" ជុងគុកមានរឿងអី្វ ... " ថេយ៉ុងចាប់ផ្ដើមស្លន់ស្លោពេលដែលខ្លួនមកតាមជុងគុក បែរជាឃើញគេលុតជង្គង់ចុះ យកដៃខ្ទប់ត្រចៀកទៅវិញ
" Mommy ... "
" កើតអី ... "
" គ្មា .... គ្មានទេ " ជុងគុកក្រវី បដិសេធប្រាប់ថាមិនអីហើយបែរខ្លួនក្រលេកមើលជុំវិញក្រែងឃើញមានអ្នកណា គ្រាន់តែថេយ៉ុងមកដល់ភ្លាមសម្លេងនោះក៏លែងឮ រឹកពាររបស់គេធ្វើឲ្យថេយ៉ុងឆ្ងល់ជាខ្លាំង ដូចជាចម្លែកខ្លាំងណាស់ .
" ប្រាប់បានទេ ដឹងរឿងអ្វីពីយ៉ុនហេខ្លះ "
" មិនដឹងអ្វីទេ ប្រពន្ធសួរធ្វើអី មានអីលាក់បាំង
ហេស " ជុងគុកសម្លឹងមើលថេយ៉ុងទាំងក្រសែភ្នែកចាប់សង្កេត បង្កឲ្យថេយ៉ុង កើតចិត្តសង្ស័យហាក់មិនសប្បាយចិត្តជាខ្លាំង គេដកដង្ហើមធំ បាញ់ក្រសែភ្នែកនៅកាន់ជុងគុកវិញនឹងធឹង មើលមិនដាក់ ថ្វីបើមាត់គេបដិសេធថាគ្មានប៉ុន្ដែអារម្មណ៍ខ្លួនដឹងច្បាស់ណាស់ .
" បើមិនចង់និយាយក៏តាមនឹងចុះ "
" បាទ ... " ឆ្លើយបាទតែមួយម៉ាត់បានន័យយ៉ាងមិចផ្កើនគេមែនទេ មនុស្សនេះចង់រករឿងឈ្លោះសម្បើមណាស់ .
" យ៉ាងមិចនឹង " ថេយ៉ុងចងចញ្ចើមធ្វើមុខក្រញូវ
ភ្លាមៗ
" អត់មានយ៉ាងមិចទេ ថ្ងៃនេះ ប្ដីសុំចេញទៅខាងក្រៅមានណាត់ "
" ណាត់ជាមួយអ្នកណាហាស " មនុស្សកំពុងតែអារម្មណ៍មិនល្អលាយខឹងដែលត្រូវប្រងើយ
កន្ដើយដាក់ផង មកសុំទៅក្រៅប្រាប់ថាមានណាត់ស្ដែងៗប្រពន្ធណាទ្រាំបាន ខ្មួលខ្មាញ់ចិត្តរៀងខ្លួន .
" ជាមួយជេកនិងហេរីន ទៅបានឬអត់ "
" បើមិនឲ្យទៅព្រមទេ "
" លួចទៅ ... "
" ចឹងដដែលសួរធ្វើអី ហឹស " នៅតែដដែលថេយ៉ុងជ្រួញចិញ្ចើមដោយទឹកមុខក្រញូវមើលមិនបាន ព្រោះអ្នកម្ខាងទៀតហាក់ដូចជាសោះអង្គើយជាមួយខ្លួន មិនមកលន់តួ កៀកកើយយកចិត្តយកថ្លើមខ្លួនដូចរាល់ដងធ្វើឲ្យគេនឹកមិនសុខចិត្តឡើងមក .
" សួរចោល "
" អរ ... មិចយើងមិនសំខាន់ហេស "
" ប៉ានិយាយអី .... "
" ប៉ាទៀត ... ឯងលែងទុកយើងជាប្រពន្ធហើយហេស " ថេយ៉ុងព្រិចភ្នែកខាំមាត់ ទប់ទឹកភ្នែក ពេលដែលអ្នកម្ខាងទៀតស្រាប់តែប្ដូរ សព្វនាម គេមិនពេញចិត្តឲ្យហៅបឬបនេះទៀតនោះទេ .
" សុំទោស ... ខ្ញុំគ្រាន់តែអារម្មណ៍មិនល្អ សុំទោសដែលធ្វើឲ្យប៉ាមិនសប្បាយចិត្ត " ជុងគុកចូលខ្លួនទៅអោបថេយ៉ុងលួងលោមគេ គេក៏រៀងភ្ញាក់បន្ដិចដែរ ពេលថេយ៉ុងស្រែកគំហកសួរគេដូច្នោះ , ឲ្យធ្វើយ៉ាងណាបើគេមិនយល់ដូចគ្នាមិចស្រាប់តែបែបនេះ តែការលួងលោមរបស់គេមិនបានផលនោះទេរឹតតែឲ្យថេយ៉ុងខឹងលើសដើម .
" ក្មេងឆ្កួតនេះ កុំហៅយើងប៉ា បើហៅយើងប៉ាដដែលបានន័យថាឯងមិនទុកយើងជាប្រពន្ធទេ យ៉ាងមិចសុីហើយចង់ដោះដៃ អាក្មេងឡប់ អ្ហឹកៗហ្ហឺ ចឹងដដែលអញលែងក្បាលប្រពន្ធចោលរត់តាមប្រុសធ្វើស្អី
ហ្ហឹកៗ អាក្មេងហេងសយ ឯងបោកយើង អា ...អឹម "
ភាគ36. សម្លេងអាថ៌កំបាំង
Start from the beginning
