Episode8

1.5K 55 0
                                        

    ជុងហ្គុក ក៏ទាញដៃថេយ៍ដល់កន្លែងឡានរួចក៏ដាក់ឲ្យថេយ៉ុងអង្គុយក្នុងឡានឲ្យស្រួលបួល ទើបគេចូលតាមក្រោយ។

"អាឡូ ជីមីន ឯងទំនេរទេ??យើងមានរឿង ពិភាសា" ជុងហ្គុក ទាញទូរស័ព្ទទៅ ជីមីន

[យើងរួចធុរៈល្មម]
"អឺ ទៅទន្លេហាន កន្លែងដដែល"
[មានរឿងស្អីចេះ! អឺ ចាំយើងទៅក៏បានហើយ]
"អឹម"ជុងហ្គុកបិទទូរស័ព្ទបញ្ឆេះឡានចេញទៅមាត់ទន្លេហានកន្លែងដែលពួកគេចូលចិត្តដើរ។

"ហ្ហើយ!!យើងធុញណាស់ នេះម៉ាក់ទៅគិតស្អី" ថេយ៉ុងឱបដៃចូលគ្នាទាំងមិនសុខចិត្តនេះតើម៉ាក់ប៉ាគេចង់ឲ្យគេយ៉ាងម៉េចឲ្យប្រាកដនេះជាមិត្តនឹងគ្នាណាគេធ្វើមិនបានឡើយ។

"ម៉ាក់យើងក៏ដូចគ្នា ហ៊ើយឈឺក្បាលណាស់" នាយក្រវីក្បាលរួចផ្តោតលើការបើកបរវិញ។

#ទន្លេហាន
"ចុះមក"ថេយ៉ុងចុះពីលើឡានទៅអង្គុយលើបង់សាធារណៈក្បែរនោះ។ជីមីននៅក្បែរនោះឃើញពួកគេជង្គុយចាំក៏រត់មកជួបពួកគេ។

"មានរឿងអីនិយាយមក ការងារស្អីរបស់ពួកឯងទាំងយប់ហ្នឹង" ជីមីន

"ម៉ាក់ប៉ាយើងចង់ឲ្យយើងការជាមួយគ្នា" ជុងហ្គុក និយាយសំដៅទៅ ថេយ៉ុង ។

"ថាម៉េច?" ជីមីន ស្រែកសឹងតែដួលខ្លួនព្រោះគេមិននឹកស្មានថាវាបែបនេះដូចគ្នាប៉ុន្តែក៏ល្អពួកគេមើលមកដូចជាគូស្នេហ៍ស្រាប់ហើយមិនបាច់ចាំទាល់តែទំទាក់ទំនងស្អិតរមួតស្អីនោះទេរៀបការតែម្តងទៅ។

"ដូចដែលឯងឮ" ថេយ៉ុង ទម្លាក់ទឹកមុខចុះទាំងគិតអ្វីមិនចេញ។ជាតិនេះខ្ញុំមិនរៀបការជាមួយគ្នាជាដាច់ខាត។

"មានអីល្អតើ!!"

"ហ៊ើយ!ឯងនេះ នេះយើងមិត្តភក្តិគ្នារាប់ឆ្នាំហើយណា មកឲ្យរៀបការយ៉ាងម៉េច?" ជុងហ្គុក
"យើងឲ្យមកជួយមិនមែនឲ្យមកបញ្ជួសឲ្យរៀបការទេ"

"ពួកឯងសាកគិតទៅមើល ពួកឯងស្គាល់គ្នាតាំងតែពីនៅក្មេងៗល្មមស្គាល់ចិត្តគ្នាច្បាស់ហើយ បើរៀបការពិតមែនយើងគាំទ្រពេញទំហឹងតែម្តង"

"ឯងមិនមែនជាយើងឯងមិនយល់ទេ មីនី"

"ហ្អូ?ក្រែងពួកឯងប្រច័ណ្ឌរករឿងគ្នាទៅមកមិនចឹង?"
"អើយយើងចាញ់សម្តីឯងហើយ ឲ្យមកពិគ្រោះគ្នាតែមកឲ្យគ្នាឯងរៀបការយ៉ាងម៉េច?"ជុងហ្គុកនាយក៏បន្ត

បង្ខំការប៉ះមហាមិត្ត [Version Book] EndWhere stories live. Discover now