[2សប្តាហ៍ក្រោយ]
ចាប់ពីថ្ងៃនោះមក រាងតូចនិងនាយក្រាស់ក៏ចាប់ផ្ដើមស្អិតគ្នាបណ្ដើរៗហើយ ពេលរាងតូចចេញពីរៀននាយក្រាស់យើងគឺមកទទួលរាងតូចយើងរាល់ថ្ងៃ រាល់ដងបងប្រុសមកទទួលប៉ុន្តែពេលនេះអនាគតប្ដីជាអ្នកទទួលវិញ រីឯជុងវ៉ុនច្រណែនមិត្តជាខ្លាំងព្រោះមិត្តខ្លួនបានអនាគតប្ដីមកទទួលរាល់ថ្ងៃ ចង់បានដូចមិត្តដែលប៉ុន្តែគ្មានវាសនាសោះ(〒﹏〒)
"យើងទៅហើយណាជុងវ៉ុន"ស៊ុននូ
"អឺទៅចុះ"ជុងវ៉ុន
ពួកគេក៏លាគ្នាព្រោះស៊ុននូបាននាយក្រាស់មកទទួលដូចរាល់ដង ជុងវ៉ុនឈរម្នាក់ឯងព្រោះមិនទាន់មានអ្នកមកយក
រឹង~ រឹង~ (សំឡេងទូរស័ព្ទ)
ជុងវ៉ុនក៏ប្រញាប់យកទូរស័ព្ទពីក្នុងខោប៉ៅ យកមកមើលតើអ្នកណាតេមក ហើយក៏ឃើញលេខទូរស័ព្ទជាលេខតៃកុងឡានគេសោះ គេក៏ប្រញាប់លើក
"អាឡូលោកពូ"ជុងវ៉ុន
«អ្នកប្រុសថ្ងៃនេះខ្ញុំមិនបានទៅទទួលអ្នកប្រុសនោះទេ ព្រោះបែកកង់ឡានអ្នកប្រុសឱ្យខ្ញុំសុំទោសផងណា»
"មិនអីទេលោកពូ ចាំខ្ញុំរកតាក់ស៊ីជិះក៏បានដែរ"ជុងវ៉ុន
«បាទ អរគុណអ្នកប្រុស»
"បាទ លោកពូមិនអីទេ"ជុងវ៉ុន និយាយហើយក៏ចុចបិទទូរស័ព្ទបាត់ទៅ
ជុងវ៉ុនក៏សម្លឹងរកមើលតាក់ស៊ីប៉ុន្តែគ្មានតាក់ស៊ីជិះកាត់សូម្បីតែម្នាក់
"ថ្ងៃនេះជាថ្ងៃស៊យមែនហ្នឹងម៉េចក៏គ្មានតាក់ស៊ីចឹង"ជុងវ៉ុន រអ៊ូម្នាក់ឯងទាំងធុញព្រោះមិនឃើញតាក់ស៊ីជិះកាត់តាមហ្នឹងសោះ
គេក៏សម្រេចចិត្តដើរទៅសិន បើចាំក៏គ្មានតាក់ស៊ីដដែលគេដើរសម្លឹងចុះឡើងក្លាយមានតាក់ស៊ីជិះកាត់តាមហ្នឹង ដើរមួយសន្ទុះហើយគ្មានតាក់ស៊ីសូម្បីតែបន្តិចមេឃក៏ក្តៅទៀត
"ពិតជាស៊យមែន"ជុងវ៉ុន ចង់តែស្រែកផ្អើលពេញហ្នឹងទេប៉ុន្តែមិនហ៊ានព្រោះវាជាសាធារណៈបើស្រែកតើផ្ដេសតើផ្តាសមិនបានទេខ្លាចគេគិតថាយើងឆ្កួត បានតែនិយាយតិចៗម្នាក់ឯង។
YOU ARE READING
♡ ̆̈ខ្ញុំមានស្វាមីដល់តែពីរនាក់♡ ̆̈°|𝐇𝐞𝐞𝐒𝐮𝐧𝐒𝐮𝐧|° «𝙴𝙽𝙳»
General Fiction_________________________________________ ⚝សាច់រឿងមួយហ្នឹងអ្នកសរសេរស្រមើស្រមៃនិងប្រឌិតទាំងអស់ អ្នកសរសេរមិនសូវពូកែប៉ុន្មានទេក៏គ្មានជំនាញច្បាស់លាស់ដែរ អញ្ចឹងអ្នកបានអានសូមអរគុណដែលបានអានមើលអរគុណម្ដងទៀតបើមានកន្លែងណាខុសឆ្គងកុំប្រកាន់ណា⚝ __________________...
