ព្រឹកថ្ងៃថ្មីបានមកដល់ នេះម៉ោង៨ជាងហើយមិនទាន់ឃើញថេយ៉ុងភ្ញាក់ពីគេងនៅឡើយទេថ្ងៃនេះព្រោះថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់សាលាទើបគេខ្ជិលងើបបែបនេះ។
ពីតៗៗ សំឡេងសុីផ្លេឡាននៅមុខផ្ទះត្រកូលគីមទាំងព្រឹកបានបញ្ចេញសំឡេងមកធ្វើឲ្យអ្នកគេងខាងលើផ្ទះយកខ្នើយខ្ទប់ត្រចៀក។ ក្រោយពីមានអ្នកបើកទ្វាររបងរួច ហើយអ្នកដែលជិះឡានស្ព័មួយគ្រឿងយប់មិញជិះចូលរួចដើរចូលខាងក្នុងផ្ទះយ៉ាងសង្ហារ។
"អរុណសួស្ដីអ្នកម៉ាក់"
"អូ ជុងហ្គុក?"
"បាទគឺមកយកថេយ៍ទៅរើសឈុត"
"គេគេងមិនទាន់ក្រោកទេ"
"មិនអីទេបាទចាំខ្ញុំទៅដាស់គេចុះ ជម្រាបលាម៉ាក់"
"ហ៊ើយមិនដឹងជាកូនម៉ាកស្អីនោះទេឲ្យអនាគតប្តីមកដាស់ដល់បន្ទប់បែបនេះ" អ្នកស្រីគីមក្រវីក្បាលបន្តិចរួចក៏ទៅក្រោយផ្ទះហាត់ប្រាណជាដើម។
នាយសង្ហាដើរទាំងទៅបន្ទប់កូនប្រុសរបស់គេទាំងទឹកមុខម៊ាំមិនបញ្ចេញស្នាមញញឹមអ្វីទាំងអស់។
"ស្អីគេទ្វារមិនចាក់សោរទេឬយ៉ាងម៉េច?" រាងសង្ហារដើរចូលទៅខាងក្នុង ឃើញមនុស្សកំពុងតែគេងឱបខ្នើយឱបព្រមជាមួយនឹងខោខ្លីត្រឹមជង្គង់បញ្ចេញជើងស្រឡូនយ៉ាងសុិចសុី។
"ថេយ៍ភ្ញាក់ឡើង"
"..."ស្ងាត់
"ថេយ៍ បើមិនភ្ញាក់ទេយើងបីទាំងបែបនេះទៅបន្ទប់ទឹកហើយ"
"..."ស្ងាត់ដដែល ដោយអត់ទ្រាំមិនបាន
ជុងហ្គុក លើកបីគេចូលបន្ទប់ដាក់គេឲ្យអង្គុយលើកន្លែងលុបមុខរួចក៏សួរគេម្តងទៀត។
"ឯងបើកភ្នែកឬមិនបើក?បើមិនបើកយើងនឹងបោះឯងចូលអាងទឹកនេះហើយ"
"អឹម ជុងហ្គុកយើងមិនស្រឡាញ់ឯងទេតែយើងប្រច័ណ្ឌនឹងឯងហេតុអី" ថេយ៍និយាយ
តិចៗទាំងភ្នែកមិនទាន់បើកនៅឡើយ។ចំណែកដៃទាញជុងហ្គុកក្បែរនោះមកឱបចង្កេះយ៉ាងណែន។
"ស្អី?នៅដេកស្រមៃមិនព្រមក្រោកទៀត? ថេយ៍ភ្ញាក់ឡើង"
"ហេតុអីក៏ខ្យូតយ៉ាងនេះ ជុប ក្រោកមក"ដោយឃើញមុខខ្ជីខ្ជួតរបស់ថេយ៉ុងនាយក៏ចាប់ថ្ពាល់ទាំងសងខាងរបស់គេរួចថើបថ្ងាសរបស់រាងតូច។
YOU ARE READING
បង្ខំការប៉ះមហាមិត្ត [Version Book] End
Romance[Note] សាច់រឿងដដែលតែ version ក្នុងសៀវភៅខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាបានអាននិងរីករាយជាមួយ រឿងនេះដូចក្នុងសៀវភៅ so i hope you guys enjoy to read.
![បង្ខំការប៉ះមហាមិត្ត [Version Book] End](https://img.wattpad.com/cover/369480697-64-k803895.jpg)