💞សំណព្វចិត្តលោកម្ចាស់💞(44)

648 60 1
                                    

ភាគ44

សំណើរនេះពិតជាធ្វើអោយ យុនហ្គីពិបាកក្នុងការសម្រេចចិត្តខ្លាំងណាស់ ព្រោះថាគ្រប់យ៉ាងទាំងអស់គឺជារបស់ដែលប៉ាម៉ាកនាយប្ដូរយកមកទេ ទោះជាពេលនោះគ្រប់យ៉ាងវាមិនទាន់ទទួលបានសមិទ្ធផលល្អក៏ពិតមែន តែទាំងអស់នោះក៏ជាកាខិតខំរហូតដល់ដង្ហើមចុងក្រោយរបស់គាត់ដែរ។ ទ្រព្យសម្បត្តិអាចរកមកបាន តែចំពោះជីមីនវិញ បើបាត់បង់ហើយ គឺមិនអាចរកត្រឡប់មកវិញបានទេ នាយមិនអាចបាត់បង់រាងតូចទៀតនោះទេ កាលពីមុននាយបាត់បង់ប៉ាម៉ាក់ទៅហើយ លើកនេះនាយនិងមិនព្រមបាត់បង់មនុស្សជាទីស្រលាញ់ទៀតទេ! មិនថាត្រូវប្ដូរដោយអ្វី ក៏នាយនិងប្ដូរៗយកសុវត្ថិភាពរបស់មនុស្សជាទីស្រលាញ់អោយបាន

លោកមីន! ខ្ញុំថា.....» Xu Kai និយាយមិនទាន់ចប់ផង រាងក្រាស់ក៏....

យើងព្រម!..........» យុនហ្គី ឆ្លើយយល់ព្រមទាំងមិនស្ទាក់ស្ទើរទាល់តែសោះ ទឹកមុខស្មើរថេងសម្លឹងសត្រូវចំពោះមុខដោយខ្សែភ្នែករឹងកំព្រឹស!!

ការសម្រេចចិត្តរបស់នាយពេលនេះស្មើរនិងអោយរាងក្រាស់ រស់ក្រោមអំណាចរបស់គេ មិនអាចងើបក្បាលរួច គឺស្មើរនិងយកមកបិតចាក់សម្លាប់ខ្លួនឯង តែអោយគេធ្វើយ៉ាងមេច គ្រប់យ៉ាងត្រូវតែមានការជ្រើសរើស ម្យ៉ាងនាយមិនអាចបាត់បង់រាងតូចឡើយ មិនថាត្រូវប្ដូរអស់ប៉ុន្មាន ប្ដូរដោយជីវិតក៏នាយព្រមនិងប្ដូរដែរ ទ្រព្យសម្បត្តិមាសប្រាក់អាចរកបានពេលណាក៏បាន មនុស្សមានសមត្ថភាពដូចជា មីនយុនហ្គីមេចនិងអាចបញ្ចប់ត្រឹមហ្នឹងទៅ!?

លោកពូ!! ហឹកៗ.... កុំអី!! កុំដោយសារតែខ្ញុំលោកពូត្រូវបាត់បង់គ្រប់យ៉ាង ខ្ញុំមិនសមតម្លៃអោយពូលះបង់ច្រើនដល់ម្លឹងទេ!! ហឹកៗ....ហុឺ... កុំអីហឹក...» ជីមីនកញ្ជ្រោលម្ដងទៀតនៅពេលឮរាងក្រាស់ទទួលយល់ព្រមតាមសំណើររបស់សត្រូវ ព្រោះតែជួយខ្លួន

ចាហ្វាយ!!/ លោកមីន!!» ខាយខេនព្រមទាំងXu kai ស្រែកឡើងព្រមគ្នា

យើងធ្លាប់សន្យានិងអូន យើងនិងធ្វើអោយបានមិនថាត្រូវប្ដូរដោយអ្វីណាមីន យើងនិងប្ដូរយើងមិនអាចឈរមើលអូនក្លាយជាបែបនេះទេ កុំយំណាបន្តុចទៀតលែងអីហើយ យើងសន្យានិងយកអូនមកវិញដោយសុវត្ថិភាព! "អ្នកណាធ្វើអ្វីដាក់អូនយើងនិងអោយវាសងយ៉ាងសក្តិសម!"» រាងក្រាស់ក្រលាស់ភ្នែកទៅតាមសម្លេងនៃការស្រែកដង្ហើយហៅរបស់ក្មេងតូច ដែលសម្លេងញ័រចំព្រុប នាយឈឺចាប់ណាស់ ខឹងណាស់ តែត្រូវតែព្យាយាមអត់ធ្មត់ទប់អារម្មណ៍ ធ្វើតាមគេគ្រប់យ៉ាងដើម្បីជីមីន មិនមានការឈឺចាប់បន្តទៀត។ ដឹងទេរាងតូចទទួលការឈឺចាប់ តែអ្នកឈឺចាប់ខ្លាំងបំផុតគឺរាងក្រាស់ នាយស្ទើរតែផតដង្ហើមទៅហើយនៅពេលឃើញមនុស្សដែលនាយថ្មមថ្នាក់លើសកែវភ្នែក បែជាមានសភាពពិបាកមើលយ៉ាងនេះ តើអ្នកណាទ្រាំបាន!? តែរាងក្រាស់ព្យាយាមនិយាយលួងលោមជីមីន កមអោយយំបន្តទៀត គ្រប់យ៉ាងវានិងល្អវិញ តែពាក្យប៉ុន្មានម៉ាត់ចុងក្រោយនាយគ្រាន់តែនិយាយក្នុងសម្លឹងមុខតូច ដែលហើមជាំបែកមាត់បែកឈាម មើលសឹងមិនយល់ ទាំងទ្រូងឈឺក្ដៅ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now