💞សំណព្វចិត្តលោកម្ចាស់💞(Special Part2)

1.9K 68 4
                                        

ចំណាយពេលធ្វើដំណើរអស់ជាច្រើនម៉ោងពេលនេះ ឡានក៏បានមកដល់គោលដៅដែលបានគ្រោងទុក ងាកមកមើលក្មេងៗនិងរាងតូចឯងណេះវិញ ពេលនេះទាំងបីរនាក់ក៏បានគេងលក់ទាំងអស់គ្នាមិនដឹងតាំងពីពេលណាទេ មើលចុះគេងទាំងម៉ាក់ទាំងកូនតែម្ដង ទោះឡានបរចូលមកឈប់នៅមុខផ្ទះចំការហើយក៏នៅមិនទាន់ភ្ញាក់ទៀត នេះប្រហែលជាធ្វើដំណើរផ្លូវឆ្ងាយពេលហើយមើលទៅ យុនហ្គីនាយសម្លឹងមើលកូនៗនិងភរិយាគេងលក់ នាយញញឹមបន្តិចហើយក៏បើកទ្វាឡានចុះ មកខាងក្រៅដោយទុកអោយរាងតូចនិងកូនៗគេងបានបន្តិចសិន។

អ្នកប្រុសមកដល់ហើយមែនទេ!? មកតាមផ្លូវមិនអីទេមែនទេ!? នេះកុំប្រាប់ពូថាអ្នកប្រុសបើកឡានខ្លួនឯងណា...» លោកពូអុីង ដែលនៅឈររងចាំយុនហ្គី នៅខាងមុខផ្ទះ ញញឹមនិងដើរទៅឱបនាយកំលោះទាំងសប្បាយចិត្ត ព្រោះតែប៉ុន្មានឆ្នាំក្រោយនេះយុនហ្គីមិនបានមកប៊ូសាននោះទេ ព្រោះតែកាងារនៅសេអ៊ូលរវល់ខ្លាំងពេក នៅភ្ញាក់ផ្អើលនៅពេលដែលឃើញថានាយបើកឡានមកខ្លួនឯង ចំណែកអ្នកបើកឡានបែជាបើឡានផ្សេងមួយទៀតទៅវិញ

លោកពូអុីញ ពូសុខសប្បាយទេមួយរយះនេះ មែនហើយពូខ្ញុំគ្រាន់ចង់ចំណាយពេលផ្ទាល់ខ្លួនជាមួយប្រពន្ធកូនខ្លះ ព្រោះមួយរយះនេះរវល់ច្រើនទុកពួកគេចោលយូរពេកមិនល្អទេ» យុនហ្គីចុះពីឡានដើរមកឱបតបមនុស្សចាស់វិញ ហើយក៏សួនាំអំពីសុខភាពរបស់គាត់និងសើចញឹមៗឆ្លើយនិងសំនួររបសគាត់មុននេះ

បើអញ្ចឹងពូថាចូលផ្ទះសិនទៅណាម្យាងក៏ល្ងាចណាស់ហើយ អ្នកប្រុសម៉ោះចាំពូជួយយកក្មេងៗណា» ពូអុីងសើចស្រស់បបួលរាងក្រាស់ចូលទៅក្នុងផ្ទះនៅមិនភ្លេចជួយយកចៅទាំងពីរដែលគេងលក់នោះទៀតផង

មិនអីទេលោកពូ ទុកពួកគេនៅបែបនោះបន្តិចសិនចុះ ព្រោះថាទើបតែគេងមុននេះទេ បើលើកពេលនេះជីយ៉ុងច្បាស់ជាភ្ញាក់ហើយ» យុនហ្គី នាយបដិសេធភ្លាមៗ ព្រោះបើលើកពិតមែនម្បាស់ណាស់អាល្អិតទាំងពីរច្បាស់ជាភ្ញាក់ហើយ ស៊ូទុកបែបនេះវិញល្អជាង ជាពិសេសគឺកូនពៅយ៉ុងយ៉ុងតែម្ដង ក្បាលខូចចាប់មិនឈ្នះលូវហើយ

បានៗ តាមអ្នកប្រុសចុះណា» ពូអុីង

ក្រោយពីនិយាយគ្នាអ្នកក្នុងឡានហើយ ពួកគេទាំងពីរក៏បន្តនិយាយគ្នាពីកាងារនិងរោងចក្រផលិតស្រា និងកិច្ចការផ្សេងជាច្រើនទៀត យុនហ្គីនិងពូអុីងក៏បន្តនិយាយគ្នាលេងពីនេះពីនោះរហូត ដល់ល្ងាចបន្តិច ទើបរាងតូចនិងអាល្អិតទាំងពីរភ្ញាក់ពីគេង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now