯងហាមយើងមិនបាន » អូទ្រីអាម៉ាសាឡូស៍នៅតែមិនបោះបង់គំនិតថានឹងយកម៉ូទីយ៉ាអោយបាន មិនយល់ទាល់តែសោះថាហេតុអ្វីទើបបានជាវាងប់ងល់ជាមួយនឹងម៉ូទីយ៉ាខ្លាំងយ៉ាងនេះ ? 
   « អូទ្រីអាម៉ាសាឡូស៍ ! »
   « របស់យើងចង់បានយើងត្រូវតែបាន »
   « រំលងសាកសព្វរបស់យើងសិនទៅ » ស៊ុកជីនក៏ព្រមប្រលែងឆ្កែមួយក្បាលនេះព្រោះនិយាយអ្វីបន្តទៀតក៏វាគ្មានប្រយោជន៍ដែលព្រោះថាឆ្កែមួយក្បាលនេះបានឆ្កួតទៅហើយ ។
   « អោយតែមនុស្សរបស់អាម៉ាសាឡូស៍ឈានជើងចូលបរិវេណរបស់យើងសូម្បីតែមួយជំហ៊ានសំឡេសក្បាលរបស់ពួកវាចោលទៅ »
   ស៊ុកជីនបញ្ជាររួចក៏ចាកចេញពីត្រង់នោះភ្លាមៗបើអោយនៅយូជាងនេះគេអាចធ្លោយដៃបាញ់សម្លាប់សត្រូវអោយស្លាប់ភ្លាមៗមុនដឹងពីគោលបំណងរបស់វាថាហេតុអ្វីក៏ចង់បានម៉ូទីយ៉ាខ្លាំងជាក់ជាមិនខាន ។អូទ្រីអាម៉ាសាឡូស៍ក៏មិនហ៊ានក្អកដូចគ្នាព្រោះនេះជាទឹកដីរបស់ហេវើលីកពួកវាបានត្រឹមតែឈរមើលនៅបរិវេណខាងក្រៅ តែហ៊ានឈានជើងចូលច្បាស់ជាត្រូវមនុស្សហេវើលីកបាញ់ស្លាប់ ។
   « គង់តែមានថ្ងៃយើងម្តងទៀត » អូទ្រីអាម៉ាសាឡូស៍

ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )Hikayelerin yaşadığı yer. Şimdi keşfedin