ភាគ31. កូនពូក៏ខ្ទើយដែរ

Start from the beginning
                                        

" បើយើងដឹងថានាងជាដើមហេតុ ត្រៀមខ្លួនទទួលក្បាលពូជនាងទាំងមូលចុះ " ថេយ៉ុងសម្លក់មុខយ៉ុនហេទាំងកំហឹង គេខឹងខ្លាំងណាស់ ខឹងដល់ថ្នាក់ចង់កាប់សម្លាប់យ៉ុនហេភ្លាម ខួរក្បាលរបស់គេនៅតែគិតថាយ៉ុនហេជាអ្នកធ្វើតែគេគ្មានភស្ដុតាងក្នុងភូមិគ្រឹះគ្មានកាំមេរ៉ាឡើយយើងយ៉ុនហេហ៊ានដល់ថ្នាក់នេះ .

ថេយ៉ុងបញ្ឈប់ការគិតរួចបន្ដដំណើរទៅរកលោកយាយគីមដល់បន្ទប់ដើម្បីប្រាប់គាត់ឲ្យដឹង ព្រោះគាត់ឡើងទៅសម្ងំក្នុងបន្ទប់គេងតាំងពីមុនកើតហេតុមកម្ល៉េះ .
" អ្នកម៉ាក់ ... "
" ថេយ៉ុង មករកម៉ាក់ទាំងយប់មានការអី "
" គឺ កូនមានរឿងសំខាន់ចង់ប្រាប់ "
" រឿងអីក៏ថេយ៍ មិចធ្វើរឹកពារចម្លែកដូច្នោះ "
" គឺ ... គឺ ជុងគុកធ្លាក់ពីលើកាំជណ្ដើរ "
" ហាស តាំងពីពេលណា "
" ប៉ុន្មានម៉ោងនេះទេ "

Skip

" ប៉ាតូច កូនឈឺ " ពេបមាត់
" ឈឺត្រង់ណាប៉ាមើលឲ្យ "
" ឈឺត្រង់នេះ ត្រង់នេះហើយត្រង់នេះទៀតហឹ្ហកៗ " ក្រោយពីដឹងខ្លួនជុងគុកព្យាយាមធ្វើចរិកកូនក្មេងរំអួយប្រាប់យ៉ុងមីន ចង្អុលដៃចង្អុលជើង ស្មាពោះ គេចេះតែចង្អុលចោល ដោយចង់បន្លប់កុំឲ្យប៉ា
តូចនិងប៉ាធំគេ សួររកមូលហេតុធ្លាក់ពីលើកាំជណ្ដើរ .

សារភាពតាមត្រង់គេមិនចង់កុហក់គេចវេសទេតែគេគ្រាន់តែមិនចង់ប្រាប់ព្រោះចង់ដឹងការពិតខ្លះៗ គេមិនល្ងង់ជឿយ៉ុនហេនោះទេតែគេនឹងរកការពិតឲ្យដឹងថាយ៉ុនហេនាងនិយាយជាការពិតមែនឬអត់ .
" អាកំហូចប្រាប់បានឬនៅ ថាហេតុអីធ្លាក់ពីលើកាំជណ្ដើរ " ហេជុន
" គឺ ... គឺ កូនរត់ឡើងកាំជណ្ដើហើយទាក់ជើងខ្លួនឯង "
" សម្ដីមិនគួរឲ្យជឿ " ហេជុន
" ហេតុអីប៉ាធំមិនជឿ ឃើញកូនគ្រិចជើងអត់ចុះ "
" សង្ឃឹមថាជាការពិត " ហេជុន
" ពិតបាទ .... " ជុងគុកឆ្លើយបង្អូសសម្លេងធ្វើមាត់ស្រួចៗគួរឲ្យក្នាញ់ដាក់ហេជុនកុំឲ្យគាត់សង្ស័យព្រោះមើលទៅគាត់ដូចជាមិនជឿខ្លួនប៉ុន្មានទេ
" ឆាប់សម្រាកទៅកូនមិនបាច់ប្រឹងងាកមើលថេយ៉ុងទេ គេទៅវិមានវិញហើយ " យ៉ុងមីន
" អ៎ បាទ "

-------------

ព្រឹកឡើងម៉ោង7ជុងគុកមិនទាន់ភ្ញាក់ពីដំណេកនៅឡើយជេក និង ហេរីនក៏បានមកដល់ដោយសារជុងគុកផ្ទាល់គេជាអ្នកឆាតប្រាប់ ពួកគេ .
" ជម្រាបសួរលោកពូទាំងពីរ ... អឺ " ដោយហេរីន និងជេក មើលមុខពួកគេទាំងពីរមិនដាក់យ៉ុងមីនក៏បង្ហើបប្រាប់ ក្មេងៗទាំងពីរឲ្យដឹងថាខ្លួនជាអ្នកណា

🐰លោកប្ដី Hybird🐰Where stories live. Discover now