ភាគ36. សម្លេងអាថ៌កំបាំង

Start from the beginning
                                        

បន្ទាប់ពីយ៉ុនហេនិងប៉ារបស់ចេញទៅបាត់គ្រប់គ្នាក៏បង្វែរចំណាប់អារម្មណ៍មកមើលជុងគុកវិញម្ដង , ធ្វើឲ្យជុងគុកទទួលបានអារម្មណ៍ដូចខ្លួនជាកូនចៀមកំពុងស្ថិតក្នុងហ្វូងចចកយ៉ាងដូច្នោះដែរ .
យ៉ាងណាមិញក្រសែភ្នែកគ្រប់គ្នាមើលមកគេដោយចម្ងល់ចោទសួរទោះគ្មានអ្នកហាស្ដីនិយាយអ្វីក៏ខ្លួនគេផ្ទាល់អាចដឹងថាគ្រប់គ្នាចង់សួរអំពីរឿងយ៉ុនហេនិយាយអម្បាញ់មិញថាមានរឿងអ្វី . ដោយមិនចង់ឆ្លើយសំណួរជុងគុកជ្រើសរើសភាពស្ងៀមស្ងាត់ ដោយការដើរចេញទៅខាងក្រៅ ក្រោមក្រសែភ្នែកគ្រប់គ្នា តាមការពិតទៅគេពិតជាបានភ្លេចអំពីរឿងនោះពិតមែនទើបតែយ៉ុនហេនាងនិយាយមុននេះធ្វើឲ្យគេនឹកគិតច្រើនម្ដងទៀតទាល់តែបាន .

" យ៉ុនហេនាងនិយាយអ្វីខ្លះប្រាប់ជុងគុក " ថេយ៉ុង
" មិនដឹង " គ្រប់គ្នាក្រវីក្បាល
" ឬក៏រឿង .... " ការសន្ទនាស្ងប់ស្ងាត់បន្ដិចលោកយាយគីមស្រាប់តែបន្លឺឡើងដាស់សតិពួកគេឡើងភ្លាមៗ
" មិចនឹងអាចទៅ " ថេយ៉ុង
" ម៉ាក់គ្រាន់តែស្មាន " ថារួចគាត់ក៏ឡើងទៅបន្ទប់របស់គាត់វិញបាត់ ទោះខំប្រឹងធ្វើធម្មតាយ៉ាងណាក៏អាចដឹងថាគាត់ខឹងអន់ចិត្តនិងកូនប្រុសដែលមិនស្ដាប់បង្គាប់ខ្លួនដែរ .

ងាកមកមើលជុងគុកវិញ គេកំពុងតែដើរទៅដើរទៅដើរមកតែម្នាក់ឯងនៅក្នុងសួនច្បារ .

" គួរធ្វើយ៉ាងណាទៅ "
* ឯងចង់ដឹងអំពីរឿងនោះមែនទេ *
" អ្នកណា " ជុងគុកស្រែកឡើងហើយក្រលេកមើលជុំវិញខ្លួនព្រោះនៅសុខៗស្រាប់តែឮសម្លេងអ្នកណាមិនដឹងហោះកាត់ត្រចៀករបស់គេ
* យើងជាអ្នកណាមិនសំខាន់ តែយើងមកដើម្បីជួយឯង *
" ជួយអ្វី "
* ក្រែងឯងចង់ដឹងអាថ៌កំបាំងថេយ៉ុងនិងអ្នកគ្រប់គ្នាមិនចឹង *
" យើងមិនជឿ ឯងជាអ្នកណា បើមានបំណងចង់ជួយយើងមែនគួរតែបង្ហាញខ្លួនឲ្យយើងឃើញមិនមែនពួនកំបាំងមិនឲ្យយើងឃើញគេ "
* ហឹសៗ មិនជឿក៏តាមចិត្ត យើងគ្រាន់តែចង់ប្រាប់ឯង ពួក vampire គ្មានអ្នកណាល្អទេ ពួកគេចិញ្ចឹមពពួក Hybrid ដូចឯងដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ *

" ប្រយោជន៍អី "
* ឈាមពួកទាសករ វាពិតជាឈ្ងុយឆ្ងាញ់ហើយក្រអូបខ្លាំងណាស់ ហាសហាហាៗ ៗ ៗ * សម្លេងអាថ៌កំបាំងបន្ដសើចលាន់រងំពេញត្រចៀករបស់ជុងគុកធ្វើឲ្យគេទ្រាំពុំបានក៏យកដៃខ្ទប់ត្រចៀកខ្លួនឯងហើយស្រែកបញ្ឈប់សម្លេងអាថ៌កំបាំងមួយនោះ .
" អ្ហឹក ... បានហើយឈប់សើចទៅ "

🐰លោកប្ដី Hybird🐰Where stories live. Discover now