ទឺត! ទឺត! សំឡេងស៊ីផ្លេឡាននៅជិតជុងវ៉ុន ធ្វើឱ្យគេងាកទៅមើលឡានដែលស៊ីផ្លេនៅម្ដុំហ្នឹងទាំងឆ្ងល់ កញ្ចក់ឡានក៏បានបើកឲ្យឃើញថាម្ចាស់ឡានគឺជាអាប៉ិជេយ៍ ជេយ៍គឺគេជិះកាត់ម្ដុំហ្នឹងក៏ឃើញជុងវ៉ុនដើរម្នាក់ឯង គេក៏ខិតឡានចូលខាងហើយក៏ស៊ីផ្លេឡានដើម្បីឲ្យជុងវ៉ុនឮ
"នែ៎ លោកអត់ការងារធ្វើមែនហ្នឹងមកស៊ីផ្លេឡានអី?"ជុងវ៉ុន គ្រាន់តែឃើញអាប៉ិជេយ៍ក៏ស្ដីឲ្យបាត់ហើយ
"គឺយើងឃើញឯងដើរម្នាក់ឯងក៏ចេះតែស៊ីផ្លេឡានទៅមានអីខុស"ជេយ៍ និយាយទាំងមើលមុខជុងវ៉ុន ខុសពីជុងវ៉ុនដែលសម្លក់ជេយ៍កាត់ថ្លៃមិនបាន
"ខ្ញុំដើរម្នាក់ឯងទើសក្បាលអីលោកឯង"ជុងវ៉ុន
"អាក្មេងឈ្លើយ និយាយឱ្យគួរសមបន្តិចមើល...យើងថានឹងមានចិត្តជូនឯងទៅផ្ទះរបស់ឯងព្រោះឯងជាមិត្តរបស់ប្អូនថ្លៃយើងបានយើងមកសួរនាំ"ជេយ៍ លេងមួយខ្សែទៅកាន់ជុងវ៉ុនវិញ
"មិនបាច់មកជូនស្អីទេ ខ្ញុំអាចរកតាក់ស៊ីជិះទៅវិញបានមិនរំខានលោកឯងទេ"ជុងវ៉ុន
"ចឹង ឯងនៅឈរចាំតាក់ស៊ីទៅមិនឱ្យយើងជូនទៅក៏អត់ទៅយើងមិនខ្វល់មនុស្សមានចិត្តហើយបើធ្វើចរិកចឹងទៀតក៏ចាំទៅ"ជេយ៍ និយាយហើយក៏ជិះឡានទៅបាត់ទៅទុកឱ្យជុងវ៉ុនឈរហាលក្តៅម្នាក់ឯង (អាគេមានចិត្តហើយហ្នឹងណាធ្វើឯងចរិតចឹងទៀតយ៉ាប់មែនវ៉ុនៗ)
________
_ភូមិគ្រឹះគីម
"កូនហ៊ីកូនហ៊ុននៅហូបបាយជុំគ្នាសិនទៅ"លោកស្រីគីម
"បាទអ្នកម៉ាក់"និយាយព្រមគ្នាទាំងញញឹម
"អញ្ចឹងឆាប់ចូលក្នុងមកកូន"លោកស្រីគីម ក៏ប្រាប់ឲ្យនាយក្រាស់យើងទាំងពីរចូលក្នុង
"បាទ"²
និយាយហើយពួកគេក៏ចូលក្នុងភូមិគ្រឹះ ពេលនាយក្រាស់ជូនរាងតូចមកភូមិគ្រឹះរាល់ថ្ងៃ លោកស្រីគីមហៅនាយក្រាស់យើងឱ្យនៅហូបបាយជុំគ្នា។វាគឺជាទម្លាប់2សប្តាហ៍ដែលនាយក្រាស់យើងត្រូវហូបបាយនៅភូមិគ្រឹះគីមរាល់ថ្ងៃ សូម្បីតែថ្ងៃចុងសប្តាហ៍ក៏នាយក្រាស់យើងមកដែលព្រោះមករកអនាគតប្រពន្ធគេនោះអី
STAI LEGGENDO
♡ ̆̈ខ្ញុំមានស្វាមីដល់តែពីរនាក់♡ ̆̈°|𝐇𝐞𝐞𝐒𝐮𝐧𝐒𝐮𝐧|° «𝙴𝙽𝙳»
Narrativa generale_________________________________________ ⚝សាច់រឿងមួយហ្នឹងអ្នកសរសេរស្រមើស្រមៃនិងប្រឌិតទាំងអស់ អ្នកសរសេរមិនសូវពូកែប៉ុន្មានទេក៏គ្មានជំនាញច្បាស់លាស់ដែរ អញ្ចឹងអ្នកបានអានសូមអរគុណដែលបានអានមើលអរគុណម្ដងទៀតបើមានកន្លែងណាខុសឆ្គងកុំប្រកាន់ណា⚝ __________________...
ភាគទី 19 ចង់បានម្ដងទៀត
Comincia dall'inizio
