ជុងហ្គុកបានជិះឡានមកដល់ផ្ទះ ថេយ៉ុង វិញព្រោះគេដឹងថាម៉ាក់ប៉ាគេប្រាកដជានៅចាំចម្លើយមិនខាន ការគិតគេក៏មិនខុសសូម្បីតែបន្តិចគឺម៉ាក់ប៉ានៅជាមួយ លោកគីម អ្នកស្រីគីម ពិតមែន។

"មកហើយហេស៎?? យ៉ាងម៉េចគិតហើយឬនៅ បើពួកឯងមិនការទេ ម៉ាក់នឹងចាប់បង្ខំដល់ទីបញ្ចាប់នឹង" អ្នកស្រី ចន ហេតុតែចង់ឲ្យកូនៗគាត់បានគ្នាទោះជាដល់ទីបញ្ចាប់ក៏នៅតែចាប់បង្ខំដែរ។

"គឺពួកកូនយល់ព្រមហើយម៉ាក់"

"ល្អអាទិត្យក្រោយភ្ជាប់ពាក្យចុះ" អ្នកស្រី ចន និយាយមឺងមាត់ តែវាមិនលឿនពេកឬ?

"តែវាលឿនណាស់ម៉ាក់" ជុងហ្គុក ប្រកែកថាខែក្រោយអីគេអាចត្រៀមខ្លួនខ្លះតែនេះលឿនជាងរន្ទះបាញ់ទៅទៀត

"ត្រូវហើយ ខ្ញុំត្រៀមខ្លួនមិនទាន់ទេអ្នកមីង"

"ភ្ជាប់ពាក្យទេតើកូន មានទាន់រៀបការឯណា ចំណែករឿងរៀបការម៉ាក់ថាខែក្រោយអីនេះហើយម៉ាក់ទុកពេលឲ្យចុះណា"

"ម៉ាក់"

"សប្ដាហ៍ក្រោយកូនៗភ្ជាប់ពាក្យយល់ទេ!!!បើឲ្យចាំយូរទៀតម៉ាក់ស្ទះទ្រូងមិនខានទេ" អ្នកស្រី ចន និយាយទាំងយកដៃខ្ទប់មុខគ្រាន់តែពួកគាត់ឲ្យរៀបការជាមួយគ្នាសោះយ៉ាប់យើនសម្បើមម្លេះ។

"យើងថាម៉ាក់ឯង បង្ខំពេកហើយ" ថេយ៉ុងឱនមុខចុះបន្តិចរួចនិយាយតិចៗដាក់នាយ។
"យើងមិនដឹងទេ តាមតែគាត់ទៅ" ជុងហ្គុក
"តែយើងត្រៀមមិនទាន់ទេ ឯងយល់ទេ"
"មិនយល់ ឯងតាមគាត់ទៅ"
"ហ្ហឹកយើងមិនចង់រៀបការជាមួយឯងទេ"
"បិទមាត់ឯង ប្រយ័ត្នយើងបឺតស្លេក"
"ហ្ហើយ ធុញ" ថេយ៉ុង
"និយាយគ្នារឿងអីកូន" អ្នកស្រីគីមឆ្ងល់ក៏សួរ កេះគៀវគ្នាមិនឈប់សោះកូននេះ។
"គ្មានអីទេម៉ាក់" ថេយ៉ុង

"អ៊ីចឹង ជុងហ្គុក នាំ ថេយ៉ុង ទៅមើលឈុតរៀបការថ្ងៃស្អែកនេះតែម្តងទៅកក់គេទុកមុខមួយខែក៏គ្មានអ្វីខុស" អ្នកស្រីគីម

"កុំថាឡើយម៉ាក់យើង ម៉ាក់ឯងក៏មិនណយដែរ" ជុងហ្គុក
"អ្នកណាទៅដឹង" ថេយ៉ុង

"យ៉ាងម៉េចដែរកូន"

"បាទ ហិហិ ចាំខ្ញុំនាំគេទៅ អ្នកមីងមិនបាច់ភ័យទេបាទ" ជុងហ្គុក ងាកមុខមិនស្ញេញដាក់អ្នកស្រីគីមទាំងមិនសម ។

"អរ ម៉ាក់ចុះរឿងរៀន" ជុងហ្គុក គេភ្លេចសួររឿងរៀនឲ្យឈឹង យ៉ាប់មែន។

"ថេយ៍រៀនដល់ចប់ចុះព្រោះសល់មិនយូរទៀតនោះទេ ចំណែកជុងហ្គុកជួយការងារនៅឯងក្រុមហ៊ុន ព្រោះគេក៏ធ្លាប់ធ្វើពេលប៉ាមានរវល់"
អ្នកស្រីចនញញឹមដាក់កូនប្រុសតែមួយគ្រាប់របស់គាត់។

"ប៉ាចាត់ការរួចរាល់ហើយកូនកុំភ័យអី" លោកចន និយាយតបកូនវិញយ៉ាងស្រទន់ព្រោះគាត់បានចាត់ចែងរឿងអស់នេះរួចរាល់ហើយ។

"យើរកតែស្រែកថា ពុទ្ធោហើយហា៎បើម៉ាកៗនេះ" ថេយ៉ុង និយាយខ្សឹបៗទៅកាន់អ្នកដែលជិតក្លាយជាគូដណ្តឹងរបស់គេនាសប្តាហ៍ខាងមុខនេះ។

"ឯងកុំមាត់"
"វាស្អីទេ!!" ថេយ៉ុង
"ចឹងសុំលាអ្នកអូនសិនហើយណានេះក៏យប់ដែរហើយ"
"ចាសអ្នកបង អូជុងហ្គុកកូននៅគេងទីនេះទេចាំម៉ាក់រៀបចំឲ្យ" អ្នកស្រីគីមឆ្លើតនឹងអ្នកដន្លងរួចបែរមកសួរកូនប្រសារ"

"មិនអីទេអ្នកមីង ស្អែកនេះចាំខ្ញុំមកយកថេយ៍ទៅរើសឈុត"
"អ្នកមីងអីទៅកូន ហៅម៉ាក់ចុះ"
"បាទម៉ាក់ ជម្រាបលា"
"ចាសកូន" អ្នកស្រីគីមលោកគីមព្រមនិងថេយ៉ុងជូនដំណើរគ្រួសារចន រហូតផុតពីរបងផ្ទះទើបពួកគាត់នាំគ្នាចូលក្នុងផ្ទះវិញ។

"ម៉ាក់កូនសុំទៅគេងហើយ"
"សុបិនល្អលោកកូន"
"ហិហិ ជុបម៉ាក់ដូចគ្នា" ថេយ៍លោមុខថើបអ្នកជាម្តាយមួយខ្សឺតរួចឡើងទៅខាងលើសម្រាកយកកម្លាំងនៅថ្ងៃស្អែក។

To be continue
Vote ឲ្យច្រើនៗផងណា🤍

បង្ខំការប៉ះមហាមិត្ត [Version Book] EndWhere stories live. Discover now