"ជុងហ្គុកឯងតាមយើងមក ម៉ាក់ប៉ាលោកពូអ្នកមីង កូនលាសិនហើយបាទ" ថេយ៉ុងថាហើយនាំ ជុងហ្គុកទៅខាងលើក្នុងបន្ទប់របស់គេ។ ថេយ៉ុងបើកទ្វារចូលមកក្លិនក្រអូនស្រាលៗចេញពីបន្ទប់គេធ្វើឲ្យជុងហ្គុកចាប់អារម្មណ៍ជាខ្លាំង។
"ស្អី?ក្លិនមនុស្សស្រីសុទ្ធ"
"ឯងក៏ដឹងថាយើងចូលចិត្តបែបនេះ"
"ទៅៗ ងូតទឹកមុនយើងទៅយើងចាំឯង"
"ក៏បាន" ថេយ៉ុងបើកទូរយកកន្សែងចូលបន្ទប់បាត់ទៅ ឯងជុងហ្គុកអង្គុយលើសាឡុងចុងគ្រែបើកទូរទស្សន៍មើលលេងនៅខាងមុខសាឡុង។
"រៀបចំបន្ទប់ស្អីនេះ ជាស្រីឬយ៉ាងម៉េច?" ជុងហ្គុកមើលទូរទស្សន៍បណ្តើរងាកមើលជុំវិញបន្ទប់ឃើញថាមិនដូចមនុស្សប្រុសទៅទាល់តែសោះ មានទាំងតុក្កតាដាក់តាំងពេញទូរតែមានអីគួរឲ្យស្រឡាញ់មួយបែបដែរតើ។
"អូ!!នោះ?"ជុងហ្គុក ងាកឆ្វេងងាកស្តាំឃើញរូបថតតាំងលើតុសម្អាង នោះគឺជារូបងាយនិងគេកាលពីនៅរៀនថ្នាក់អនុវិទ្យាល័យទេតើ នៅមានមួយទៀតក្បែរក្បាលគ្រែជារូបពួកគេដែលថតបីនាក់ជីមីន។
"ហីយ៉ាមិនដែលចាប់អារម្មណ៍សោះលួចយកទៅល្អដែរទេ?"តើនាយគួរលួចយកទៅឬអត់?គេមិនមានរូបថតតាំងក្នុងបន្ទប់បែបនេះទេមានតែក្នុងមេម៉ូរីដែលនៅក្នុងកំព្យូទ័ររបស់នាយ។ ជុងហ្គុករៀបនឹងយករូបថតនៅលើតុសម្អាងរបស់ថេយ៉ុងតែក៏ត្រូវសំឡេងស្រែកមកថា:
"ឯងប្រុងធ្វើស្អី?" ថេយ៉ុងចេញពីបន្ទប់មកទាំងមានខោអាវនឹងខ្លួនស្រាប់ពណ៌សប៉ុន្តែស្តើង។
"យើងតែកាន់មកមើលធម្មតាប៉ុណ្ណោះ"
"មិនមែនចង់យកទៅផ្ទះឯងណាហី?ព្រោះឃើញក្នុងបន្ទប់ឯងគ្មានរូបយើង" ថេយ៉ុងដើរមកអង្គុយលើកៅតុសម្អាងរបស់ខ្លួនចំណែកជុងហ្គុកឈរពីក្រោយកៅអីនោះ។
"មិនមែនយើងមិនមានឯណា វានៅក្នុងកុំព្យូទ័រ របស់យើងទេតើគ្រាន់តែយើងមិនផ្តិតវាដាក់ស៊ុមតាំងដូចឯងតែប៉ណ្ណោះ"
"យើងមិនជឿ ឯងពូកែនិយាយកុហកសឹងអី" មិនខ្វល់ថានាយបញ្ចេញទឹកមុខបែបណានោះទេសំខាន់គេអង្គុយលាបស្ទីនឃែធ្វើមិនដឹង។
"មិនជឿក៏ហី យើងងូតទឹកហើយ"
"អញ្ជើញ"
"កន្សែងនៅឯណា?"
"នៅក្នុងទូរយើងយកអម្បាញ់មិញ"
"អឹម"
"អេរ!!"ជុងហ្កុកដើរចូលក្នុងបន្ទប់ទឹកបាត់រកតែស្រែកប្រាប់មិនទាន់។
YOU ARE READING
បង្ខំការប៉ះមហាមិត្ត [Version Book] End
Romance[Note] សាច់រឿងដដែលតែ version ក្នុងសៀវភៅខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាបានអាននិងរីករាយជាមួយ រឿងនេះដូចក្នុងសៀវភៅ so i hope you guys enjoy to read.
![បង្ខំការប៉ះមហាមិត្ត [Version Book] End](https://img.wattpad.com/cover/369480697-64-k803895.jpg)