"អូរ!!!!អ្នកនាងអេណាទេតើអូនោះគឺផាក ជីមីនអូយពិតជាចៃដន្យមែនច្បាស់មានរឿងល្អមើលមិនខាន"នារីម្នាក់ទៀតដែលបានឃើញនាងចាប់ផ្ដើមញញឹមហាក់ដូចជាបានដឹងថារឿងល្អកំពុងកើតឡើង
"អាចទេដែលអ្នកស្រីប្រធានចននិងមកប្រដៅក្មេងក្អេងក្អាងនោះឲ្យអ្នកនាងអេណា?"យ៉ូតាដែលចូលមកក្រោយលូកមាត់ហើយនាងបានធ្វើឲ្យពីរនាក់ទៀតចាប់អារម្មណ៍ជាមួយសម្ដីនាងយ៉ាងខ្លាំង
"ហើយនោះមើលទៅអ្នកស្រីចនដកកាតអ្វីម្យ៉ាងឲ្យក្មេងនោះហើយមើលចុះមើលវាទៅមុខលុយខ្លាំងណាស់ចាប់មើលថាវាខ្លាំងបានប៉ុន្មានទៀតឯងថតហើយនៅនិង"ពួកនាងមិនត្រឹមតែពេបមាត់ទេថែមទាំងលួចថតជាភស្ដុតាងទុកទៅនិយាយនៅក្រុមហ៊ុនទៀត
"ឯងឃើញទេនោះអ្នកស្រីចនគាត់កំពុងតែគំរាមក្មេងនោះឲ្យចេញពីទំនាក់ទំនងរបស់អគ្គនាយករបស់ពួកយើងហើយ"ពួកនាងនាំគ្នាជុំគ្នានិយាយបន្ដនិងព្យាយាមសម្ដែងធ្វើដូចជាភ្ញៀវធម្មតាដើម្បីកុំឲ្យមានការសង្ស័យ
"មើលនោះទៅ!!!ជាកាតធនាគារគាត់ច្បាស់គប់លុយឲ្យក្មេងនិងចេញពីលោកចនហើយ!!!សប្បាយចិត្តណាស់"តែយ៉ាងណាពួកនាងនៅតែជជែកវែកញែកដដែលហាក់ដូចជាសមបំណងដល់ហើយ
"ចាំមើលថាក្មេងក្អេងក្អាងម្នាក់និងមានទឹកមុខបែបណាពេលមនុស្សមួយក្រុមហ៊ុនឃើញពីហេតុពិតរបស់វានោះ"យូតានិយាយទាំងស្នាមញញឹមកំណួចព្រោះនាងបានផ្ញើវីដេអូនេះចូលក្នុងក្រុមរបស់បុគ្គលិកទៅហើយ
+ពេលព្រឹកនៅផ្នែកគ្រប់គ្រង
ជីមីនដើរចូលមកខាងក្នុងអូស្វីសទាំងមានអារម្មណ៍ថាចម្លែកព្រោះក្រសែភ្នែករបស់បុគ្គលិកនាំគ្នាសម្លឹងមកមើលគេហាក់ដូចជាគេជាជនឧក្រិដ្ឋ
"មានរឿងអ្វី!!!អា៎ជុនដូមានបញ្ហាអ្វីមែនទេ"នាយតូចជ្រួញចិញ្ចើមឆ្ងល់មុននិងភ្ញាក់បន្ដិចពេលក្រលេកឃើញជុនដូទឹកមុខគេហាក់ដូចជាមានទុក្ខព្រួយ
"មីន!!!មិនមានរបួសអ្វីទេត្រូវទេគាត់មានស្ដីថាអាក្រក់ឲ្យមីនទេ"ជីមីនជ្រួញចិញ្ចើមកាន់តែខ្លាំងនរណាស្ដីថាឲ្យគេហើយនរណាដែលគេសម្ដៅដល់នោះ
ភាគទី២២:ម៉ាក់ក្មេក
Start from the beginning
