ភាគ29. ទាសករ vampire

Start from the beginning
                                        

" រ៉ូគិ ជួយគិតយើងបន្ដិចតើយើងត្រូវធ្វើយ៉ាងណា "
" លោកម្ចាស់កុំគិតច្រើនពេក អ្វីដែលសំខាន់លោកម្ចាស់ត្រូវចាត់ការឲ្យដាច់ស្រាច់ជាមួយម្ចាស់ស្រីសិនមិនចឹង "
" ធ្វើយ៉ាងណាយើងគិតអីមិនចេញ បើចង់លែងលះរឹតតែពិបាកអ្នកម៉ាក់ច្បាស់ជាមិនយល់ព្រមឡើយ "
" លោកម្ចាស់គួរតែ សម្រេចចិត្តដោយខ្លួនឯងខ្លះមិនអាចឲ្យលោកស្រី គ្រប់គ្រងរហូតនោះទេ "
" រ៉ូគិ ឯងនិយាយត្រូវ រាល់ថ្ងៃយើងគ្មានក្ដីសុខឡើយ បើយើងនៅតែមិនរើបម្រាស់ចេញពីអ្នកម៉ាក់ " ថេយ៉ុងហាក់មានសង្ឃឹមឡើងវិញ ថ្វីបើគេ មានអាយុរាប់ពាន់ឆ្នាំហើយក៏ដោយប៉ុន្ដែម៉ាក់របស់គេចាត់ទុកគេដូចកូនក្មេងតាមចាត់ចែងជីវិតឲ្យគេគ្រប់រឿងមិនលើកលែងសូម្បីយ៉ុនហេ គេពិតជាធុញថប់ខ្លាំងណាស់

-------------
# ភូមិគ្រឹះស៊ូ

" លោកប៉ាត្រូវតែជួយខ្ញុំចាត់ការអាក្មេងនោះ វាជាមេរំខានខ្ញុំនិងថេយ៉ុង " យ៉ុនហេ និយាយប្រាប់ទៅឪពុកទាំងសម្លឹងគួរឲ្យអាណិត នាងអោបដៃឪពុកយំរៀបរាប់ឪពុកយ៉ាងកំសត់ធ្វើឲ្យលោកស៊ូ អត់អាណិតពុំបាន
" ក្មេងណា "
" ក្មេងកូនចិញ្ចឹមប្ដីខ្ញុំនិងហើយប៉ា វាជាដើមហេតុធ្វើឲ្យថេយ៍ស្អប់កូន ពេលនេះវាដណ្ដើមថេយ៍ចេញពីកូនទៀត ហឹកៗ "
" ចង់ឲ្យប៉ាចាត់ការយ៉ាងមិច "
" លេងវាឲ្យស្លាប់ទៅលោកប៉ា "
" គេជា Vampire ដូចយើងពិបាកចាត់ការគេណាស់កូន " លោកស៊ូ
" ប៉ា ខ្ញុំសង្ស័យថាអាក្មេងនោះវាមិនមែន vampire ដូចពួកយើងទេ " យ៉ុនហេ

" មិចបានកូននិយាយអីចឹង " លោកស៊ូជ្រួញចិញ្ចើមឆ្ងល់
" តាំងពីកូន ទៅរស់នៅក្នុងវិមាននោះកូនមិនដែលឃើញវាផឹកឈាមដូចថេយ៍និងអ្នកផ្សេងឡើយ "
" ប្រហែលជាពេលគេផឹកកូនមិនឃើញទេដឹង "
" អត់ទេប៉ា វាមិនមែនជារឿងចៃដន្យដល់ថ្នាក់កូននៅទីនោះប៉ុន្មានឆ្នាំហើយមិនដែលឃើញសូម្បីម្ដងនោះទេ "
" ក៏អាចដូចជាកូននិយាយ ចុះគេជាអ្វី "
" កូនមិនដឹង បើវាជាមនុស្សមិនអាចទេ ក្លិនរបស់គេមិនមែនជាមនុស្ស ក្លិនរបស់ដូចជាក្លិនរបស់ថេយ៍ "

" ចឹងពិសោធន៍ទៅ " លោកស៊ូ
" ធ្វើយ៉ាងមិចទៅប៉ា "
" កូនល្ងង់ក្រែងនៅវិមាននោះមានវិន័យផឹកឈាមតែថ្ងៃសីលមិនចឹង "
" មែនហើយថ្ងៃនេះថ្ងៃសីល " យ៉ុនហេ ស្ទុះងើបចេញពីឪពុកបន្ដិច នាងភ្ញាក់ព្រឺតតែម្ដង ព្រះពិតជានៅខាងនាងតែម្ដង
" អរគុណលោកប៉ា ចឹងកូនសុំទៅសិនហើយ បានការយ៉ាងណាកូននិងប្រាប់ប៉ា "
" ហឹម "

🐰លោកប្ដី Hybird🐰Where stories live. Discover now