"យេស ធ្វើបានល្អគីម ថេយ៉ុង" បន្ទាប់ពីរាងក្រាស់ថើបគេមួយខ្សឺតរួចគេហក់ចុះមកក្រោមដើរបុកជុងហ្គុកចូលបង្គន់ធ្វើមិនដឹង ចំណែកជុងហ្គុកគាំងមួយកន្លែងនិយាយមិនចេញ មិញនេះគេមិនបានគេងទេឬ?មិញនេះគេគ្រាន់តែបោកនាយទេឬ?

"ស្អីគេ?"គាំងមួយសន្ទុះជុងហ្គុកជ្រួញចិញ្ចើមចូលគ្នាទាំងមិនយល់ ថ្ងៃនេះថេយ៉ុងគេកើតស្អី?ហើយចុះនាយ?ម៉េចក៏ឲ្យគេបោកឲ្យខ្លួនថើបគេបាន?ខ្ជិលគិតច្រើនជុងហ្គុកក៏ចេញមកខាងក្រៅអង្គុយលើសាឡុងចុចតេឡេមើល ទូរទស្សន៍យ៉ាងរំភើយ។

       ប្រមាណជិត ៣០នាទី ថេយ៉ុងរៀបចំខ្លួនរួចរាល់ ចំណែកជុងហ្គុកមិនទាំងដឹងផងថាគេរៀបចំខ្លួនហើយព្រោះរវស់តែជក់មើលទូរទស្សន៍។

"តោះ"
"ហ្អាស?"
"ឯងទៅឬអត់?បើមិនទៅទេយើងប្តូរខោអាវ"
"អេ ទៅ"
"លឿនៗមក យឺតយ៉ាវណាស់ឯងនេះ"
"អុញ?ចុះ៣០នាទីមុននេះនោះ?"
"នៅសួរទៀតឲ្យឆាប់ឡើង" ថេយ៍ទាញដៃនាយចេញពីក្នុងបន្ទប់រួចចុះទៅខាងក្រោម។

"អូ កូនចុះមកហើយ?នេះប្រុងនឹងទៅរើសឈុតមែនទេកូន?"
"បាទប៉ាចឹងពួកខ្ញុំលាសិនហើយ"
"ទៅចុះកូន"

         ជុងហ្គុកនាំថេយ៉ុងឡើងឡានទៅមើលសំលៀកបំពាក់នៅក្នុងហាងលំដាប់មួយកន្លែងប៉ុន្តែមុននឹងទៅពួកគេក៏បានប្រកែកគ្នាក្នុងឡានមិនឈប់។

"យើងចង់ញ៉ាំអីមុន"
"មិន!!!" ជុងហ្គុកបែរមុខនិយាយដាក់គេរួចបែរទៅមើលផ្លូវវិញ។
"ជុងហ្គុក!!យើងឃ្លានណាមិនទាន់ញ៉ាំបាយនោះទេ"

"មែនហើយយើងភ្លេច ឯងញ៉ាំអីញ៉ាំទៅ យើងចេញលុយឲ្យ"

"ពិតមែនហេ្អស?" ថេយ៉ុងឮដូច្នោះក៏ញញឹមពព្រាយមិនឈប់។
"អឺ!!"
"យេ លោកប្តីសង្ហារ ចាំមើលយើងនិងញ៉ាំឲ្យណាណីម្តង"
"ក្មេង!!" ជុងហ្គុកមើលមុខគេហើយក៏សើចព្រោះគេដូចជាក្មេងពិតមែន។

        ជុងហ្គុក បានធ្វើដំណើរមកហាងអាហារគ្រប់មុខមួយកន្លែងដែលជាហាងជប៉ុនដែលល្បីខ្លាំងនៅសេអ៊ូលនេះ។

"អញ្ជើញកម្មង់លោកមិត្តអនាគតប្រពន្ធ"ជុងហ្គុក ហុចមីនុយឲ្យ ថេយ៉ុង

"យើងយក អានេះ អានេះ មួយនេះ មួយនេះ នេះ មួយនេះទៀត ហើយ មួយនេះ និងការ៉េម strawberry មួយចានទៀត"

"ញ៉ាំនុះញ៉ាំ"
"កុំចេស៎ ពោះយើងលុយឯងតើ"
"ទៅ!ញ៉ាំទៅបើញ៉ាំមិនអស់យើងចាប់ញ៉ាត់ឯងឲ្យណាណីម្តង" ជុងហ្គុក
"គីម ថេយ៉ុងង នឹងហេស៎?ដែលញ៉ាំរបស់សល់??មានតែឯងទេ ដែលញ៉ាំខ្ជះខ្ជាយនោះ" ផាំងទៅផាំងមកមិនឲ្យចាញ់នាយសូម្បីតែបន្តិច

"ខុសទៀត!!" ជុងហ្គុក

"ខុសនឹងឯង" ថេហ្យុង និយាយទាំងពេបមាត់ ចាំមើលតែពេលរៀបការហើយគេនឹងប្រើនាយឲ្យវិលក្បង់ម្តងកុំជោរមួយថេយ៉ុងឲ្យសោះ។

"បានហើយ!!ប្អូនដាក់ម្ហូបទាំងនេះមក"
"ថេយ៍ ឯងគិតហើយហេស៎ថារៀបការបានពិតមែន?" ជុងហ្គុក

"ឯងសួរប៉ុន្មានដងទៀត??" ថេហ្យុង
"តែរឿងអនាគតវុីមិនលេងរឿងលេងសើចនោះទេណា ឯងចេះតែឲ្យរៀបការយ៉ាងម៉េច!!"

"ប៉ាម៉ាក់ឯងក៏ស្គាល់ប៉ាម៉ាក់យើងចឹងគ្មានអីពិបាកនោះទេ ការងារវាមិនដែលអត់ទេ ប៉ាឯងម្ចាស់ក្រុមហ៊ុនទាំងមូល" ហីយ៉ា គេឆ្លាតណាស់រកឯណាបាន។

"ចុះគិតថាមនុស្សមិនស្រឡាញ់ទៅរួចដែរ?" មែន! មែនហើយមនុស្សមិនដែលស្រឡាញ់គ្នាតើឲ្យរស់នៅជាមួយយ៉ាងម៉េច?

"ឯងគិតសម្តីជីមីន គេនិយាយមិនខុសទេ នៅជាមួយគ្នាយូវាគង់តែស្រឡាញ់គ្នាទេ"

"ឯងគិតថាងាយណាស់ឬ????"
"វាមិនងាយតែច្បាស់ជាមានថ្ងៃមួយ"
"អឺ!!! អឺ បានហើយបានហើយឈប់គិតទៅ នោះម្ហូបមកល្មម"
"ទំនងណាស់" ថេហ្យុង
"ឆាប់ញ៉ាំទៅ ឯងមិនទាន់បានញ៉ាំបាយព្រឹកនោះទេ"

"ដឹងហើយលោកប្រុសសសស"

To be continue
Vote ឲ្យច្រើនៗផងណា🤍

បង្ខំការប៉ះមហាមិត្ត [Version Book] EndWhere stories live. Discover now