Ending part

2K 71 1
                                        


      ជុងហ្គុកអង្គុយធ្វើការតែភ្នែកបាញ់ទៅនាឡិកាមិនឈប់ព្រោះតែចង់ទៅផ្ទះមិនដឹងប្រពន្ធគេយ៉ាងម៉េចទៅហើយទេតើពេលនេះបាត់ខឹងគេឬនៅ?តើគេត្រូវគេងនៅក្រៅបន្ទប់ពិតមែនឬ?តើលួងគេយ៉ាងម៉េចទើបបាត់?

ម៉ោង៦ល្ងាច
"ពេលវេលាដ៏តឹងទ្រូងរបស់យើងបានបញ្ចប់ ហ្ហើយ"កាលដែលដល់ម៉ោងគេពត់ដៃពត់ដើររួចប្រញ៉ាប់ចេញឡានទៅផ្ទះយ៉ាងរហ័សដោយមិននៅយូរ។
"ង៉ើត!!"
"មិនមកទទួលយើងធម្មតា ហ្ហឹស!!"
ជុងហ្គុក ហាក់បីដូចជាខឹងតិចអន់ចិត្តតិចព្រោះស្តេចមិត្តមិនមកទទួលដូចរាល់ដង។
ដោយខ្ជិលគិតច្រើនគេក៏ចុះពីលើឡានសំដៅចូលទៅក្នុងផ្ទះ។ ចូលមកដល់ក្នុងគឺមានបាយម្ហូបនៅលើតុស្រាប់តែមិនឃើញប្រពន្ធរបស់នាយនោះទេប្រាកដជាទៅបន្ទប់ចាក់សោមិនខាន។

"ហ្ហើយ ថេយ៍ អូនប្រុងលេងមែនទែនឬ??" ជុងហ្គុក ពេលញ៉ាំបាយគ្មានអ្នកនិយាយជាមួយដូចរាល់ដងក្នុងខ្លួនចេះតែរសាប់រសល់នៅមិនសុខ។

"ងូតទឹកសុីបាយដេក"ជុងហ្គុក ថាហើយក៏ងូតទឹកញ៉ាំបាយរួចឆ្លៀតបើកកំព្យូទ័រមើលការងារតិចតួច។

ម៉ោង1:30 នាទីជាពេលដែលមនុស្សគ្រប់គ្នាត្រូវសម្រាកតែខុសអីតែរាងតូចគឺគេង
មិនលក់ទាល់តែសោះ។
"វាស្អីណាស់ណាទៅវុី?" ថេយ៉ុង
"ដេក ថេយ៉ុង ថេយ៉ុង ដេក!"ថេយ៉ុងនិយាយលួងខ្លួនព្រោះគេមិនចេះគេងគ្មានអ្នកឱបនោះទេ។

"អឿសធុញៗ ដេកមិនលក់ដេកមិនលក់ហ្ហឹកៗ "ដោយសារតែគេងមិនលក់ ក៏យំមកតែម្តង។

"ទៅរកគេឲ្យទាល់តែបាន ហ្ហឹស!" ថេយ៉ុង
ថាហើយក៏ដើរលបៗមើលតែចោរ ទៅបន្ទប់ទទួលភ្ញៀវហើយក៏បានឃើញរាងក្រាស់គេងលើសាឡុងដោយមានភួយដែលគេបានរៀបចំឲ្យ សាឡុង(បណ្តោយ ជិតមួយម៉ែត្រ ទទឹងពីរម៉ែត្រ)ធំល្មមគេងបានឱបគ្នា(╥﹏╥)។

"គង់តែយើងដេកមិនលក់ទេមែនគង់អីទុកឲ្យឯងដេកក្រៅបាត់ហើយ នៅមិននៅនាំទុកដល់យើងទៀត"ថេយ៉ុង ថាឲ្យនាយតិចៗ នេះគេជាអ្នកដេញឲ្យប្តីរបស់គេគេងក្រៅបន្ទប់ដោយ ខ្លួនឯងតែមកស្តីឲ្យនាយបន្ថែមទៀត សរុបមក ជុងហ្គុកជាអ្នកខុស។

"សរុបមកបងជាអ្នកខុសចឹងឬ?"
ជុងហ្គុក បើកភ្នែកកើយដៃហើយសួរ។នាយបានភ្ញាក់តាំងពីថេយ៉ុង ស្រែកចាចពេញបន្ទប់ម្ល៉េះគ្រាន់តែចង់ដឹងថាថេយ៉ុងនឹងធ្វីអីបន្ត។

You've reached the end of published parts.

⏰ Last updated: May 27, 2024 ⏰

Add this story to your Library to get notified about new parts!

បង្ខំការប៉ះមហាមិត្ត [Version Book] EndWhere stories live. Discover now