💞សំណព្វចិត្តលោកម្ចាស់💞(14)

1K 63 0
                                    

ភាគ14

មីនយុនហ្គីបោះកាំភ្លើងអោយទៅមនុស្សជំនិតរបស់ខ្លួន ហើយក៏ដើរសំដៅទៅឡាន ទឹកមុខស្មើរថេង អាចបញ្ជាក់បានថាពេលនេះនាយខឹងខ្លាំងប៉ុណ្ណា។ នេះជាលើកទីមួយហើយ ដែលមនុស្សដូចជាមីន យុនហ្គី លើកលែងកាស្លាប់អោយសត្រូវនោះ ព្រោះតាំងពីដើមមក គ្មានអ្នកណាម្នាក់អាចមានជីវិតត្រឡប់បានឡើយ បើម្នាក់នោះតាំងខ្លួនមកជាសត្រូវរបស់នាយនោះ មិនថាមកដោយហេតុផលអ្វីនោះទេ ប្រាកដណាស់ថាគ្មានវត្តមានលើលោកនេះឡើយ តែម្ដងនេះជាករណីលើកលែង ហើយក៏ជាការប្រមានទៅដល់មនុស្សម្នាក់នោះដូចគ្នា Yung Haekang មិនយូរមិនឆាប់ និងបានប្រឈមមុខគ្នាដោយប្រាកដ

ចាហ្វាយ បងប្រុសផ្ដល់ដំណឹងមក Yung Haekang បានធ្វើសកម្មភាពដូចចាហ្វាយគិតទុកពិតមែន» ឡានបើកចេញពីក្លឹបមិនបានប៉ុន្មានផង ខេនក៏និយាយរឿងរ៉ាវកើតឡើង នៅឯប៊ូសានថ្ងៃនេះ ប្រាប់នាយជាចាហ្វាយ វាពិតមែនដែលចាហ្វាយរបស់គេគិតទុកមកមិនខុស

លោកពូអុីងពេលយ៉ាងមេចហើយ!?» យុនហ្គី ស្ដាប់ខេននិយាយចប់ក៏សួរនាំពីសុវត្ថិភាពរបស់អ្នកនៅខាងណោះ នាយមិនបានភ្ញាក់ផ្អើលឡើយ ព្រោះគ្រប់យ៉ាងនាយបានគិតដឹងមុនបាត់ទៅហើយ

លោកប៉ាពេលនេះមន្ទីពេទ្យ តែបងប្រុសប្រាប់ថាមិនមានអ្វីធ្ងន់ធ្ងរទេ គ្រាន់តែរបួសត្រូវដៃបន្តិចប៉ុណ្ណោះ សម្រាកព្យាបាល តែប៉ុន្មានថ្ងៃទៅលែងអីហើយ តែរឿងទំនិញដែលយើងត្រៀមនោះ ពួកគេបានលួចយកទៅអស់ហើយ នៅមានទំនិញនៅក្នុងឃ្លាំងខ្លះត្រូវពួកវាដុតបំផ្លាញគ្មានសល់គេចាហ្វាយ» ខេននិយាយបន្ត ពីអាការៈរបស់លោកប៉ាខ្លួនអោយអ្នកដែលអង្គុយនៅបាំងក្រោយស្ដាប់ នៅរឿងទំនិញដែលបានបញ្ជូនទៅតាមកប៉ាល់នោះពេលនេះទំនិញត្រូវបាត់បង់អស់ហើយ

ទំនិញក្លែងក្លាយអោយវាយកទៅចុះ សំរាប់ទំនិញដែលបាត់បង់ មិនប៉ុន្មានទេ ត្រឹមវាបំផ្លាញឃ្លាំងមួយប៉ិណ្ណោះ ប្រាប់ខាយអោយធ្វើតាមផែនកាចាស់ យប់ស្អែកទំនិញពិតត្រូវតែដល់ដៃភ្ញៀវ» យុនហ្គីនាយបិតភ្នែកផ្អែកទៅក្រោយ និយាយជាមួយកូនចៅជំនិត នាយញញឹមសមចិត្ត ដែលផែនការដើរបានរឡូនយ៉ាងនេះ

សំណព្វចិត្តលោកម្ចាស់Dove le storie prendono vita. Scoprilo ora