💞សំណព្វចិត្តលោកម្ចាស់💞(78)

481 55 4
                                    

ភាគ78

ទីក្រុងសេអ៊ូលប្រទេសកូរ៉េ

ពួកនាងទៅផ្សារឥលូវនេះ មែនទេនាងមីនាងម៉ាន!?» ម៉ែដោះសួរពួកអ្នកបំរើស្រីដែល តែងតែទៅផ្សារទិញម្ហូបត្រីសាច់រៀងរាល់សប្តាហ៍

ចា៎ម៉ែដោះ តែថាថ្ងៃនេះម៉ែដោះអោយពួកខ្ញុំទិញបន្លែអ្វីខ្លះម៉ែដោះ!? » នាងម៉ានក៏សួរបញ្ជាក់ម៉ែដោះ ព្រោះរាល់ពេលដែលពួកនាងទៅផ្សារទិញម្ហូបនោះគឺត្រូវមាននិងកត់កំណត់ទំនិញពីម៉ែដោះនេះឯង

គឺទិញដូចរាល់ដងមក តែថាថ្ងៃនេះពួកនាងជួយរកមើលបន្លែសាច់ស្រស់ៗ យើងចង់ធ្វើស៊ុបអោយ ម្ចាស់តូច ព្រោះប៉ុន្មានថ្ងៃនេះគាត់មើលទៅញុាំអ្វីមិនសូវបានទេ យើងបារម្ភណាស់ បើលោកម្ចាស់មកវិញឃើញម្ចាស់តូចឈឺយ៉ាប់មិនខានទេ» ម៉ែដោះនិយាយទាំងបារម្ភពីម្ចាស់តូចរបស់ខ្លួនជាខ្លាំង ព្រោះតាមដឹងjimin ទោះជាមិនស្រួលខ្លួនក៏មិននិយាយអ្វីឡើយ ព្រោះមិនចង់អោយអ្នកណាមករវល់ឬបារម្ភឡើយ តែម៉ែដោះនិងមនុស្សគ្រប់គ្នានៅទីនេះស្រលាញ់jiminខ្លាំងណាស់ ហើយក៏បារម្ភរាងល្អិតដូចគ្នា មិនមែនតែស្វាមីនោះទេដែលស្រលាញ់និងបានរម្ភនោះ

ចា៎.. ម៉ែដោះពួកខ្ញុំនិងធ្វើតាមចា៎ តែម៉ែដោះហ្អាស៎... ម៉ែដោះមានឃើញដូចពួកខ្ញុំទេមួយរយៈនេះ ម្ចាស់តូចគេងយូរៗជាងរាល់ដង តែមើលចុះដូចមិនសូវមានកំលាំងកំហែងសោះ ពួកខ្ញុំឃើញពេលខ្លះគាត់ក៏ក្អួតឡើងទន់ខ្លួនទៀតផងណាម៉ែ!!..» នាងមីនិយាយធ្វើទឹកមុខឆ្ងល់ៗ សម្លឹងមើលមកម៉ែដោះនិងម៉ាន បណ្ដាលអោយពួកគេស្ងាត់មាត់និងគិត ក៏ដូចនាងមីនិយាយដែរ ព្រោះមួយរយៈនេះអោយតែដល់ពេលញុាំអាហារម្ដងៗ jiminមិនដែលបានញុាំអាហារទាំងនោះដល់អស់ឬឆ្អែតនោះទេ ញុាំតែប៉ុន្មានម៉ាត់ក៏ឆ្អែត នៅមានពេលខ្លះរត់ទៅក្អួតទៀតផង

តែម្ចាស់តូចមិនអោយពួកយើងប្រាប់លោកម្ចាស់ទេ ខ្ញុំខ្លាចតែ... » បងម៉ាននិយាយមិនទាន់ចប់ផងក៏

ឬក៏ម្ចាស់តូចចាញ់កូន!?/ មានប៊េប៊ី!?» សម្ដីរបស់នាងមីនិងម៉ានធ្វើអោយម៉ែដោះរាងគិតបន្តិចដែរ គាត់ប្រុងនិងនិយាយបន្តទៅហើយតែក៏មានសម្លេងមួយមកកាត់ពួកគេ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now