ភាគទី ៩ : ឈានជើងតែមួយជំហ៊ានទៀត គ្រាប់កាំភ្លើងនឹងបំបែកលលាដ៍ក្បាលឯងហើយ

286 11 1
                                        

ព្រលឹមឡើង...
កាលពីយប់មិញម៉ូទីយ៉ាគេងជាមួយភាពឈឺចាប់ពេញមួយយប់ អារម្មណ៍មនុស្សស្រីដូចគ្នាច្បាស់ជាយល់ការលំបាកមួយនោះហើយថាពិបាកទ្រាំខ្លាំងយ៉ាងណា ។ ក្រោកមកព្រលឹមព្រឹកនេះទឹកមុខរបស់នាងមិនសូវជាស្រស់បស់ប៉ុន្មាននោះទេ ទឹកមុខស្លេកស្លាំង ខ្សោះៗ តែថានាងក៏ព្យាយាមបំពេញការងាររបស់នាងយ៉ាងល្អ ! 

   « តើមានអ្នកណាចេញទៅក្រៅដែលទេ ? » ម៉ូទីយ៉ាសួរទៅកាន់អ្នកបម្រើដែលកំពុងតែធ្វើការជាមួយគ្នា
   « បន្តិចទៀតខ្ញុំចេញទៅទិញគ្រឿងទេសនៅផ្សារទំនើប អ្នកនាងចង់ផ្ញើរទិញអ្វីមេនទេ ? »
   « អើកក៎ ខ្ញុំចង់ទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនបន្តិចបន្តួច ទៅពេលណាកុំភ្លេចហៅខ្ញុំទៅផងណា »
   « ចាស៎ ប្រហែលជាធ្វើអាហារពេលព្រឹករួច »
ម៉ូទីយ៉ាក៏ញញឹមតបដោយមិនបាននិយាយអ្វីទៀត គ្រប់គ្នានៅទីនេះមិនបានស្អប់នាងដូចជាបុរសម្នាក់នោះ នោះទេ ! គ្រប់គ្នាស្រលាញ់ហើយក៏ថែមទាំងផ្តល់កិត្តិយសអោយនាងថែមទៀតផង ធ្វើអោយនាងមានអារម្មណ៍កក់ក្តៅក្នុងការរស់នៅ ។ 

មួយសន្ទុះធំក្រោយក៏លឺសំឡេងឡានបានបើកចូលមក ហើយក៏សន្មតថាលោកប្រុសធំបានត្រឡប់មកវិញហើយ វាក៏ជួនពេលដែលម៉ូទីយ៉ាហើយនឹងស៊ូឈិដែលជាអ្នកបម្រើដែលបានសន្ទនាមុននោះ ចេញទៅខាងក្រៅជាមួយគ្នាល្មម !

   « ទើបតែដឹងថានៅភូមិគ្រិះមានអ្នកបម្រើថ្មី » វ៉ាយអូលែតនិយាយជាមួយក្រសែរភ្នែកពេញចិត្តផងមិនពេញចិត្តផង ដៃប្រឹងកៀកកើយស៊ុកជីនអោយអ្នកម្ខាងទៀតយល់ថានាងជាអ្វីនឹងស៊ុកជីន ទាំងដែលការពិតនាងមិនត្រូវជាអ្វីទាល់តែសោះ

   « នាងជាក្មេងរបស់ខ្ញុំ ទើបមកនៅមិនទាន់បានមួយអាទិត្យទេ » 
   « ស្រស់ស្អាតបែបនេះគួរតែយកទៅតាំងនៅកាសុីណូ ខ្ញុំជឿថាប្រាកដជាទាក់ទាញភ្ញៀវបានច្រើនណាស់ចៅហ្វាយ » តាមពាក្យសម្តីវ៉ាយអូលែតដូចជាកំពុងបញ្ចុះបញ្ចូលអោយស៊ុកជីនយកម៉ូទីយ៉ាចេញអោយឆ្ងាយ នាងបែបជាគិតថាម៉ូទីយ៉ាជាសត្រូវស្នេហារបស់នាង រូបសម្រស់ម៉ូទីយ៉ាក៏ស្អាតសាច់ឈាមក៏ស្រស់ល្អបើទុកអោយនៅក្បែរខ្លួនស៊ុកជីនយូទៅអ្នកដែលទឹកភ្នែកនឹងចាញ់គេគឺជានាង ។ 

ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )Where stories live. Discover now