ភាគ26. ដើមទ្រូងអ្នកមីងស្អាតណាស់

Начните с самого начала
                                        

-----------

" សួស្តីលោកម្ចាស់គីម កិត្តិយសធំធេងណាស់ដែលលោកម្ចាស់អញ្ចើញចូលរួមកម្មវិធីតូចតាចរបស់ខ្ញុំ "
" លោកស្ទេវិន ដាក់ខ្លួនពេកហើយ ជាកិត្តិយសរបស់ខ្ញុំដូចគ្នា បើលោកអញ្ចើញទៅហើយខ្ញុំមិនចូលរួមមិចនឹងបានទៅ លោកថាទៅមើល "
" ហាសហា ... នេះភរិយាលោកម្ចាស់គីម សួស្តី "
លោកស្ទេវិន ងាកទៅរកយ៉ុនហេ ព្រោះឃើញនាងអោបដៃថេយ៉ុងស្អិត
" ចាស សួស្តី " យ៉ុនហេ
" បាទ ... ហើយនេះ មនុស្សសំខាន់របស់ខ្ញុំ " ថេយ៉ុងតប តែមួយម៉ាត់ ហើយចាប់ជុងគុកមកណែនាំឲ្យលោកស្ទេវិនស្គាល់

" ជុងគុក ជម្រាបសួរលោកពូស្ទេវិនទៅ "
" ជម្រាបសួរលោកពូ " ជុងគុកអោនគោរពមនុស្សវ័យចំណាស់ ហើយក៏សម្លឹងមើលមនុស្សម្នាក់ទៀតដែលឈរនៅក្រោយលោកស្ទេវីន
" បាទមិនអីទេ ហើយនេះ កូនស្រីរបស់ខ្ញុំ ហេរីន "
" អរ ... ខ្ញុំស្គាល់ហើយ " លោកស្ទេវិនធ្វើមុខឆ្ងល់ក្រោយថេយ៉ុងនិយាយចប់ ថេយ៉ុងស្គាល់កូនរបស់គាត់ពីកាលណាមក
" គេជាមិត្តរបស់ខ្ញុំណាប៉ា " ហេរីនដែលមិនមាត់ជាយូរក៏បន្លឺឡើងប្រាប់ប៉ានាងតិចៗ ដោយចង្អុលទៅកាន់ជុងគុក នាងខំរៀបរឹកមួយថ្ងៃហើយ

" ចឹងតាសបានចេះតែមើលមុខគ្នារហូត " លោក
ស្ទេវិនក្រវីក្បាលសើច ដំបូងគាត់ឃើញជុងគុកសម្លឹងមើលមុខកូនស្រីគាត់រហូត គាត់ស្មានតែគេចាប់អារម្មណ៍កូនស្រីគាត់ទេតើតាមពិតគេមិត្តភ័ក្ដិគ្នាសោះចំមែន ចឹងហើយបានជាថេយ៉ុងស្គាល់កូនគាត់ដែរ .

" ចឹងលោកប៉ា នៅនិយាយជាមួយពូថេយ៍ចុះ ខ្ញុំសុំនាំខ្លួនជុងគុកទៅខាងនោះបន្ដិច ពូថេយ៍សុំអនុញ្ញាត " នាងហៅជុងគុកធម្មតាព្រោះដឹងថាថេយ៉ុងដឹងអំពីរឿងពួកគេកុហក់ថាពួកគេជាសង្សារនិងគ្នាទៅហើយ សម្ដែងធ្វើអ្វីទៀត
" ទៅចុះ " ថេយ៉ុង
" ថេយ៍ ក្រែងពួកគេជាសង្សារនិងគ្នាមិនចឹងហេតុអី ពេលនេះនិយាយថាមិត្ត "
" រឿងពួកគេ " ថេយ៉ុង

Skip

មកមើលក្មេងៗកំហូចទាំងបីឯណេះវិញពេលនេះកំពុងតែជុំជើងគ្នានិយាយសើចសប្បាយរីករាយ មិននឹកស្មានណាកម្មវិធីនេះជាកម្មវិធីប៉ារបស់ហេរីនសោះ  ទាំងជេក ជុងគុក ហេរីន ពួកគេមិនបានណាត់គ្នាសោះតែក៏មកជួបគ្នាដោយចៃដន្យ

🐰លោកប្ដី Hybird🐰Место, где живут истории. Откройте их для себя