💞សំណព្វចិត្តលោកម្ចាស់💞(57)

528 57 6
                                    

ភាគ57

ទឺតៗ..... ទឺតៗៗ.... » ជើងមាំបោះជុំហ៊ានដើរចូលទៅក្នុងបន្ទប់ ដែលមានវត្តមានរបស់ក្មេងប្រុសមាឌល្អិតម្នាក់កំពង់គេងផ្អៀងដាក់ខ្យល់ឧសុីហ្សែន ដោយស្ថានភាពពិបាកទទួលយកបំផុត ព្រោះតែស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំង ជាពិសេសគឺរបួសចំ ចំណុចសំខាន់ ដែលស្ទើរតែឆក់យកជីវិតក្មេងកំសត់ទៅហើយ។ មួយគ្រប់ចំពីក្រោយធ្វើអោយមនុស្សមាឌមាំខឹងស្អប់ខ្លួនឯង បន្ទោសខ្លួនឯងមិនឈប់ ហើយក៏នឹកខឹងដល់ក្មេងតូចដែលហ៊ានយកជីវិតមករងគ្រាប់ជំនួសនាយទៀត តើអារម្មណ៍ដែលពោពេញទៅដោយក្ដីស្រលាញ់ពេញប្រៀបបេះដូងរបស់រាងក្រាស់ ទៅជាយ៉ាងណា!? មនុស្សពេញស្រលាញ់ថ្នាក់ថ្នមរាល់ថ្ងៃ ត្រឹមតែសត្រូវចាប់កាយតូចមកធ្វើបាបប៉ុណ្ណេះ នាយបន្ទោសខ្លួនឯងជាមនុស្សមិនបានការ ហើយនៅមករងគ្រាប់ជំនួសនាយទៀត ហេតុអីមិនចេះស្រលាញ់ខ្លួនឯងបែបនេះ!? ដឹងទេថាដូងរបស់នាយបែបខ្ទេចជាបំណែកអស់ទៅហើយ!! 

នាយដើរចូលមកសម្លឹងមើលគ្រប់ កន្លែងនៃរាងកាយរបស់រាងតូច ក៏ដូចជាស្នាមរបួសដែលរាងតូចបានរងជំនួសខ្លួន មីន យុនហ្គី បុរសដែលមិនដែលសម្រក់ទឹកភ្នែកព្រោះអ្នកណាពីមុនមក ពេលនេះក៏បានស្រក់ចុះមកម្ដងទៀតអោយទាល់តែបាន ព្រោះតែក្មេងប្រុសម្នាក់នេះ នាយឈឺណាស់នាយឈឺលើសរាងកាយតូចល្អិតដែលគេងនៅលើគ្រែណាស់ ហេតុអ្វីមិនមែនជានាយដែលគេងនៅត្រង់នោះ!? ដឹងទេនាយដាក់ទោសខ្លួនដែលការពាររាងតូចមិនបាន ដោយការមិនខ្វល់ពីសុវត្ថិភាពឬក៏របួសលើខ្លួនសូម្បីតែបន្តិច ស៊ូឈឺចាប់កំដរក្មេងល្ងង់របស់នាយ តែគេមិនបានគិតឡើយថាបើក្មេងម្នាក់នេះដឹងថានាយធ្វើបាបខ្លួនឯង តើជីមីនឈឺចិត្តប៉ុណ្ណាទៅ ទោះមិនដែលពោលពាក្យស្រលាញ់ប្រាប់ម្ចាស់សមីខ្លួន តែគ្រប់ទង្វើររបស់ក្មេងគឺបញ្ជាក់ថាស្រលាញ់ ហើយស្រលាញ់ខ្លាំងទៀតផង ស្រលាញ់រហូតហ៊ានលះបង់ជីវិតព្រោះប្រុសចាស់ម្នាក់នេះ តែហេតុអ្វីនាយមិនចេះស្រលាញ់ខ្លួនឯងបែបនេះ!?

អូនពិតជាពូកែណាស់ ក្មេងល្ងង់របស់បង ហេតុអីមិនស្រលាញ់ជីវិតខ្លួន!? ឬអូនគិតថាកាស្លាប់វាអាចត្រឡប់មកវិញថ្ងៃស្អែកឬ!? ដឹងទេបងពិបាកទ្រាំណាស់ នៅពេលសម្លឹងមើលអូនគេងស្ងៀមមិនកំរើក មិននិយាយរកបងបែបនេះ មីនមីន!... សុំទោស.... សុំទោសអូនសម្លាញ់ដែលបងមើលថែអូនមិនបានល្អ... បងមិនបានការត្រឹមមនុស្សខ្លួនស្រលាញ់មើលថែការពារមិនបានហឹក...» នាយបោះជំហ៊ានយុឺតៗ ទៅកាន់គ្រែរបស់រាងតូច សម្លឹងចំផ្ទៃមុខដែលពោពេញទៅដោយស្នាមជាំខ្មៅ ដែលបានបន្សល់ទុកក្រោយពីការធ្វើទារុណកម្ម ធ្វើអោយទឹកភ្នែកនៃការឈឺចាប់របស់ បុរសកំណាចស្រកចុះមកដោយមិនអាចហាមឃាត់បាន នាយអង្អែលក្បាលរាងតូចតិចនិងនិយាយតិចៗក្បែរត្រចៀកកាយស្ដើង ដែលកំពង់សន្លប់បាត់ស្មារតីនោះទាំងឈឺចាប់ មិនដឹងថារាងកាយមួយនេះឈឺប៉ុណ្ណា ដែលប្រឹងទ្រាំមកដល់ពេលនេះ។

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now