1ម៉ោងក្រោយមកឡានក៏បានឈប់នៅចំពោះមុខភោជនីយដ្ឋានមួយនៅជិតឆ្នេរសមុទ្រដោយឆ្ងាយពីទីក្រុងបន្តិចប៉ុន្តែនៅក្នុងភោជនីយដ្ឋានមិនមានភ្ញៀវសូម្បីតែមួយនាក់ធ្វើថ្នាំសោះតិចភោជនីយដ្ឋាននឹងភោជនីយដ្ឋានខ្មោច👻ទៅអត់ឃើញបុគ្គលិកអីផង?
"អូននូចុះមក"ស៊ុនហ៊ុនក៏ហុចដៃឱ្យរាងតូចចាប់ ប៉ុន្តែមើលស៊ុននូចុះអត់ចង់ចុះពីឡានសោះព្រោះក្រឡេកមើលភោជនីយដ្ឋានចុះឡើង អត់ឃើញមានបុគ្គលិកនិងមានភ្ញៀវអីផង។តិចពួកគាត់មកច្រឡំទេអី
"បងច្បាស់ហើយថាកន្លែងហ្នឹងនាំខ្ញុំមក"ស៊ុននូក៏សួរ ប៉ុន្តែមិនទាន់ចុះពីឡានទេ
"ត្រូវហើយកន្លែងហ្នឹងឆាប់ចុះមក"ស៊ុនហ៊ុន ក៏ដាក់ដៃឲ្យរាងតូចចាប់ ស៊ុននូក៏រៀងស្ទាក់ស្ទើរមិនហ៊ានចុះប៉ុន្តែចុងក្រោយក៏ចុះដដែលចាប់ដៃនាយក្រាស់យើងចុះហើយក៏ទៅឈរពីក្រោយស៊ុនហ៊ុនបែបមនុស្សភ័យព្រោះថាភោជនីយដ្ឋាននេះស្ងាត់មនុស្សសាហាវហើយស្មាននេះក៏យប់ទៀតអ្នកណាមិនភ័យ
"អូននូមកនេះ"ហ៊ីសុឹង ក៏ប្រាប់ឲ្យរាងតូចមកចិត្តនាយ ស៊ុននូក៏ដើរទៅចិត្តហ៊ីសុឹងទាំងមិនស្ទាក់ស្ទើរនៅក្នុងចិត្តបន្តិច
"អូននូបិទភ្នែកទៅ"ហ៊ីសុឹង
"បិទភ្នែកធ្វើស្អី?"ស៊ុននូសួរទាំងឆ្ងល់?
"បិទទៅកុំបើកឱ្យសោះចាំពេលបងឱ្យបើកចាំអូននូបើកភ្នែកឡើងណា"ហ៊ីសុឹង
ស៊ុននូឮដូច្នេះក៏ព្រមបិទភ្នែកទៅ មិនដឹងថានាយក្រាស់យើងចង់ធ្វើស្អីទេនៀក
ឃើញរាងតូចបិទភ្នែកហើយនាយក្រាស់យើងទាំងពីរក៏ដឹកដៃរាងតូចម្នាក់មួយខាង ដើម្បីនាំផ្លូវរាងតូចដើរទៅមុខ ស៊ុននូក៏ដើរសន្សឹមៗទៅតាមនាយក្រាស់យើងជាអ្នកនាំផ្លូវ ដើរបានមួយសន្ទុះនាយក្រាស់យើងក៏ប្រលែងដៃរបស់រាងតូចធ្វើឱ្យគេឆ្ងល់
"ពួកបងធ្វើស្អីហ្នឹង?"ស៊ុននូសួរទាំងបិទភ្នែកព្រោះនាយក្រាស់មិនទាន់ឲ្យបើកណា
"......."ស្ងាត់ ស៊ុននូមិនឃើញនាយក្រាស់យើងតបក៏ធ្វើឱ្យគេភ័យហើយពួកគាត់ចង់លេងអីចេះ
"នែ៎! បងហ៊ីបងហ៊ុនមានឮខ្ញុំសួរអត់?"ស៊ុននូ
"......"
YOU ARE READING
♡ ̆̈ខ្ញុំមានស្វាមីដល់តែពីរនាក់♡ ̆̈°|𝐇𝐞𝐞𝐒𝐮𝐧𝐒𝐮𝐧|° «𝙴𝙽𝙳»
General Fiction_________________________________________ ⚝សាច់រឿងមួយហ្នឹងអ្នកសរសេរស្រមើស្រមៃនិងប្រឌិតទាំងអស់ អ្នកសរសេរមិនសូវពូកែប៉ុន្មានទេក៏គ្មានជំនាញច្បាស់លាស់ដែរ អញ្ចឹងអ្នកបានអានសូមអរគុណដែលបានអានមើលអរគុណម្ដងទៀតបើមានកន្លែងណាខុសឆ្គងកុំប្រកាន់ណា⚝ __________________...
