« ហាសឈីសស »
« ចង្រៃយ៎អ្នកណានិហាយដើមយើងនឹង ? »
ងួតទឹកសុខៗស្រាប់តែកណ្តាស់ឡើង លោកប្រុសធំពូកែដឹងក្លិនដល់ហើយប្រហែលជាចិត្តខ្មៅដាក់គេច្រើនអញ្ចឹងហើយគ្រាន់តែកណ្តាស់ភ្លាមក៏ដឹងថាមានអ្នកនិយាយដើម ។
« ម៉ូទីយ៉ា... »
« នាងបាត់ទៅណា ? » ចេញពីងួតទឹកភ្លាមក៏ស្រែករកនាងភ្លាមដូចកូនក្មេងទាររកបៅ ទារកធំម្នាក់នេះចាប់ផ្តើមខឹងមួម៉ៅទៀតហើយពេលដែលមិនបានដូចចិត្ត ។ ស៊ុកជីនដើរចេញពីបន្ទប់ទាំងចងកន្សែងនៅល្វែងខាងក្រោយបញ្ចេញសាច់ខ្ចីស្រស់ស្អាត គេក៏បន្តចុះទៅខាងក្រោមគឺតាមរកនាងល្អិតម៉ូទីយ៉ា ចៃដន្យអីក៏ស្រាប់តែ...
« គាត់ល្អដាក់នាងដែលទេ ? » ថេយ៉ុង
« មិនដូចលោកធ្វើដាក់ខ្ញុំនោះទេ »
« គាត់កាចដាក់នាងទេ ? »
« គ្រប់ពេល... »
« ចំមេនហើយបងធំនេះ » ថេយ៉ុងចូលភូមិគ្រិះតាំងពីព្រលឹម ម្សិលមិញរវល់តែទៅចាត់ការការងារអោយជីនទើបគេមិនបានចូលភូមិគ្រិះ មកដល់ភ្លាមក៏សួរនាំម៉ូទីយ៉ាភ្លាមព្រោះគេពិតជាបារម្ភនាងដោយក្តីស្មោះស្ម័គ្រចេញពីចិត្តពិតមេន ...។
« ទំនេរណាស់មេនទេមកឈរនិយាយដើមយើង ? » ស៊ុកជីនស្រែកសួរដោយសម្លេងរឹងកំព្រឹសដូចជាខឹងខ្លាំងណាស់ទឹកមុខដូចជាតោកាច សម្លេងរបស់គេបង្អើលអស់ពេញមួយផ្ទះបាយ បែកចានបែកឆ្នាំងធ្លាក់ខ្ទិចខ្ទីអស់ ។
« អាយយ៍...លោកប្រុសធំ » ម៉ូទីយ៉ា
« បងធំចាំបាច់ស្រែក ភ័យលួសព្រលឹងអស់ហើយ » ថេយ៉ុង
« ក្រែងនិយាយរួចហើយតើថានាងជាមនុស្សរបស់យើង ឯងគ្មានសិទ្ធយកមនុស្សរបស់យើងមកឈរលេងបែបនេះទេអាប្រុសតូច » មិនដឹងកម្រោលស្អីចូលខ្លួនតាំងពីព្រលឹមទេ មកច្រឡោតតោតទោងដាក់ភ្លាមៗគ្រាន់តែឈរនិយាយគ្នាតែប៉ុន្មានម៉ាត់សោះ លោកប្រុសធំអារម្មណ៍ប្រែប្រួលដូចស្រីមករដូវអញ្ចឹង ។
« មានបានឈរលេងឯណា គ្រាន់តែនិយាយគ្នាប៉ុន្មានម៉ាត់ » ថេយ៉ុងព្យាយាមឆ្លើយយកត្រូវ
« បែបនោះក៏ខុស » ស៊ុកជីន
« លោកប្រុសធំមាត់ខ្ញុំនិយាយតែដៃខ្ញុំក៏ធ្វើការ ឃើញទេថាកំពុងរៀបចំអាហារពេលព្រឹកអោយលោកប្រុសធំ លោកប្រុសតូចសួរខ្ញុំក៏ឆ្លើយ ឆ្លើយបណ្តើរធ្វើការបណ្តើរអញ្ចឹងខ្ញុំនឹងលោកប្រុសតូចគឺមិនខុសទេ » ម៉ូទីយ៉ាចេះប្រកែកចង់ឈ្នះក៏ព្រោះតែជីននេះហើយ គេជាអ្នកបង្រៀននាង បើនាងមិនប្រកែកតវ៉ាទេគេច្បាស់ជាជាន់ក៎នាង គេឈ្នះរហូតទាំងដែលពេលខ្លះគេខុសស្ទើរតែទាំងស្រុងមិនខាន ។
YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
