ភាគទី 19 ចង់បានម្ដងទៀត

Start from the beginning
                                        

_តុអាហារ

មានម្ហូបជាច្រើនកំពុងតែរង់ចាំអ្នកញ៉ាំព្រោះមិនទាន់ឃើញអ្នកញ៉ាំទេ ដោយសារតែស៊ុននូមិនទាន់ចុះមកបានចឹងគ្មានអ្នកទាន់ញ៉ាំឱ្យម្ហូបរង់ចាំទៅវិញ បន្តិចមកស៊ុននូក៏ចុះមកទាំងស្លៀកឈុតសាមញ្ញប៉ុន្តែស្អាត ដំណើរដើរមកមួយៗមិនប្រញាប់ព្រោះផ្ទះខ្លួនតើទៅខ្វល់អី

រាងតូចស៊ុននូក៏ទៅអង្គុយនៅជិតរាងក្រាស់ ប៉ុន្តែនៅកណ្ដាលគេ ដោយនាយក្រាស់ទាំងពីរអង្គុយឆ្វេងស្ដាំ ចំណែកលោកស្រីគីមក៏អង្គុយនៅម្ខាងទៀត។សម្លឹងមើលកូនប្រុសដោយស្នាមញញឹម ព្រោះកូនគាត់មានមនុស្សល្អចាំមើលថែជំនួសគាត់ទៅហើយគាត់មិនបារម្ភទៀតទេ។ព្រោះនាយក្រាស់យើងទាំងពីរគឺជាមនុស្សល្អគាត់ទុកចិត្តថានាយក្រាស់យើងទាំងពីរនឹងមើលថែកូនគាត់ឲ្យបានល្អដូចគាត់មើលថែកូនគាត់អញ្ចឹង

"អញ្ចឹងឆាប់ញ៉ាំទៅកូនត្រជាក់អស់ហើយ"លោកស្រីគីមនិយាយទាំងញញឹម

"បាទ~"

ពួកគេក៏ចាប់ផ្ដើមញ៉ាំអាហារ នាយក្រាស់យើងក៏ដួសម្ហូបឱ្យទៅរាងតូចយ៉ាងពេញចាន ដូចរាងតូចយើងជ្រូកអញ្ចឹង ងាកដួសងាកដួសយ៉ាងចង់កូរដូចភ្នំទៅហើយ។ប៉ុន្តែសួរថាស៊ុននូញ៉ាំអស់អត់ចម្លើយនោះគឺញ៉ាំមិនអស់ទេព្រោះវាច្រើនពេកអ្នកណាញ៉ាំអស់មិនមែនជ្រូកឯណា
លោកស្រីគីមបានតែញញឹមឃើញកូនប្រសារខ្លួនTake careកូនប្រុសតែមួយគ្រាប់របស់គាត់ គាត់ពិតជាសប្បាយចិត្ត ចេះទុកដាក់ចំពោះកូនគាត់

អាហារពេលថ្ងៃក៏បានបញ្ចប់នាយក្រាស់យើងទាំងពីរក៏ត្រឡប់ទៅវិញ (ទៅធ្វើការងារបន្ត) ដោយមានរាងតូចជូនដំណើរស្វាមី យី! អ៎ច្រឡំជូនដំណើរនាយក្រាស់ដល់មុខភូមិគ្រឹះ

"បងទៅសិនហើយអូននូ"ស៊ុនហ៊ុន និយាយទាំងញញឹម

"បាទ ទៅតាមផ្លូវសុខសប្បាយ"ស៊ុននូ ក៏តបទាំងញញឹមវិញ

"ពេលបងទៅបងសុំអីមួយ"ហ៊ីសុឹង និយាយទាំងមានស្នាមញញឹមតិចៗ

"សុំអីទៅ?"ស៊ុននូ សួរទាំងឆ្ងល់

"សុំថ្ពាល់បានអត់?"ហ៊ីសុឹង រកកន្លែងចំណេញដល់តែបាន

"....."

You've reached the end of published parts.

⏰ Last updated: Nov 27 ⏰

Add this story to your Library to get notified about new parts!

♡ ̆̈ខ្ញុំមានស្វាមីដល់តែពីរនាក់♡ ̆̈°|𝐇𝐞𝐞𝐒𝐮𝐧𝐒𝐮𝐧|° «𝙴𝙽𝙳»Where stories live. Discover now